[J-Tao Report] គ្រប់គ្នាប្រហែលជាបានស្គាល់លោក Tim Cook រួចមកហើយថា លោកគឺជា CEO នៃក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីល្បាញបំផុតមួយក្នុងយុគសម័យបច្ចុប្បន្ននេះ។ ហើយតាមរយៈការកាន់តំណែងជា CEO នៅក្នុងក្រុមហ៊ុនធំលំដាប់ពិភពលោកដូច្នេះ លោក Tim Cook មានទំនួលខុសត្រូវធំមែនទែនទៅលើកិច្ចការជាច្រើនស្ទើរតែ១០០ជំពូក។

Where Did Fortune 500's Top 20 CEOs Obtain their First Degree - UniGlobal Education

យ៉ាងណាមិញ មានប្រធានបទមួយដែលគួរឱ្យចាប់អារម្មណ៍និងមានមនុស្សជាច្រើនចង់ដឹងនោះ គឺថាតើធ្វើជា CEO នៅក្រុមហ៊ុនយក្ស Apple និងត្រូវស្ពាយទំនួលខុសត្រូវធំដូចភ្នំដូច្នេះ តើលោក Tim Cook អាចទទួលបានប្រាប់ខែប៉ុន្មានលានដុល្លារ ពីការកាន់តំណែងដែលមនុស្សគ្រប់គ្នាប្រាថ្នានេះ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្នុងរយៈពេល១២ ខែ នៃឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ប្រាប់សរុបដែល លោក Tim Cook ទទួលបានពីតំណែងរបស់ខ្លួនមានរហូតដល់ ១៤.៧ លានដុល្លារ (មិនទាន់បូករួមទាំងចំណូលពីមូលបត្រ)។ដោយចំណូលដែលបានមកពីប្រាក់ខែរបស់លោក Tim Cook នៅក្នុងឆ្នាំ២០២០កន្លងទៅនេះបានកើនឡើងលើសឆ្នាំ២០១៩ រហូតដល់ទៅជិត២៨%ឯណោះ។

បើតាមខាងក្រុមហ៊ុម Apple បានឱ្យដឹងថា ប្រាក់បៀវត្សរបស់លោក Tim Cook ដែលជា CEO គឺខ្ពស់ជាងគេរហូតដល់ទៅ ២៥៦ ដងឯណោះ បើធៀបទៅនឹងប្រាក់បៀវត្សជាមធ្យមរបស់បុគ្គលិកទូទៅដែលគេទទួលបានប្រមាន ៥៧,៧៨៣ ដុល្លារប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២០។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ ២០២០កន្លងទៅនេះ លោក Tim Cook ដែលជា CEO របស់ Apple បានក្លាយជាមហាសេដ្ឋីមួយរូពជាផ្លូវការ ដោយចំណូលរបស់លោកភាគច្រើនគឺបានមកដោយសារប្រាក់ចំណូលនិងមូលបត្រដែលលោកមាននៅក្នុងក្រុមហ៊ុន Apple។ ហើយបច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុប ១.២ពាន់លានដុល្លារ។ ដោយឡែកក្រោយពីបានដឹងពីប្រាក់បៀវត្សរបស់លោក Tim Cook ដែលជា CEO របស់ក្រុមហ៊ុន Apple រួច តើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរ? 

Tim Cook Just Received A Massive $100m Bonus From Apple, Here's What He Could Splurge It On - Vulcan Post


ប្រភព: Business Cambodia 

上一篇:基金定投3000问 下一篇:The Ultimate Guide to Achieving 20% Annual Returns