WeCom25631215-084227.png

ពេលខ្លះគំនិតបង្កើតប្រភពចំណូលគឺនៅជិតយើងមែនទែន គ្រាន់តែយើងមិនសូវជាចាប់អារម្មណ៍ ព្រោះរវល់តែស្វែងរកឃើញហួសពីសមត្ថភាពខ្លួនពេក។ ចង់បង្កើតប្រភពចំណូលបន្ថែមពីលើប្រាក់ខែ ច្រកចេញគឺមានច្រើនណាស់ ប៉ុន្ដែប្រសិនបើយើងអាចច្នៃវារបស់ដែលយើងមានស្រាប់គឺកាន់តែប្រសើរ។ 

ជាក់ស្ដែងសម្រាប់បងប្អូនដែលរស់នៅផ្ទះល្វែង ឬប្រភេទផ្ទះដែលមានសល់ជាន់ខាងលើនៅទំនេរ ហេតុអ្វីត្រូវទុកចោល? តាមពិតជាន់ដែលនៅទំនេរនោះ គឺជាប្រភពចំណូលមួយផ្នែកអាចបងប្អូនអាចបង្កើតលុយចេញពីវាបាន។ តើដំបូលផ្ទះដែលធ្លាប់តែទុកនៅទំនេរនោះ អាចបង្កើតលុយឲ្យបងប្អូនតាមរបៀបណាខ្លះ? ខាងក្រោមនេះជាប្រភេទអាជីវកម្មបែបកសិកម្ម ៤ ប្រភេទ ដែលបងប្អូនអាចធ្វើលើដំបូងផ្ទះបាន៖

១. ដាំបន្លែសុវត្ថិភាព

ជាក់ស្ដែងបើតាមបទពិសោធន៍របស់លោកតា សុខ ផល ជាពលរដ្ឋមួយរូបរស់នៅទីក្រុងភ្នំពេញ បានឲ្យដឹងថាបន្ទាប់ពីលោកតាបានចូលនិវត្ដន៍ពីការងារ លោកតាក៏ចាប់ផ្ដើមច្នៃជាន់ទំនេរខាងលើផ្ទះ ដើម្បីដាំបន្លែចម្រុះជាច្រើនមុខ។ លោកតា បានមានប្រសាសន៍ថា ដំបូងឡើយគាត់ដាំជាលក្ខណៈកម្សាន្ដប៉ុណ្ណោះ ប៉ុន្ដែនៅពេលដែលដាំទៅបានផលច្រើន ហើយបន្លែដែលលោកតាបានដាំនោះសុទ្ធតែជាបន្លែសុវត្ថិភាព (បន្លែដាំដោយមិនប្រើជីគីមី)ទាំងអស់។ ដូច្នេះទើបលោកតា ចាប់ផ្ដើមដាំបន្លៃចម្រុះជាលក្ខណៈទ្រុងទ្រាយធំរហូតដល់បច្ចុប្បន្ន។

ដោយហេតុថាបន្លែដែលលោកតាបានដាំជាបន្លែមិនប្រើប្រាស់ជីគីមី ដូច្នេះមានប្រជាពលរដ្ឋនៅក្នុងតំបន់មានការគាំទ្រខ្លាំងមែនទែន និងមានការកម្មង់ទិញជាច្រើនហូរហែរ រហូតដល់ដាំមិនផ្គត់ផ្គង់មិនចង់ទាន់អ្នកទិញ។

២.ចិញ្ចឹមបង្កង

លោក ណារដ្ឋ ជាបុគ្គលិកធ្វើការពេញម៉ោងនៅក្រុមហ៊ុនឯកជនមួយកន្លែង ប៉ុន្ដែដោយមានបំណងចង់បង្កើតអាជីវកម្មដោយខ្លួនឯង ដូច្នេះទើបលោកយកដំបូងផ្ទះដើម្បីចិញ្ចឹមបង្កង ព្រោះលោកអាចឆ្លៀតពេលទំនេរពីការងារដើម្បីធ្វើវាបាន។

