[J-TAO Report] របរកសិកម្ម ៥ ដែលសំបូរទីផ្សារមិនចេះអស់ តែមិនសូវមានអ្នកចាប់អារម្មណ៍ធ្វើ។ ជាការពិតណាស់ថារបរទាំងនេះពិតជាមានសក្ដានុពលខ្លាំង និងមានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា មិនចាំបាច់នាំចេញទៅទីផ្សារក្រៅប្រទេសក៏អាចលក់បានក្នុងតម្លៃថ្លៃដែរ។ ខាងក្រោយនេះគឺជារបរកសិកម្ម ៥ ដែលកសិករគួរសំឡឹងមើល៖

១.ដាំដំណាំផាសិន

ម្ចាស់ចំការផាស៊ិនមួយកន្លែងនៅតំបន់ដាក់ដាំបានបញ្ជាក់ថា ផ្លែឈើរបស់ខេត្ដមណ្ឌលគីរីនេះ លក់មិនដែលទាន់តម្រូវការទីផ្សារឡើយ ទោះជាមានដល់ទៅរាប់តោន ក៏នៅតែផ្គត់ផ្គង់តម្រូវការទីផ្សារមិនគ្រាន់។
២.ដាំប្រទាលកន្ទុយក្រពើ

ដំណាំប្រទាលកន្ទុកក្រពើ មិនសូវជាមានអ្នកដាំច្រើនប៉ុន្មានទេនៅក្នុងស្រុកខ្មែរ ជាពិសេសប្រទាលកន្ទុយក្រពើដែលលោកអ្នកឃើញមានលក់នៅតាមផ្សារមានធាងធំៗនោះគឺសុទ្ធសឹងតែនាំចូលពីក្រៅប្រទេស។ គួរបញ្ជាក់ដែលថាពូជប្រទាលកន្ទុយក្រពើអាមេរិកនេះគឺងាយស្រួលដាំខ្លាំង ហើយថែមទាំងលក់បានថ្លៃថែមទៀតផង។

៣.ចិញ្ចឹមត្រីឆ្លូញ

ត្រីឆ្លូញជាប្រភេទដែលមិនសូវមានអ្នកចាប់អារម្មណ៍ចិញ្ចឹមប៉ុន្មានទេ ដោយសារតែខ្វះបច្ចេកទេសចិញ្ចឹម។ ដោយឡែកទីផ្សាររបស់ត្រីឆ្លូញគឺទូលាយខ្លាំងណាស់ ហើយក៏មានតម្លៃខ្ពស់ផងដែរ។ ដូច្នេះវាជាឱកាសដ៏ល្អសម្រាប់អ្នកដែលចាប់ផ្ដើុមមុនគេ។

៤. ផ្ទះត្រចៀកកាំ

ទឹកមាត់ត្រចៀកកាំត្រូវបានគេផ្តល់តម្លៃខ្ពស់ ប្រៀបដូចជាទឹកមាស ដោយសារតែគុណប្រយោជន៍ច្រើន សម្រាប់សុខភាព និងសម្រស់មនុស្ស ដែលអ្នកផលិតអាចលក់បានតម្លៃផលិតផលនេះចាប់ពី៧០០ដុល្លារ រហូតដល់ជាង២ពាន់ដុល្លារក្នុងមួយគីឡូក្រាម ដែលប្រជាជនរបស់ប្រទេសជិតខាងយើងគេធ្វើជោគជ័យច្រើន ហើយនាំចេញក្នុងបរិមាណច្រើន និងមានជីវភាពធូរធារ។

ចាប់ផ្តើមពីទុន៧ម៉ឺនដុល្លារ និងទីតាំងល្អមួយកន្លែង ដូចជាតំបន់ក្បែរមាត់ទឹក និងជិតជើងភ្នំជាដើម លោកអ្នកអាចសង់ផ្ទះត្រចៀកកាំ ដែលមានឱកាសទទួលបានផលខ្ពស់មួយហើយ។ លោកម៉ុយ ឡាត់ជាម្ចាស់អាជីវកម្មលក់សម្ភារៈផ្ទះត្រចៀកកាំ បានប្រាប់ថា គាត់ជាអ្នកម៉ៅការធ្វើផ្ទះត្រចៀកកាំនេះច្រើនឆ្នាំមកហើយ ដោយមានអ្នកវិនិយោគតាមខេត្តនានាដូចជាសៀមរាប និងពោធិ៍សាត់ជាដើមបានជួលគាត់សាងសង់ផ្ទះត្រចៀកកាំនេះ។

ម្ចាស់អាជីវកម្មលក់សម្ភារៈផ្ទះត្រចៀកកាំរូបនេះ ពន្យល់ថា អាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំត្រូវការរង់ចាំរហូតដល់មួយឆ្នាំ ហើយក្នុងឆ្នាំដំបូងនោះទទួលទិន្នផលត្រឹមខ្ទង់រយដុល្លារ រហូតដល់ឆ្នាំទីពីរទើបអាចប្រមូលខ្ទង់ពាន់ដុល្លារក្នុងមួយខែ ហើយកើនឡើងលើសពីនេះទៅទៀត ដែលគាត់ប្រៀបធៀបថា ផ្ទះត្រចៀកកាំមួយប្រៀបបាននឹងមានទូATMប្រចាំខ្លួនអញ្ចឹងដែរ។

