[J-Tao Report] ស្វាយចន្ទីជាដំណាំមួយប្រភេទដែលមានទីផ្សារខ្ពស់ ហើយសព្វថ្ងៃនៅកម្ពុជាក៏មានដាំដូចជានៅខេត្ត កំពង់ចាម ស្វាយរៀង កោះកុង និងកំពង់ធំជាដើម។ បើយោងតាមការណ៍ចុះផ្សាយ របស់ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅពេលថ្មីៗនេះ មន្ទីកសិកម្មខេត្តកំពង់ធំ បានចងក្រងជាសហគមន៍កសិករកែច្នៃផលិតគ្រាប់ស្វាយចន្ទី ដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅស្រុក។

 

 

តាមប្រភពខាងលើ លោក ប៉ែន សុវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ មន្ទីរកសិកម្មខេត្តបានចុះចងក្រងបណ្តុំសហគមន៍ កសិករ កែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឱ្យមាន គុណភាព សុវត្ថិភាពខ្ពស់ សម្រាប់លក់ចេញទៅបណ្តាខេត្តនៅទូទាំងប្រទេសនិងអាចនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុនផង។ លោកបានបន្តថា នេះជារឿងថ្មីមួយសម្រាប់ខេត្តកំពង់ធំ ហើយមន្ទីរបានចុះជួយបណ្តុះ បណ្តាលឱ្យពួកគាត់ចេះបច្ចេកទេសក្នុងការកែច្នៃ ការរៀបចំទុកដាក់វេចខ្ចប់ និងជួយរក ទីផ្សារជួនកសិករ ហើយពេលថ្មីនេះ សហគមន៍បានទំនាក់ទំនងជាមួយនឹងស្ថានទូតជប៉ុន ដើម្បីឱ្យជួយផ្តល់បច្ចេកទេសនៃការកែច្នៃគ្រាប់ស្វាយចន្ទីនេះឱ្យកាន់តែមានស្ដង់ដារខ្ពស់ ថែមទៀត។

 « ខ្ញុំគិតថាជារឿងសំខាន់ណាស់ ព្រោះបើសិនជាយើងមិនបានគិតគូរពីបញ្ហា ទីផ្សារសម្រាប់ពួកគាត់ទេ គិតថាអ្វីដែលគាត់ផលិតបានអត់មានលទ្ធភាពទេ អ៊ីចឹងទីផ្សារ គឺសំខាន់ណាស់ គាត់ផលិតគាត់មានទីផ្សារសម្រាប់លក់ ដែលមិនអាចធ្វើឱ្យចាល់នូវ ផលិតផលរបស់ពួកគាត់ ហើយអ្វីដែលយើងបានគិតគូរ និងបានព្រមព្រៀងគ្នាជាមួយនឹង ខាងស្ថានទូតជប៉ុនដែលគាត់បានមកសិក្សាហើយ ខ្ញុំគិតថាជាឱកាសល្អបំផុត សម្រាប់ សហគមន៍ផលិតស្វាយចន្ទីនេះ ហើយនឹងធ្វើឱ្យប្រជាជននៅជប៉ុន ក៏ដូចជាប្រជាជននៅ បណ្ដាប្រទេសផ្សេងទៀតលើសកលលោក ស្គាល់រសជាតិស្វាយចន្ទីរបស់ខេត្តកំពង់ធំ»។

 

 

 

ប្រជាកសិករក្នុងខេត្តព្រះវិហារកំពុងប្រមូលផលស្វាយចន្ទីខណៈតម្លៃប្រហាក់ប្រហែលឆ្នាំមុន - Cambotrips

 

លោកបានបន្ថែមថាបើសិនជាគ្មានអ្វីប្រែប្រួលទេ មន្ទីរកសិកម្មខេត្តរួមទាំងបណ្តុំសហគមន៍ កសិករកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី នឹងចុះហត្ថលេខាជាមួយអង្គការJICA នៅក្នុងខែ កុម្ភៈ ខាងមុខនេះ សម្រាប់ឱ្យពួកគាត់ផលិតតាមស្តង់ដាររបស់ប្រទេសជប៉ុន ដើម្បីនាំយក ផលិតផលនេះទៅលក់នៅប្រទេសជប៉ុន ។

គូរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ ការដាំដុះគ្រាប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំគ្របដណ្ដប់លើផ្ទៃដី ចំនួន ៨ម៉ឺនហិកតា ក្នុងនោះបណ្តុំសហគមន៍កសិករកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី មាន ៤ សហគមន៍ ស្មើនឹ ៣៣៥ គ្រួសារ ដែលស្ថិតនៅស្រុកប្រាសាទបល្ល័ង្ក ស្រុកសន្ទុក និងស្រុកកំពង់ស្វាយ ៕


ប្រភព: Business Cambodia 

上一篇:理财忽略这6点!后悔10年! 下一篇:Financial Stock 101