WeCom25640108-091612.png

កាលពីឆ្នាំ ២០២០ កន្លងទៅនេះ មៀនប៉ៃលិនខ្មែរយើងត្រូវបាននាំចេញទៅបណ្ដាទីផ្សារអន្ដរជាតិ ដែលមានប្រមាណជាង ១០២ ២៨០ តោន (មានវិញ្ញាបនបត្រចំនួន ២៨០តោន) ។ ហើយឆ្នាំបន្ដបន្ទាប់ទៀតចំនួនមៀនប៉ៃលិននាំចេញនឹងមានការកើនឡើង ដោយហេតុថាកម្ពុជាបានកំពុងបន្ដចុះកិច្ចព្រមព្រៀងនាំចេញកិសផលជាមួយប្រទេសជាមួយបន្ថែមទៀត។ អាស្រ័យហេតុនេះហើយ ថ្ងៃនេះBusiness Cambodia នឹងនាំបងប្អូនទៅដឹងពីបច្ចេកទេសនៃការដាំដំណាំមៀនប៉ៃលិនដែលធន់ទៅនឹងអាកាសធាតុប្រែប្រួល។ ខាងក្រោមនេះគឺជាបច្ចេកទេសការដាំត្រួសៗ៖

១. ការជ្រើសពូជ

ពូជមៀនបៃលិនត្រូវបានគេបែកចែកជា ២ ប្រភេទផ្សេងគ្នា មានដូចជា   ពូជមៀនប្រផេះឬមៀនក្រហម និងពូជមៀនកេះឡោក។ ក្នុងចំណោមពូជទាំង ២ នេះ បងប្អូនប្រជាកសិករខ្មែរយើងនិយមដាំច្រើនជាងគេគឺពូជ កះឡោក។

២. ការជ្រើសរើសដីដាំមៀន

  • ថ្វីត្បិតថាមៀនអាចដាំបានគ្រប់ស្ថានភាពដីក៏ពិតមែនប៉ុន្ដែផ្ដល់ទិន្នផលមិនដូចគ្នានោះទេ។ កាលផ្ដល់ទិន្នផលរបស់ដំណាំមៀនគឺជាអាស្រ័យទៅតាមសភាពដី អាកាសធាតុ មិនបរិស្ថានជុំវិញ។ ក្នុងនោះដែរដើម្បីឲ្យចំការមៀនរបស់បងប្អូនទទួលបានទិន្នផលខ្ពស់ បងប្អូនគួរគប្បីជ្រើសរើសដាំមៀនលើផ្ទៃដីដែលមានកាសធាតុសមស្រប ដូចជាដីដែលមានជីវជាតិខ្ពស់ឬមធ្យម។ មៀនអាចដាំបានលើប្រភេទដីក្រហម ដីខ្មៅ ប្រផេះដែលជាដីកណ្ដែង ដីល្បាយខ្សាច់ ដីកណ្ដែងលាយស្អិត អាចជ្រាបទឹកបានល្អ និងដីល្បាចឥដ្ឋជាដើម…។
  • តំបន់ដីដែលដាំមានបានទិន្នផលខ្ពស់ដោយមិនចាំបាច់ដាក់ជី មានដូចជាតំបន់ដីដែលនៅជាប់ទន្លេខ្សែធំៗ ទន្លេមេគ្គង ទន្លេសេសាន ព្រែកពគ និងព្រែកឆ្លូងជាដើម។
  • ដីដែលគួរដាំមៀន គឺជាដីមានកម្រិត PH ពី ៥ ទៅ ៧.៥ និងជាប្រភេទដីដែលជ្រាបទឹកបានល្អ។
  • ដំណាំមៀនត្រូវទាមទារឲ្យដាំនៅតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់

៣.ការត្រៀមដីសម្រាប់ដាំ

  • ការត្រៀមដីដាំនៅតំបន់ទំនាប

ផ្ទៃដីតំបន់ទំនាបភាគច្រើនជាដីនៅតាមមាត់ទន្លេ ឬជាដីដែលបានកែប្រែពីដីស្រែមកជាចំការមៀន។ ដីប្រភេទនេះងាយនឹងជាំទឹកនៅពេលរដូវភ្លៀង ដូច្នេះកសិករគប្បីជីកប្រឡាយនិងយកដីលើកកន្លែងដែលត្រូវដាក់ដាំមៀននោះឲ្យខ្ពស់សិន ដើម្បីបញ្ជៀសការដក់ទឹក ព្រោះដំណាំមិនធន់ជាមួយដីជាំទឹកនោះទេ។ ការជីកប្រឡាយបែបនេះ វាផ្ដល់ផលប្រយោជន៍ដល់បងប្អូននាពេលរដូវប្រាំង បងប្អូនអាចប្រើទឹកប្រឡាយនោះដើម្បីស្រោចស្រពលើមៀនបាន។ សម្រាប់ដីទំនាបនេះដែរបងប្អូនគួរដាក់ដាំចន្លោះពីជួរទៅជួរមួយទៀត ចម្ងាយប្រមាណពី ២ទៅ៣ ម៉ែត្រ ជម្រៅពី ១ទៅ១.៥ម៉ែត្រ។

