[J-Tao Report] មានពាក្យមួយចំនួនតែងនិយាយថា ក្មេងរកស៊ី មិនកើតទេ រកទៅនិងត្រូវចាញ់បោកគេមិនខានឡើយ ។ ជាក់ស្តែង បើតាមសហគ្រិនវ័យក្មេង៣រូបនេះ  ចេញរកស៊ីទាំងវ័យក្មេងៗ  រហូតក្លាយជាថៅកែ មានអាជីវកម្មកាន់ក្នុងដៃ និងកើបចំណូលខ្ទង់ពាន់ដុល្លារឯណ្ណោះក្នុង១ខែៗ។ សហគ្រិនទាំង៣នេះ រួមមាន។

១. លោក ឈន វិច្ឆិការចាប់អាជីពជាអ្នកគូសគំនូរតាមជញ្ចាំង៖ វិចិត្រករវ័យក្មេងរូបនេះបានថ្លែងប្រាប់Business Cambodiaថា ពីដំបូង លោកគ្រាន់តែគូរគំនូរធម្មតានៅលើកែវកាហ្វេ និងក្រដាស រួចក៏បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក គំនូរនេះហាក់ជាមានការពេញនិយម និងមានអ្នកស្គាល់ច្រើន លោក ក៏ទទួលបានការងារច្រើនជាបន្តបន្ទាប់។

លោក វិច្ឆការបន្តថា ពីមុនគំនូរនេះគឺលោកគូរតែម្នាក់ឯងទេ ក្រោយមកក៏សម្រេចចិត្តបើកក្រុមគំនូរ ដែលដាក់ឈ្មោះថាCambodia Doodle Club មានដៃគូសហការចំនួន៤នាក់ សុទ្ធតែអ្នកមានទេពកោសល្យ។វិចិត្រករវ័យក្មេង វិច្ឆការ បានបង្ហើបថា ក្នុងមួយខែៗ លោកទទួលបានការកុម្ម៉ង់ពីអតិថិជន ចាប់ពី៣ទៅ៦ផ្ទាំង ដោយក្នុង១ផ្ទាំងអាចរកចំណូលបានប្រមាណ៤៥០ដុល្លារទៅ៥ពាន់ដុល្លារឯណ្ណោះ ទៅតាមទំហំ។

២.កញ្ញា ឡេង ស៊ីននី ម្ចាស់អាជីវកម្មតូបប្រហិត៖ ម្ចាស់អាជីវកម្មវ័យ ២១ឆ្នាំរូបនេះបានថ្លែងប្រាប់ Business Cambodia ថា កញ្ញាបានបើកអាជីវកម្មលក់ប្រហិតនេះចាប់តាំងពីឆ្នាំ ២០១៨ មកន្លេះ ដោយចំណាយដើមទុនអស់ប្រមាណជា ២ពាន់ដុល្លារដោយទទួលបានការផ្គត់ផ្គង់ពីក្រុមគ្រួសារ និងទទួលបានការបណ្តុះបណ្តាបន្ថែមពីបងប្អូនផងដែរ ហើយកញ្ញាបើកលក់ដំបូងគឺត្រឹមតែជាតូបតូចមួយប៉ុណ្ណោះ តែបានប្រហែលជា៣ខែ តូបប្រហិតរបស់កញ្ញាក៏ចាប់ផ្តើមវិវត្តន៍ខ្លួនពីតូបតូចមួយក្លាយជាហាងធំសមរម្យបានដល់ទៅ២សាខា។

កញ្ញា ស៊ីននី បានបញ្ជាក់ថា ហេតុផងដែលធ្វើឱ្យអាជីវកម្មរបស់គាត់អាចជោគជ័យមកដល់ពេលនេះ គឺដោយសារកញ្ញាផ្តោតលើរឿងសំខាន់៣។ ទី១ ផ្តោតលើគុណភាពនិងរសជាតិប្រហិត។ ទី២ ផ្តោតលើទឹកជ្រលក់ ដែលផ្សំឡើងមានរូបមន្តពិសេសខុសប្លែកពីគេ។ និងទី៣ចុងក្រោយ គឺផ្តោតលើសេវាកម្ម និងការផ្សព្វផ្សាយតាមបណ្តាញសង្គម។

៣.លោក ហេង ម៉េងហាក់ ម្ចាស់ហាងគុយទាវទូកហោះ៖ក្រោយពីរៀនចប់ថ្នាក់ទី១២ភ្លាម  ម៉េងហាក់ក៏បានចេញទៅធ្វើការជាចុងភៅនៅហាងមួយកន្លែងក្នុងរាជធានីភ្នំពេញ  ធ្វើការឲ្យគេមួយរយៈស្រាប់តែមានចិត្តចង់រកស៊ីដោយខ្លួន ក៏សម្រេចចិត្តឈប់ពីការយកលុយសន្សំទៅប្រទេសថៃ ដើម្បីរករៀនពីរបៀបធ្វើគុយទាវ ដែលចំណាយពេលរៀនរយៈពេល៧ខែ រួចក៏ត្រឡប់មកស្រុកខ្មែរដើម្បីរកស៊ី ។

លោក ម៉េងហាក់បានបន្តថា អាជីវកម្មមួយនេះចំណាយទុន១ម៉ឺនដុល្លារ  បានដាក់ឈ្មោះយីហោថា គុយទាវទូកហោះ បើកបានតែរយៈពេលខ្លី ស្រាប់តែមានភ្ញៀវចូលជាហូរហែរ ព្រោះរសជាតិប្លែកឆ្ងាញ់និងមានអនាម័យ  ស្របជាមួយនិងស្មាមញញឹមម្ចាស់ហាងរូសរាយរាក់ទាក់ផងនោះ ធ្វើឲ្យរូបលោកទាញចំណូលបានប្រមាណ៣ទៅ៤ពាន់ល្លារអាមេរិកក្នុងមួយខែៗ៕

ប្រភព:Business Cambodia

上一篇:柬埔寨开什么工厂赚钱?开工厂技巧是什么? 下一篇:Small Business Opportunities in Cambodia