[J-Tao Report] និយាយដល់រឿងដាំបន្លែ មានបងប្អុនកសិករខ្មែរយើងច្រើនគួរសមបានប្រឡូកក្នងរបរនេះ ហើយបានដាំបន្លែចម្រុះច្រើនប្រភេទរហូតដល់រាប់រយមុខឯណោះ អាស្រ័យហេតុនេះហើយ ថ្ងៃនេះ Business Cambodia នឹងនាំបងប្ងូនទៅស្គាល់បន្លែ ៦ មុខបន្ថែមទៀត ខណៈដែលបន្លែទាំង ៦ មុខនេះ កំពុងតែឈរលើទីផ្សារតម្លៃដ៏ថ្លៃបំផុត សម្រាប់បងប្អូនដែលមានចិត្តស្រលាញ់ការដាំបន្លែជាពិសេសចង់ប្រកបរបររកស៊ីអាជីវកម្មនេះ  គួរតែពិចារណា។

បើយោងតាមការចុះផ្សាយរបស់គេហទំព័រ indaitimes បានឲ្យដឹងថា នៅពាក់កណ្តាលឆ្នាំ២០២០នេះ បន្លែដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកទាំង ៦មុខនោះរួមមាន៖

១.សាឡាត់ពណ៌ផ្កាឈូក

សាឡាត់នេះមានពណ៌ដ៏ស្រស់ស្អាតទាក់ទាញបំផុត បច្ចុប្បន្នត្រូវបានគេចាប់រម្មណ៍ខ្លាំងទូទាំងពិភពលោកជាពិសេសនៅប្រទេសអ៊ីតាលី និងប្រទេសបារាំងខាងត្បូងតែម្តង។ ហើយថ្មីៗនេះត្រូវបានគេដាំដុះនៅរដ្ឋ ផេនស៊ីលវេនៀ និងខាងត្បូងរដ្ឋ ខារ៉ូលីណា។ ចំណែកឯតម្លៃរបស់វាវិញគឺ ១០ដុល្លារក្នុងមួយផោន។

 

 

២.សណ្តែកសំប៉ែត

សណ្តែកសំប៉ែតគឺជាសណ្តែកមួយប្រភេទដែលត្រូវបានគេប្រមូលផល នៅពេលវាខ្ចីហើយវាជាចំណូលចិត្តដ៏អស្ចារ្យនៅក្នុងភោជណីយដ្ឋានលោកខាងលិច។ បើតាមប្រភពខាងលើបានឲ្យដឹងថា សណ្តែកនេះមានតម្លៃប្រមាណពី ២ ទៅ ៣ ដុល្លារឯនោះក្នុង ១០០ក្រាម( មួយគីឡូចន្លោះពី ២០ទៅ ៣០ ដុល្លារ)។

 

 


៣.ស្ពៃ Yamashita

វាគឺជាស្ពៃមួយប្រភេទដែលមានដើមកំណើតនៅក្នុងប្រទេស ជប៉ុន ហើយបច្ចុប្បន្នស្ពៃនេះត្រូវបានគេដាំដុះភាគច្រើននៅប្រទេសបារាំងក្នុងផ្ទះកញ្ចក់។ ស្ពៃនេះដែរ មានតម្លៃរហូតទៅដល់ ១៣ដុល្លារក្នុងមួយផោន។

 

 

៤ ឬស Wasabi

វ៉ាសាប៊ិ ត្រូវបានគេពេញនិយមដាំនៅប៉ែកខាងអឺរ៉ុប ហើយគេយកឬសរបស់វាមកធ្វើជាគ្រឿងទេស។ Wasabi អាចមានតម្លៃរហូតទៅដល់ ៧៥ ដុល្លារក្នុងមួយផោន។

 

 


៥ ដំឡូង La bonnotte

មើលតែមួយភ្លែត បងប្អូនប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីដំឡូងបារាំងមានតម្លៃថ្លៃយ៉ាងនេះ? តាមការពិតទៅនេះមិនមែនជាដំឡូងបារាំងធម្មតាទេ វាគឺមានឈ្មោះថាLa bonnotte ហើយដំឡូងនេះត្រូវបានប្រជាកសិករបារាំងដាំដុះនៅលើកោះ Isle of Noirmoutier ហើយចំពោះតម្លៃរបស់វាវិញគឺប្រហែល ៣០០ ដុល្លារក្នុងមួយផោន។

 


៦ ពន្លក Hop

Hop Shoots គឺជាផ្ការបស់រុក្ខជាតិ Humulus Lupulusដោយវាមានរសជាតិ ជូរ និងល្វីង ដែលជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងស្រាបៀរ។ មូលហេតុដែលធ្វើឲ្យពន្លកនេះមានតម្លៃថ្លៃពីព្រោះ នៅពេលដែលប្រមូលផលម្តងៗគេត្រូវបេះវាដោយដៃ និងល្អិតល្អន់បំផុតដោយសារតែវាមិនមែនជាដំណាំដែលដុះជាជួរឡើយ។ ចំពោះតម្លៃរបស់វាវិញគឺវាមានតម្លៃរហូតទៅដល់ ៤២៦ ដុល្លារក្នុងមួយផោន។

 

ជារួម ដោយនាពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថាបន្លែទាំង ៦មុខនេះពុំសូវមានប្រជាកសិករដាំដុះនោះទេ ជាហេតុធ្វើឲ្យបន្លែប្រភេទពួកនេះមានតម្រូវការទីផ្សារខ្ពស់ ហើយចំពោះតម្លៃវិញវាមានតម្លៃថ្លៃជាងបន្លែផ្សេងៗទៀត។ វាជាឱកាសមួយដ៏ល្អសម្រាប់បងប្អូនដែលមានបំណងប្រកបរបរដាំបន្លែ គួរតែពិចារណា និងសិក្សារបន្ថែមទៅលើបច្ចេកទេសក្នុងការដាំដុះបន្លែប្រភេទទាំងនេះ៕


ប្រភព: Business Cambodia

上一篇:新增1例确诊,柬埔寨现有患者增至24例 下一篇:COVID-19: Cambodia relaxes restrictions, Singapore, Indonesia promotes vaccination plans