WeCom25640105-084401.png

[J-Tao Report] ពិតជាមិនធម្មតាមែនប្រុសម្នាក់ដែលមានឈ្មោះ Matthew Fioreបានយកកំហឹងបង្កើតជាប្រយោជន៍ ពោលគឺមិនមែនដូចពាក្យគេនិយាយថាខឹងខុសខឹងខាតនោះទេ។ ឆ្នាំ ២០១៧ កាលពី Matthew Fioreអាយុ១៤ឆ្នាំ រូបគេចង់រកប្រាក់ចំណូលខ្លួនឯងខ្លះ តែគ្មានអ្នកណាឲ្យគេធ្វើការសោះដោយគេក្មេងពេក។ យ៉ាងមិញដោយខឹងគេមិនឲ្យធ្វើការរូបគេបែកគំនិតបង្កើតមុខរបស់ខ្លួនរហូតមានអាជីវកម្មផ្ទាល់ខ្លួនចំណូលរាប់ម៉ឺនដុល្លារ។

កាលពីឆ្នាំ ២០១៧ Matthew ធ្លាប់ដាក់ពា្យធ្វើការនៅហាងការ៉េមកីមួយកន្លែង តែហាងនោះមិនទទួលឡើយព្រោះគេក្មេងពេក។ កំពុងតែចង់រកលុយខ្លួនស្រាប់តែគេអាចលក់របស់ក្មេងលេងដូចជា Lego ជាដើមនៅលើផ្សារអនឡាញ eBay។ តាមពិត Matthew មានរបស់ក្មេងលេង( lego) ជាច្រើនកាលរូបគេមានវ័យ៤ឆ្នាំដែលគេបានរក្សាទុក។ 

ដោយសាររកការងារធ្វើមិនបាន Matthew បានបន្តលក់ឧបករណ៍ក្មេងលេងចាស់ៗដែលគេនៅលើeBay រហូតគេអាចបង្កើតវាជាមុខរបរមួយផ្ទាល់ខ្លួនដោយមិនបាច់សុំការងារគេធ្វើនោះទេ។ ក្នុងការលក់ឧបករណ៍ក្មេងលេងចាស់ៗ៦ខែដំបូង Matthew រកចំណូលបាន ២០០ដុល្លារ។ 

បច្ចុប្បន្ន Matthew មានវ័យ១៨ឆ្នាំ ព្រមទាំងមានអាជីវកម្មផ្ទាល់ខ្លួនដែលមានឈ្មោះថា Summerfield’s Toys។ អាជីវកម្មគេគឺលក់របស់ក្មេងលេងជាច្រើនជាពិសេស lego តែម្ដង។ តាំងពីការលក់ឧបករណ៍ក្មេងលេងដំបូង រហូតដលឥលូវនេះ Matthew រកចំណូលបានជាង៣ម៉ឹនដុល្លារ សម្រាប់យកទៅពង្រីកអាជីវកម្មរបស់គេបន្ថែមទៀត។

មេរៀនដែលអ្នកអាចរៀនពី Matthew គឺការយកបញ្ហាបង្កើតជាឱកាសជាពិសេសគឺឱកាសក្នុងការចាប់ផ្ដើមអាជីវកម្មតែម្ដង។ អ្វីដែលសំខាន់គឺគ្រប់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយ។ ជាក់ស្ដែង Matthew ចង់រកលុយដោយខ្លួនតែរកការងារមិនបាន តែរករូបរកឃើញមុខរបរមួយផ្ទាល់ខ្លួនបាន៕

ប្រភព: Business Cambodia

上一篇:新增1例泰国输入,柬埔寨现有患者增至20例 下一篇:Cambodia reopens schools and museums as others lock down