WeCom25631229-083359.png

[J-Tao Report]: របរចិញ្ចឹមក្ដាមជារបរដែលមើលទៅហាក់ដូចជាថ្មីសន្លាងសម្រាប់ប្រជាជនកម្ពុជា ហើយមិនសូវមានអ្នកចាប់អារម្មណ៍ខ្លាំងដូចការចិញ្ចឹមបង្កងនិងបង្គាទឹកសាបឡើយ។ ខណៈក្នុងប្រទេសកម្ពុជាមិនមានអ្នកចិញ្ចឹម ប្រទេសជិតខាងយើង គឺគេបានប្រកបរបរនេះ យូរមកហើយ។ ដោយឡែកទីផ្សារសម្រាប់ការលក់ចេញក្ដាមនេះគឺសម្បូរខ្លាំងណាស់មានប៉ុន្មានក៏មិនចេះសល់ដែរ ព្រោះប្រជាជនខ្មែរយើងនិយមចូលចិត្ដក្ដាមស្រែនេះខ្លាំងណាស់។ ដូច្នេះលោកអ្នកមិនគួរមើលរំលងរបរមួយនេះឡើយ។ ខាងក្រោមនេះជាបច្ចេកទេសចិញ្ចឹមក្ដាមទឹកសាប ឬដែលខ្មែរយើងនិយមហៅថាក្ដាមស្រែ៖

១. ការជ្រើសរើសពូជ

  • ការជ្រើសពូជនេះគឺងាយស្រួលខ្លាំងណាស់ ព្រោះថាអ្នកអាចទិញក្ដាមរស់ដែលលក់នៅតាមទីផ្សារ យកមកចិញ្ចឹមក៏បាន ឬអាចទៅចាប់តាមទន្លេ និងតាមវាលស្រែក៏បាន។ ដោយហេតុថាខ្មែរយើងមិនទាន់មានអ្នកចិញ្ចឹម ដូច្នេះទើបមិនទាន់មានអ្នកលក់កូនពូជដូចនៅប្រទេសគេឡើយ។

២. ការជ្រើសរើសទីតាំងសម្រាប់ចិញ្ចឹម

ចំពោះក្ដាមស្រែនេះ អ្នកចិញ្ចឹមក្នុងលូក៏បាន អាងស៊ីម៉ង៍ក៏បាន ពាង ឬស្រះក៏បាន ទៅតាមស្ថានភាពជាក់ស្ដែងរបស់លោកអ្នក។ ប៉ុន្ដែជាទូទៅ នៅប្រទេសថៃគេចិញ្ចឹមដោយប្រើស្រះស្រះ Earthen ជាធម្មតាមានទំហំ ៣៥០-១.១០០ ម៉ែត្រការ៉េ និងកំពស់ប្រមាណពី ១៣០-១៥០ សង់ទីម៉ែត្រ។

៣. ការរៀបចំដាក់ចិញ្ចឹម

  • ការជ្រើសរើសទំហំលូសម្រាប់ចិញ្ចឹមគឺអាស្រ័យទៅផ្ទៃដីដែលលោកអ្នកចង់ដាក់ចិញ្ចឹម ប៉ុន្ដែត្រូវមានកំពស់ ១ ម៉ែត្រដើម្បីការពារកុំឲ្យក្ដាមវាចេញ។
  • យកបំពង់ទុយោ PVC ចំនួន ២ មកដាក់សំរាប់បញ្ចេញ និងបញ្ចូលទឹក
  • លូថ្មីត្រូវត្រាំទឹកទុកចោលហើយប្ដូរទឹក៣ទៅ៤ដង
  • យកដើមចេកមកដាក់ក្នុងអាងដើម្បីកាត់បន្ថយជាតិកំបោរ
  • ដាក់ដីកម្រាស់ប្រមាណ២០ទៅ៣០សង់ទីម៉ែត្រ
  • ធ្វើដំបូលដើម្បីផ្ដល់ជាម្លប់និងដាក់បំពង់ទុយោឬក្បឿងចាស់ៗជាជម្រករបស់វាហើយគួរដាំស្រូវត្រកួននឹងស្មៅចកសារ៉ាយរួចដាក់ទឹកចូលកំពងសប្រមាណ៣០សង់ទីម៉ែត្រ ។

៤. ការដាក់ចិញ្ចឹម

  • ករណីចិញ្ចឹមក្នុងស្រះ អ្នកអាចដាក់ចិញ្ចឹមកូនក្ដាមប្រមាណ ៦ ០០០-៩ ០០០ ក្បាលក្នុងដីមួយហិតា
  • ករណីចិញ្ចឹមក្នុងពាងឬលូ ត្រូវកំណត់ក្ដាមឈ្មោលចំនួន ២៥ ក្បាល និងក្ដាមញីចំនួន ២៥ ក្ដាម។

៥. ការផ្ដល់ចំណី

  • ត្រូវដាក់ចំណី ៣ ដងក្នុងមួយសប្ដាហ៍
  • ចំណីមានដូចជាបាយកូនត្រីល្អិតកំពិសស្ពៃត្រកួន
  • គួរដាក់ចំណីឲ្យសមល្មមកុំឲ្យច្រើនហួសពីតម្រូវការព្រោះអាចធ្វើឲ្យលូចិញ្ចឹមត្រូវប្រែទៅជាស្អុយដូច្នេះគួរយកចេញវិញបើនៅសល់។
  • ត្រូវប្ដូរទឹកដងក្នុពី២ទៅ៣ដងមួយខែ។
  • បើយកកូនក្ដាមតូចៗដែលមានអាយុ១៥ថ្ងៃមកចិញ្ចឹមគួរផ្ដល់ចំណីជាប្រភេទដង្កូវក្រហមឬពងមាន់ស្ងោរយកពងក្រហមជាចំណីក្រៅពីនេះអាចរកកូនត្រីកំពិសមកចិញ្ច្រាំឲ្យវាស៊ីឬក៏ចំណីត្រីអណ្ដែងក៏បាន។

៦. របៀបនៃការថែទាំនៅពេលក្ដាមសក

  • ក្ដាមដែលសកសំបកសង្កេតបាននៅពេលដែលស្នាមឆ្នូតខាងចុងនៃសំបកខ្នងឃ្លាតគ្នាខុសប្រក្រតី
  • សំបកក្ដាមនឹងនៅស្ងៀមហើយទាញជើងចេញក្រៅទាំងសងខាង
  • ស្នាមទ្រនុងខ្នងនឹងរបើកចេញ
  • ជើងគូរខាងក្រោយរបស់វាក៏របើកចេញមកមុន។

៧.ការប្រមូលផល

  • បន្ទាប់ពីក្ដាមសកបានពី ១៣ ទៅ ១៥ ដងទើបល្មមជាក្ដាមពេញវ័យអាចលក់ចេញបាន
  • នៅរដូវភ្លៀងមេក្ដាម១ក្បាលមានពងប្រមាណ៥០០ទៅ៧០០ពងក្ដាមធំធាត់រយៈពេលពី៦ទៅ៨ខែ៕

ប្រភព: Business Cambodia

上一篇:洪森总理将于明日宣布11.28事件结束 下一篇:Tax cuts and exemptions extended