WeCom25640115-085642.png

[J-Tao Report] ដីត្រឹម១ហិចតាឬតិចជាងនេះទោះធ្វើស្រែក៏មិនបានចំណេញច្រើនដែរ ជាហេតុដែលធ្វើឲ្យកសិករអ្នកមានដីតិចភាគច្រើនបានងាកមកដាំបន្លែនិងដំណាំផ្សេងទៀតដែលចំណាយពេលខ្លីក្នុងការដាំដុះនិងឆាប់ប្រមូលផល។ជាក់ស្ដែង អ្នកស្រីផាន កុលាបអាយុ ៤០ឆ្នាំ ជាកសិករ ដាំខាត់ណាផ្កា រស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប រកប្រាក់ចំណូលបានចន្លោះពី១០លាន ទៅ ១២ លានរៀលក្នុងមួយរដូវពីរបរដាំដំណាំខាត់ណាផ្កា។

អ្នកស្រី ផាន កុលាប បានចាប់យករបរដាំខាត់ណាផ្កានេះ អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយមុខរបរនេះអាចផ្តល់ប្រាក់ចំណូលបានគួរសមដើម្បីទប់ទល់ការចំណាយក្នុងគ្រួសារ។ អ្នកស្រីបន្តថា ផ្ទៃដីដែលប្រើ ប្រាស់សម្រាប់ដាំខាត់ណាផ្កា ចំនួនប្រមាណ២ពាន់ម៉ែត្រ ក្រឡាប៉ុណ្ណោះ តែការប្រមូលផលម្តងបានចំនួនពី ៣ តោនទៅ ៥ តោន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន (AKP)។

 

 

 

តាមប្រភពដដែលបានឲ្យដឹងថា តាមបទពិសោធន៍ជាង១០ ឆ្នាំក្នុងការកប្រឡូកដាំខាត់ណាផ្កានេះ អ្នកស្រី កុលាប បានប្រាប់ឲ្យដឹងថាខាត់ណាផ្កាជាដំណាំមួយប្រភេទដែលប្រឈមនឹងបញ្ហាច្រើន ជាពិសេសនៅពេលមានការប្រែប្រួលអាកាសធាតុ ដូចជាធ្វើឱ្យដុះផ្សិតឬរលួយ បើសិនជាមិនបានថែទាំដិតដល់។ហើយគិតតាំងពីដាក់កូនដាំរហូតដល់បានកាត់បានប្រមូលផល មួយរដូវបើយើងដាំទាន់ពេលពីរខែ ១០ មក ពេលកាត់ម្ដងបានប្រហែល ១០ លានទៅ ១២ លាន យើងដាំទៅវាអាចបានចំណូលគ្រាន់ទប់ទល់ក្នុងគ្រួសារបានដែរ។

កសិករគំរូខាងលើបានមានប្រសាសន៍ឲ្យដឹងទៀតថា ខាត់ណាផ្កាបច្ចុប្បន្ននេះ អាចលក់បានក្នុងតម្លៃថ្លៃគួរសម ដោយលក់បោះឱ្យម៉ូយមកយកដល់ផ្ទះក្នុងមួយគីឡូ ក្រាមចាប់ពី ២៥០០ រៀលឡើងទៅ៕

អត្ថបទដោយ៖ សារ ធូរ៉ា


Source: Business Cambodia

上一篇:【为什么不为钱工作才能变富?】一起来了解吧! 下一篇:Taking your First Steps to Investment Success by Multiplying Your Profits