WeCom25640102-085106.png

[J-Tao Report] ប្រទេសជប៉ុនគឺជាប្រទេសមួយដែលគ្រប់គ្នាកោតសរសើរស្ទើរពាសពេញពិភពលោកថាជាប្រទេសចិត្តធម៌ថែមទាំងជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំងក្លាថែមទៀតផង។ប្រទេសនេះគឺជាប្រទេសដែលពូកែធ្វើការងាររកស៊ីជាងគេនៅក្នុងតំបន់នៃបស្ចឹមប្រទេស ដោយសារតែការខិតខំប្រឹងប្រែងឥតឈប់ឈរនេះហើយបានធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចកំពូលមកដល់បច្ចុប្បន្ននេះ។ ហើយនៅពីក្រោយភាពរីកចម្រើនដ៏ត្រចះត្រចង់នេះ គេបានដឹងថាមានគោលគំនិតសំខាន់ៗ៣ ដែលជាដើមហេតុធ្វើឲ្យជនជាតិជប៉ុនពូកែរកស៊ី រហូតក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចកំពូលនៅលើលោក គោលគំនិតទាំងនោះរួមមាន ៖

១.ស្មារតីជាអ្នកដឹកនាំ៖ស្មារតីជាអ្នកដឹកនាំនៅក្នុងគំនិតរបស់ជប៉ុនមិនមែនមានតែក្នុងអ្នកដឹកនាំប្រទេសនោះទេ ប៉ុន្តែវាមាននៅក្នុងខ្លួនរបស់បុគ្គលគ្រប់រូបដែលរស់នៅក្នុងប្រទេសជប៉ុនទាំងមូលតែម្តង ព្រោះពួកគេគិតថាមុននិងដឹកនាំអ្នកដទៃបានពួកគេត្រូវតែមានការដឹកនាំទៅលើខ្លួនឯងជាមុនសិន។ហេតុនេះហើយទើបជនជាតិជប៉ុនម្នាក់ៗប្រកាន់យកការដឹកនាំដោយខ្លួនឯងដោយពុំចាំបាច់មានអ្នកណាមកប្រាប់ពួកគេនោះឡើយ។មនុស្សដែលមានស្មារតីដឹកនាំខ្លួនឯងបានវាគឺជាសមត្ថភាពដ៏អស្ចារ្យ ព្រោះថាការដែលដឹងនាំខ្លួនឯងវាគឺជាការដាស់តឿនសតិឲ្យជនជាតិជប៉ុនខិតខំប្រឹងប្រែងធ្វើការមិនខ្លាចនឿយហត់ ដើម្បីអាចស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯងផ្ទាល់រួមទាំងសង្គមជាតិរបស់ពួកគេទាំងមូលផងដែរ។

២.គោលគំនិតនិងភាពពិត៖ប្រជាជនជប៉ុនមានការប្រកាន់យកគំនិតមួយជាធំគឺភាពពិត ដែលមានន័យថាពួកគេត្រូវតែទទួលស្គាល់ថារាល់ភាពជោគជ័យ និងភាពមានបានវាកើតឡើងដោយសារតែការខិតខំប្រឹងប្រែងដោយខ្លួនឯងផ្ទាល់ ហើយមិនមាននរណាម្នាក់មកជួយយើងបានក្រៅពីការខំប្រឹងរបស់យើងខ្លួនឯងនោះទេ។ព្រោះតែការដឹងខ្លួនយ៉ាងច្បាស់នេះហើយដែលជម្រុញឲ្យជនជាតិជប៉ុនម្នាក់ៗតស៊ូធ្វើការដោយមិនខ្លាចនឿយហត់។

៣.ការច្នៃភាពបរាជ័យជាមេរៀនសម្រាប់ជោគជ័យ៖សម្រាប់ជនជាតិជប៉ុននៅពេលពួកគេមានការបាក់ទឹកចិត្តដោយសារសម្ពាធការងារឬក៏បញ្ហាអ្វីកើតឡើងម្តងៗប្រជាជនរបស់ប្រទេសមានការនឹកឃើញជានិច្ចនៅការលើកទឹកមួយគឺ “រាល់បញ្ហាសុទ្ធតែអាចដោះស្រាយបាន សំខាន់លើយើងជាអ្នកច្នៃវាឲ្យមានតម្លៃទៅតាមសមត្ថភាពរបស់យើងម្នាក់ៗ” ចំពោះគំនិតមួយនេះគឺជនជាតិជប៉ុនបានប្រកាន់យកដាក់ទុកនៅក្នុងចិត្តចាប់តាំងពីសម័យបុរាណមកម្លេះ គឹបន្ទាប់ពីពួកបុព្វបុរសរបស់ពួកគេបានរចនាចានបែកបាក់មួយឲ្យក្លាយទៅជារូបរាងដ៏គួរឲ្យទាក់ទាញនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយតែការច្នៃភាពប្រេះស្រាំក្លាយទៅជារបស់មានតម្លៃឡើងវិញម្តងទៀតនេះហើយទើបបានជាពេលមានបញ្ហាកើតមានឡើងពួកគេតែងនិយាយថា “បើទោះជាយើងបរាជ័យកម្រិតណា ធ្លាក់ដល់កម្រិតណាក៏អាចក្រោកឈរបានម្តងទៀតដែរ អ្វីដែលសំខាន់គឺកុំបោះបង់ ហើយច្នៃវាក្លាយទៅជារបស់មានតម្លៃម្តងទៀត”។


ប្រភព: Business Cambodia 

上一篇:快讯! 柬埔寨新增2例泰国输入确诊病例 下一篇:12 Cambodian migrant workers returning from Thailand test positive for COVID-19