៥.ចិញ្ចឹមក្ដាមថ្ម

លោកស្រីអ៊ុង ពុធមល្លិកា គឺជាម្ចាស់កសិដ្ឋានចិញ្ចឹមក្ដាមថ្មធំជាងគេបំផុតនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់ ឃុំទឹកថ្លា ភូមិព្រៃទាល់ ខេត្តព្រះសីហនុ លោកស្រីចាប់ផ្ដើមរបរចិញ្ចឹមក្ដាមថ្មតាំងពីដើមឆ្នាំ ២០០៣ មកម្ល៉េះ។

មូលហេតុដែលបណ្ដាលឱ្យលោកស្រីចាប់យករបរចិញ្ចឹមក្ដាមថ្មនេះ ដោយសារតែតម្រូវការទីផ្សារក្ដាមចាប់ផ្ដើមកើនឡើងខ្លាំង មានតម្លៃថ្លៃ ស្របពេលដែលក្ដាមធម្មជាតិខ្សត់ខ្សោយទៅៗ ។ លោកស្រីមានប្រសាសន៍បន្ថែមថា ចាប់ផ្ដើមចិញ្ចឹមក្ដាមដំបូងគឺមានតែ ៧ ស្រះប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះមានរហូតដល់ ២០ស្រះ នៅលើផ្ទៃដីប្រមាណ ១០ហិចតា  ។
រវាងក្ដាមថ្ម និងត្រី លោកស្រីបន្ថែមថា ក្ដាមថ្មជាសត្វដែលងាយស្រួលចិញ្ចឹមជាងត្រី ចំណាយតិច និងចំណេញច្រើនជាង ៥០% ប្រសិនបើយើងមានបច្ចេកទេសចិញ្ចឹម ត្រឹមត្រូវ និងច្បាស់លាស់ ។ លើសពីនេះទៅទៀតនោះវាប្រើរយៈពេលខ្លីក្នុងការចិញ្ចឹមគឺត្រឹមតែ ៣ខែប៉ុណ្ណោះគឺអាចប្រមូលផលលក់បានហើយ ។ ជាក់ស្ដែងត្រីឆ្ពុង ប្រើរយៈពេល ៦ខែទើបអាចប្រមូលផលបាន ហើយចំពោះត្រីតុកកែវិញនោះគឺប្រើរយៈពេលជិត ១ឆ្នាំឯណ្ណោះ ។

លោកស្រី ពុធមល្លិកា ប្រាប់ឱ្យដឹងទៀតថា កត្ដាដែលសំខាន់បំផុតក្នុងការចិញ្ចឹមក្ដាមឱ្យជោគជ័យគឺ ប្រភពទឹក ពីព្រោះក្ដាមជាសត្វដែលរស់នៅក្នុងទឹក ដូច្នេះវាត្រូវការទឹកដែលមានជីវិត ហើយទឹកដែលល្អបំផុតសម្រាប់ចិញ្ចឹមក្ដាមថ្ម ទី ១ ទឹកប្រៃ ទី ២ ទឹកដែលមានជាតិរ៉ែគ្រប់គ្រាន់ និងទី ៣ទឹកដែលមានកម្រិត PH ល្អ ( ពេលព្រឹក PH ពី ៧ ទៅ ៧,៥ និងពេលល្ងាច ពី ៨ ទៅ ៨,៥ ) ។

គួររំលឹកផងដែរថា លោកស្រីគឺជាស្ត្រីដំបូងគេបំផុតដែលទទួលបានជោគជ័យលើរបរចិញ្ចឹមក្ដាមថ្ម និងជាម្ចាស់កសិដ្ឋានចិញ្ចឹមក្ដាមធំជាងគេនៅស្រុកខ្មែរ  ជាពិសេសជាងនេះទៅទៀត លោកស្រីមានបទពិសោធន៍ជាមួយរបរ ១ នេះជិត ២០ ឆ្នាំមកហើយ ដែលធ្វើឱ្យលោកស្រីមានបច្ចេកទេសច្បាស់លាស់ក្នុងរបរនេះ ។ គួរបញ្ជាក់ផងដែរថា ក្ដាមថ្មនេះក្រៅពីតំបន់នៅជាប់សមុទ្រ នៅតាមបណ្ដាលខេត្តផ្សេងៗក៏អាចចិញ្ចឹមក្ដាមបានដែលឱ្យតែមានបច្ចេកទេស និងចេះលាយទឹកត្រឹមត្រូវតាមស្ដង់ដា៕


ប្រភព: Business Cambodia

上一篇:注定平庸还是顶尖?看看你有没有这4个特质! 下一篇:5 Reasons Why Trademarks Are Important For Your Business