[J-Tao Report] បច្ចុប្បន្ននេះ យើងសង្កេតឃើញថា មានមនុស្សជាច្រើនហាក់ងាកមកចាប់អារម្មណ៍ចង់ចេញរកស៊ីច្រើនជាងធ្វើការឱ្យអ្នកដទៃ ដោយសារតែការរកស៊ីដោយខ្លួនឯងមានសេរីភាពផ្លូវចិត្តនិងទទួលបានចំណូលច្រើនជាង។ ប៉ុន្ដែមុនសម្រេចចិត្តរកស៊ីអ្នកគួរតែពិចារណាឱ្យបានច្បាស់លាស់ថាអ្នកពិតជាស្រលាញ់នូវរបរដែលអ្នកប្រុងនឹងធ្វើ ហើយអ្នកត្រូវប្រាកដចិត្តថាពេលរកស៊ីមានបញ្ហាអ្នកត្រូវតែមានស្មារតីរឹងមាំនិងមិនបោះបង់វាចោល ។ ដូចដែលបានរៀបរាប់កន្លងៗពីការសម្រេចចិត្តមុនពេលចេញរកស៊ីរបស់អ្នកជំនាញដែលក្រុមការងារ Business Cambodia បានធ្វើសម្ភាសន៍និងសរសេរចែករំលែក គឺអ្នកទាំងអស់គ្នាគួរអានហើយពិចារណាឱ្យបានច្បាស់នោះទើបចេញរកស៊ីទៅហានិភ័យតិច។

ទាក់ទិនទៅនឹងបញ្ហានេះដែរ សម្រាប់អ្នកដែលមានបំណងថានិងចេញរកស៊ី ឬបានត្រៀមលក្ខណៈរួចរាល់ហើយនោះគួរតែ ជ្រើសរើសមុខរបរឱ្យបានច្បាស់លាស់ បើសម្រាប់អ្នកដែលរើសរួចហើយគួរសិក្សាបន្ថែមឱ្យបានស៊ីជម្រៅទៅលើផ្លូវដែលត្រូវដើរបន្ទាប់។ ចំណែកឯអ្នកមិនទាន់បានរើសមុខរបរ ហើយកំពុងតែស្មុគស្មាញអាចពិចារណាមុខរបរតូចៗខាងក្រោមនេះបាន ៖

១.ភេសជ្ជៈតាមតូចៗ ៖បើទោះរបរនេះមានទីផ្សារចង្អៀតតែបើតាមការសង្កេតជាក់ស្តែង រកស៊ីស្ទុះខ្លាំងមិនណយទេ ថាមិនត្រូវយីហោខ្លះអាចពង្រីកសាខាបានច្រើនជាងហាងធំៗផង ដូចដែលឃើញស្រាប់ ស៊ូស៊ូ កាហ្វេជាដើម។

២.លក់អាហារតាមរទេះ ៖ការរកលក់អាហារតាមរទេះក៏អាចនិយាយថាជារបរ ដែលមើលទៅតូចតាចតែវាអាចរកចំណូលបានមិនទាបប៉ុន្មានឡើយថែមទាំងអាចសល់ពេលវេលាថែមទៀតផងព្រោះបើលក់បាយឆាមីឆាអាចលក់បានតែពេលយប់តែប៉ុណ្ណោះ។

៣.របរលក់ម្ជូរ ៖ត្បិតតែមើលទៅជារបរតូចតាចតែបើរកស៊ីត្រូវកន្លែង ធ្វើអំបិលឆ្ងាញ់ នោះការរកស៊ីរបរមួយនេះច្បាស់ជាកាក់កបទៅមុខមិនចាញ់របរធំៗឡើយ។ជាក់ស្តែងម្ជូរវត្តភ្នំជាដើម ពេលចេញលក់ដំបូងគឺត្រឹមតែតូបតូចមួយតែប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកមើលពេលនេះមានទីតាំងយ៉ាងធំហើយល្បីថែមទៀតផង។ជាពិសេសថែមទាំងអាចមានគេសុំទិញហ្វ្រេនឆាយថែមទៀត។

៤.នំបុ័ងប៉ាតេ និងសាច់គោអាំង៖គឺជាអាជីវកម្មចំណាយដើមទុនតិច ហើយមិនសូវមានអ្នកចេះធ្វើទេ។ អាជីវកម្មនេះ មិនត្រឹមតែអាចរកចំណូលបានច្រើន ហើយក៏អាចចេញហ្រ្វេនឆាយបានទៀត។

៥.កម្ម៉ង់ទំនិញពីចិន៖ កម្ម៉ង់ ផលិតផលមកពីចិន ក្នុងតំលៃធូរថ្លៃ អាចលក់ចំណេញបានច្រើន រកមើលផលិតផលណាដែលជាតំរូវការ ដូចជា របស់ក្មេងលេង ខោអាវកូនក្មេង មនុស្សធំ រឺក៏គ្រឿងលំអរ ។ល។ ចំណាយដើមតិច ចំនេញច្រើន តែត្រូវមានភាពស្មោះត្រង់ជាមួយអតិជន ដើម្បីកសាងកេរ្តិ៍ឈ្មោះ ទំនុកចិត្តពីអតិជន ងាយស្រួលពង្រីកអាជីវកម្ម ទៅថ្ងៃអនាគត។

៦.កាន់ហ្វេសប៊ុកផេក ឬកាន់ក្រុមក្នុង ហ្វេសប៊ុក៖ ដោយរបរនេះអាចរកចំណូលបាន មួយខែ ៣ពាន់ ទៅ៥ពាន់ដុល្លារ ឬលើសនេះ អោយតែមានអតិជនច្រើន ចំណូលកើនឡើងជាលំដាប់ ដើម្បីរកអតិជនបាន យើង ត្រូវ Post រកក្នុង fb exc. ឬក៏សេវាខាងបង់ពន្ធអោយក្រុមហ៊ុនដទៃ រៀបចំបញ្ជី នឹងបង់ពន្ធ រឺក៏រៀបចំឯកសារចុះបញ្ជីបើកក្រុមហ៊ុន យើងទទួលកំរ៉ៃជើងសារ យើងសុទ្ធតែអាចរកចំណូលបានច្រើន៕


ប្រភព: Business Cambodia

上一篇:创业行业有哪些?什么行业好? 下一篇:Investing For Beginners: Four Smart Ways to Invest Your Money