WeCom25631217-083942.png

គិតត្រឹមថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ នេះ អង្គការសុខភាពពិភពលោកពុំទាន់ទទួលស្គាល់ជាផ្លូវការណ៍នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ណាមួយនៅឡើយទេ។ នេះយោងតាមប្រសាសន៍ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

បើយោងតាមប្រសាសន៍របស់លោកជំទាវបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តាមបណ្តាញតេឡេក្រាម នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់បញ្ជាក់ថា៖ “ខ្ញុំសូមជម្រាបជូនថា អង្គការសុខភាពពិភពលោក WHO នៅមិនទាន់មានការបញ្ជាក់ទទួលស្គាល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ណាមួយនោះទេ ប៉ុន្តែរឿងចរាចរ ឬក៏ទិញលក់វ៉ាក់សាំងនោះ គឺអាស្រ័យទៅលើច្បាប់ប្រទេសនីមួយៗ”។

លោកជំទាវក៏បានបន្ថែមផងដែរថា អង្គការសុខភាពពិភពលោក បានណែនាំដល់ប្រទេសដែលទិញវ៉ាក់សាំងនោះ ត្រូវតែមានការគិតគូរពី គុណភាព និងប្រសិទ្ធិភាព របស់វ៉ាក់សាំង ឱ្យបានម៉ត់ចត់សិន មុននឹងសម្រេចចិត្តប្រើប្រាស់៕

ប្រភព៖ AKP


上一篇:WANT TO KNOW HOW TO REGISTER A COMPANY IN CAMBODIA? 下一篇:All pass’: Grade 12 students allowed to skip national exams