  • ការតៀមដីដាំនៅតំបន់ខ្ពង់រាប

ការត្រៀមដីសម្រាប់ដាំនៅតំបន់ខ្ពង់រាប ត្រូវពិចារណាលើការផ្គត់ផ្គង់ទឹកឲ្យបានច្បាស់លាស់ ត្រូវរៀបចំប្រព័ន្ធទឹកសម្រាប់ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ និងត្រូវដាំដំណាំផ្សេងៗដើម្បីជារបាំងសម្រាប់ដំណាំមៀនផងដែរ។

៤.ការរៀបចំរណ្ដៅសម្រាប់ដាំ

  • សម្រាប់បងប្អូនដែលដាំនៅតំបន់ទំនាប ត្រូវជីករណ្ដៅឲ្យជ្រៅហើយទុនចោលពី ២ ទៅ ៣ ថ្ងៃ បើមិនមានទឹកជ្រាបចូលក្នុងរណ្ដៅទេ មានន័យថាលំដាប់នោះមានកម្រិតខ្ពស់ជាងលំដាប់កម្ពស់ទឹកក្រោមដី ដូច្នេះបងប្អូនអាចដាក់ដាំក្នុងជម្រៅបាន។ ចំណែកទំហំរណ្ដៅសម្រាប់ដាំលើដីតំបន់ខ្ពង់រាបវិញ បណ្ដោយ ទទឹងនិងជម្រៅ ៣០x៣០x៣០ សង់ទីម៉ែត្រ។
  • ហាលរណ្ដៅនោះរយៈប្រមាណ ៥ ថ្ងៃ ដើម្បីសម្លាប់មេរោគ
  • ក្នុងរណ្ដៅត្រូវលាយជីផូស្វ័រឬផេះ ១០០ ក្រាម ច្របល់ជាមួយឲ្យសព្វទើបដាក់ចូលក្នុងរណ្ដៅ។

៥. បច្ចេកទេសដាំ

  • យកពូជដែលបានត្រៀមទុក ដាក់នៅមាត់រណ្ដៅទាំងអស់
  • ជីកត្រង់កណ្ដាលរណ្ដៅដែលត្រៀមទុកប្រមាណ ១ មុខចម
  • យកកាំបិតជៀថងដាក់ដើមពូជចេញ បន្ទាប់មកយកកូនមៀនដាក់ក្នុងរណ្ដៅ
  • ការដាក់ដើមពូជ ត្រូវដាក់ចំកណ្ដាលរណ្ដៅ ហើយមិនត្រូវដាក់ឲ្យជ្រៅឬរាក់ពេកនោះទេ
  • ពេលដាក់ដើមពូជក្នុងរណ្ដៅហើយ ទើបលុបដីជុំវិញគល់
  • ត្រូវស្រោចទឹកឲ្យជោគ តែកុំឲ្យជាំ ឬសអាចស្រូបទឹកទៅបំប៉ន់ដើមបានលឿន ដើមក៏លូតលាស់និងរឹងមាំបានលឿនដែរ។

៦. ការថែទាំ

  • ត្រូវរៀបចំប្រភពទឹកឲ្យបានគ្រប់គ្រាន់ ទើបមៀនផ្ដល់ទិន្នផលខ្ពស់
  • ត្រូវផ្ដល់ទឹករហូតដល់មៀនមានអាយុ១ឆ្នាំឡើងទៅទើបជាការល្អ
  • ចន្លោះពេលមានភ្លៀងធ្លាក់មិនត្រូវផ្ដល់ទឹកឲ្យមៀនថែមទៀតទេ
  • បើមានភ្លៀងធ្លាក់ខ្លាំង ចាំបាច់ត្រូវបញ្ចេញទឹកចេញពីបរិវេណចំការ
  • នៅពេលមៀនមានអាយុ ១ ដល់ ៣ ឆ្នាំ មុនផ្ដល់ផ្លែត្រូវបន្ថយការផ្ដល់ទឹកដោយផ្ដល់ត្រឹមចន្លោះពី ១០ ទៅ ១៥ ថ្ងៃម្ដង។

៧. ការប្រមូលផល

ក្រោយពេលដាំបានប្រមាណជា ៣ ឆ្នាំ មៀនចាប់ផ្ដើមឲ្យផលបណ្ដើរៗហើយ។ ឆ្នាំដំបូងនៃការប្រមូលផលនេះ ប្រហែលជាបានផលមិនសូវច្រើនប៉ុន្មានទេ ព្រោះដើមនៅខ្ចី។ ដើមមៀនអាយុពី ៣ ទៅ ៤ ឆ្នាំ មានទំហំទំរង់មែកប្រវែងចន្លោះពី ៣ ម៉ែត្រទៅ ៣.៥ ម៉ែត្រ កាន់ផ្លែច្រើន ផ្ដល់ផលពី ២០ ទៅ ៣០ គីឡូក្រាមក្នុង១ដើម។ ចំណែកដើមចាស់ដែលមានទំរង់មែកទទឹងធំជាង ផ្ដល់ទិន្នផលពី ៤០០ ទៅ ៦០០ គីឡូក្រាមក្នុង១ដើម៕


ប្រភព: Business Cambodia

上一篇:快讯! 柬埔寨新增1例泰国返回确诊病例 下一篇:Another migrant worker cluster tested positive for C-19, incresing to 21 and overall tally now 386