ក្នុងការចិញ្ចឹមបង្កងលើដំបូងផ្ទះនេះ បងប្អូនអាចរៀបចំតង់ធ្វើជាអាងឬអាងផ្ទាស្ទីកជាដើម ប៉ុន្ដែត្រូវរៀបចំវាឲ្យនៅក្នុងម្លប់ ហើយក្ដៅពេកបងប្អូនបាំងតង់ពីក្រោមដំបូលដើម្បីកាត់បន្ថយកម្ដៅ។ បើនិយាយពីការជ្រើសរើសពូជបង្កងមកចិញ្ចឹមវិញ លោក ណារដ្ឋ បានឲ្យដឹងថា បងប្អូនអាចចិញ្ចឹមពូជណាក៏បានទៅតាមចំណូលចិត្ដរបស់បងប្អូន។ ប៉ុន្ដែសម្រាប់ផ្ទាល់ បច្ចុប្បន្នគឺលោកចិញ្ចឹមពូជបង្កងនាគ ឬបង្កងអាមេរិចក្រហម។ 

តាមរយៈបទពិសោធន៍ក្នុងការចិញ្ចឹមបង្កងនាគលើដំបូលផ្ទះ លោក ណារដ្ឋ បានសង្កត់ធ្ងន់ថា សម្រាប់បង្កងនាគនេះ បើបងប្អូនចង់ចិញ្ចឹមលក់ពូជគឺចំណាយពេល ២ ខែអាចប្រមូលផលបានហើយ តែបើចិញ្ចឹមលក់សាច់គឺត្រូវចំណាយពេលពី ៣ ខែទៅ ៣ខែកន្លះ។

៣. ចិញ្ចឹមខ្យង

លោក ហាច ឆន ជាម្ចាស់កសិដ្ឋាន៤០០ ដែលមានទីតាំងស្ថិតនៅឃុំអូរណារ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ លោកបានចាប់ចិញ្ចឹមខ្យងនេះរយៈពេល ២ ឆ្នាំមកហើយ ដោយចិញ្ចឹមក្នុងអាងធ្វើពីតង់កៅស៊ូ។ ចាប់ផ្ដើមដំបូងលោក ឆន ចិញ្ចឹម ត្រឹមតែ ៣ អាងប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្នមានរហូតដល់ទៅ ៤០ អាង និងគ្រោងពង្រីកឲ្យបាន ១០០ អាងនាពេលខាងមុខ ដោយហេតុថាតម្រូវការខ្យងពូជចេះកើនឡើងពីសំណាក់អតិថិជន។ នៅក្នុងកសិដ្ឋាន ៤០០ របស់លោកអាចផ្គត់ផ្គង់ខ្យងពូជដល់ទៅរាប់រយគីឡូឯណោះក្នុងមួយខែ មិនទាន់គិតទាំងខ្យងលក់សាច់នៅឡើយទេ។

លោក ហាច ឆន បានបញ្ជាក់ថា របរចិញ្ចឹមខ្យងត្បិតថាមានជារបរថ្មីប្លែកនិងមិនសូវមានអ្នកចាប់អារម្មន៍ធ្វើក៏ពិតមែន ប៉ុន្ដែវាជារបរដែលអាចរកចំណូលបានខ្ពស់ពិតមែន។ ជាក់ស្ដែងជារៀងរាល់ខែលោកអាចរកប្រាក់ចំណេញពីរបរនេះពីបានប្រមាណពី ២០ លានរៀលទៅ ២៥ លានរៀល ក្នុងមួយខែៗ អាស្រ័យទៅលើការផ្គត់ផ្គង់ពូជខ្យងច្រើនឬតិច៕

ប្រភព: Business Cambodia

上一篇:Change Account Name 下一篇:Starting a business in Cambodia