Screenshot 2020-12-19 075605.png

ការស្វែងរកគំនិតអាជីវកម្មថ្មីនិងទទួលបានជោគជ័យលើទីផ្សារ វាពិតជាមិនងាយស្រួលនោះទេ។មនុស្សជាច្រើនបានលើឡើងថាពួកគេចង់រកស៊ី ប៉ុន្ដែមិនដឹងថាតើគួររកស៊ីលើមុខរបរអ្វីនោះទេ ព្រោះថាបច្ចុប្បន្នមុខរបរអ្វីក៏មានគេធ្វើរួចហើយដែរ បើធ្វើក្រោយគេពីិបាកជោគជ័យណាស់។ ដើម្បីបំផុតគំនិតអាជីវកម្ម និងជួយបង្ហាញផ្លូវក្នុងការធ្វើការអាជីវកម្ម Business Cambodia សូមណែនាំនូវប្រភេទអាជីវកម្ម ៤ ដែលមិនទាន់មានវត្ដមាននៅកម្ពុជានៅឡើយ។ 

១. អាជីវកម្មបង្កើតពពកសប្បនិមិ្មត

អាជីវកម្មប្រភេទនេះមាននៅខេត្ដ ហឺណាន ប្រទេសចិន។ ជាប្រភេទអាជីវកម្មដែលមានម៉ាស៊ីនលាយល្បាយឧស្ម័នអេល្យូម ជាមួយពពុះរាវដើម្បីបង្កើតបានជាពពកដែលអាចហោះបានកម្ពស់រាប់រយម៉ែត្រទៅលើអាកាស។ អាជីវកម្មនេះមានការពេញនិយមជាខ្លាំងសម្រាប់ក្មេងៗ ហើយវាក៏ជាគំនិតអាជីវកម្មថ្មីមួយដែលមិនធ្លាប់មានពីមុនមក ដោយអាចរកចំណូលបានជាមធ្យមរហូតដល់ ១០០០០យាន់( ប្រហែល ១៥៦២ដុល្លារ)ក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាការធ្វើអាជីវកម្មនេះគឺតម្រូវឲ្យលោកអ្នកចេះបច្ចេកទេសច្បាស់លាស់ដើម្បីធ្វើ។


 

 


 

 

២.ហាងភេសជ្ជៈ LADY POP Korean Soda Drink

LADY POP Korean Soda Drink ជាហាងភេសជ្ជៈបែប Franchise ដែលមានប្រភពមកពីប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្នហាងនេះ កំពុងមានការពេញនិយមខ្លាំងនៅប្រទេសកំណើតរបស់ខ្លួន ជាមួយនឹងរសជាតិភេសជ្ជៈជាច្រើនមុខ និងសិល្បៈនៃការៀបចំប្លែកៗនៃការធ្វើភេសជ្ជៈ សូដាម្យ៉ាងបែបកូរ៉េ ដែលមានសោភ័ណ្ឌភាពទាក់ទាញជាមួួយនឹងដុំពពុះនៅលើកែវភេសជ្ជៈ។ ដោយឡែកតម្លៃ Franchise របស់អាជីវកម្មមានត្រឹមតែប្រមាណ ២៥,០០០ ដុល្លារប៉ុណ្ណោះព្រមទាំងមានការផ្ដល់ជូនសេវាផ្សេងៗជាច្រើន។


 

 


 

 

 

៣.អាជីវកម្មសម្អាងតាមចល័ត

ភាពស្អាតគឺជាតម្រូវការមួយសម្រាប់មនុស្សគ្រប់រូបជាពិេសសនារីៗ។ ប៉ុន្ដែពីមួយថ្ងែទៅមួយថ្ងៃការរស់នៅរបស់មនុស្សកាន់តែរវល់ និងមិនសូវជាមានពេលគ្រប់គ្រាន់ ដើម្បីចេញស្វែងរកសេវាកម្មនោះទេ ហេតុនេះការផ្ដល់ជូនសេវាដូចជាការផាត់មុខ ធ្វើក្រចក ឬសេវាផ្សេងៗទៀតដែលទាក់ទងនិឹងផ្នែកសម្ផស្ស ទៅដល់អថិជនដល់កន្លែងវាជាអាជីវកម្មមួយដែលគួរឲ្យចាប់អារម្មណ៍។ អាជីវកម្មប្រភេទនេះ មិនចាំបាច់ឲ្យលោកអ្នកមានហាងធំនោះទេ គ្រាន់តែមានរថយន្ដស៊េរី Van មួយប៉ុណ្ណោះ។ ហើយការធ្វើម៉ាកាឃីងទៀតសោត លោកអាចផ្សព្វផ្សាយនិងស្វែងរកអតិថិជនគោលដៅគឺអាចជាស្រ្ដីមានផ្ទៃពោះ ស្រីរវល់ការងារច្រើននៅផ្ទះ និងកូនតូចៗដែលពិបាកធ្វើដំណើរចេញក្រៅជាដើម។


 

 


 

ប្រភព:Business Cambodia

上一篇:快讯! 柬埔寨新增17例治愈病例 下一篇:World Bank says Cambodia's economy expected to bounce back in 2021