WeCom25631225-085722.png

វិស័យកសិកម្មនាពេលបច្ចុប្បន្ន ហាក់បីដូចជាកំពុងតែត្រូវប៉ាន់ខ្លាំង ព្រោះវាជាតម្រូវការរបស់មនុស្សប្រចាំថ្ងៃ ហើយផលិតផលដែលកសិករផលិតបានក៏មិនអាចផ្គតផ្គង់ទីផ្សារក្នុងស្រុកបានឡើយ។ ប៉ុន្ដែអ្នករកស៊ីភាគច្រើនបែរជាមិនសូវចាប់អារម្មណ៍នោះទេ ដោយពួកគាត់អាចគិតថាមុខរបរទាំងអស់នោះមិនអាចរកចំណូលបានច្រើននោះទេ ឬក៏គិតអាចគិតថាមុខរបរនោះកំពុងតែអន់ថយយ៉ាងខ្លាំង។ ក្នុងនោះដែរមានបងប្អូនមួយចំនួនដែលនៅជនបទស្រុកស្រែចំការពួកគាត់មានដើមទុនហើយ ប៉ុន្ដែពួកគាត់មិនដឹងថាគួររកស៊ីអ្វីទេ ថ្ងៃនេះ Business Cambodia សូមយកនៅមុខរបរខ្លះនៅក្នុងវិស័យកសិកម្មដែលអាចជួយកសិករអាចរកស៊ីបាន ៖

១. លក់ជីនិងពូជដំណាំ

អាជីវកម្មមួយនេះល្អបំផុតសម្រាប់អ្នកចង់រកស៊ីក្នុងវិស័យកសិកម្មតែបើចង់ជោគជ័យក្នុងអាជីវកម្មនេះ អ្នកត្រូវតែក្តាប់បញ្ហារបស់កសិករអោយបានហើយអាជីវកម្មរបស់អ្នកត្រូវតែដោះស្រាយបញ្ហាររបស់អ្នកប្រើប្រាស់អោយបានទើបជោគជ័យ។ កសិករប្រើជី ប្រើថ្នាំ លើសកម្រិតខាតលុយ ខូចគុណភាពផលិតជាដើម សុទ្ធសឹងតែជាបញ្ហារដែលអ្នកត្រូវតែដោះស្រាយហើយបើអាជីវកម្មអ្នកអាចដោះស្រាយបញ្ហាទាំងនេះបានកាន់តែច្រើនគឺកាន់តែជោគជ័យ។

២. លក់សម្ភារៈកសិកម្ម

ស្របពេលដែលវិស័យកសិកម្មកំពុងតែផ្តេកផ្តួល ទៅរកនិន្នាការបច្ចេកវិទ្យាដូចនេះអាជីវកម្មលក់សម្ភារៈកសិកម្មនឹងក្លាយជាអាជីវកម្មត្រូវប៉ាន់ខ្លាំងសម្រាប់យុគសម័យបច្ចេកវិទ្យាកសិកម្ម។ សម្ភារៈកសិកម្មនិងបម្រើរអោយតម្រូវការផ្នែកគ្រឿងយន្តកសិកម្ម បរិក្ខាកសិកម្មនិងសម្ភារៈផ្សេងៗទៀតដែល ជាប់ពាក់ព័ន្ធក្នុងវិស័យនេះជាតម្រូវការចាំបាច់បំផុតសម្រាប់កម្ពុជានាពេលអនាគត។

៣. សេវាជួលគ្រឿងចក្រ

អាជីវកម្មជួលគ្រឿងចក្រនៅតាមជនបទកំពុងតែរកចំណូលបានច្រើនបំផុត នាពេលបច្ចុប្បន្ននេះ។ លោកអ្នកអាចក្លាយជាថៅកែជួលគ្រឿងចក្រដូចជាត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ ម៉ាស៊ីនស្ទូងជាដើម ព្រោះម៉ាស៊ីន និងគ្រឿងចកក្រទាំងនោះមានតម្លៃថ្លៃខ្លាំងណាស់ ហើយកសិករភាគច្រើនគ្មានចំណូលគ្រប់គ្រាន់សម្រាប់ទិញវាយកមកប្រើប្រាស់នោះទេ ដូចនេះពួកគាត់អាចជួលគ្រឿងចក្រពីអ្នកយកទៅធ្វើកសិកម្មបាន។

៤. ទិញលក់ផលិតផលកសិកម្ម

ការកសាងខ្លួនជាឈ្មួញកណ្តាលទទួលទិញកសិផលពីកសិករក៏ជាមុខរបរមួយដែលអាចធ្វើអោយអ្នកក្លាយជាសេដ្ឋីកសិកម្មបានដែរអោយតែអ្នកប្រាកដចិត្តថា អ្នកហ៊ានប្រឡូកជាមួយវាហើយធ្វើវាអោយច្បាស់អស់ពីចិត្ត តួយ៉ាងដូចជាសិប្បកម្មវេចខ្ចប់ម្រេចផ្គត់ផ្គង់ក្នុងស្រុក ឬរោងចក្រសម្ងួតកសិផលស្រូវឬសិប្បកម្មកែឆ្នៃផលិតផលកសិឧស្សាហកម្មជាដើមដែលជាឧទាហរណ៏ល្អបំផុតសម្រាប់អ្នកចង់ប្រឡូករកស៊ីក្នុងវិស័យនេះ៕


ប្រភព: Business Cambodia

上一篇:柬埔寨连续3天无确诊病例,新增2例治愈 下一篇:Koh Ker Temple in bid to be World Heritage Site