[J-Tao Report] បច្ចុប្បន្ននៅកម្ពុជា របរចិញ្ចឹមកន្ធាយហាក់មិនសូវមានបងប្អូនប្រជាកសិករចាប់អារម្មណ៍នៅឡើយទេ។ ដោយហេតុពួកគាត់គិតថា របរមួយនេះ មិនសូវមានទីផ្សារ ប៉ុន្តែផ្ទុយមកវិញ កន្ធាយជាសត្វមួយប្រភេទដែលកំពុងតែមានទីផ្សារខ្ពស់ នៅកម្ពុជា ព្រោះប្រជាកសិករយើងមិនសូវមានអ្នកចិញ្ចឹម ទើបធ្វើឲ្យការផ្គត់ផ្គង់នៅលើទីផ្សារ នឹងតាមភោជណីដ្ឋាននានា មិនទាន់គ្រប់គ្រាន់។ តោះថ្ងៃនេះ យើងនឹងមកយល់ដឹងទាំងអស់គ្នាអំពី បច្ចេកទេសក្នុងការចិញ្ចឹមកន្ធាយ៖

WeCom25640123-085617.png

១. ការរៀបចំស្រះ

  • ជ្រើសរើសស្រះដែលមានទំហំ ១០០ ម៉ែត្រការេឡើង ជម្រៅ ១-១,៥ ម៉ែត្រ កម្រិតទឹកថ្លាខាងលើប្រមាណ៣តឹក
  • ជ្រើរើសទីកន្លែងដែលស្ងប់ស្ងាត់ជិតផ្ទះងាយស្រួលផ្គត់ផ្គង់ទឹក ការពារ និងឲ្យចំណី រួចយកស័ង្កសី ឬសំណាញ់ដាក់ព័ទ្ធជុំវិញប្រមាណ ១ ម៉ែត្រពីមាត់ស្រះដើម្បីកុំឲ្យវាឡើងចេញ
  • យើងអាចដាំ ដំណាំហូបផ្លែនៅតាមមាត់ស្រះដើម្បីជាម្លប់ដល់កន្ធាយ និង ដាំត្រកួន កំប្លោក និងកញ្ឆែតក្នុងស្រះផងដែរ
  • ត្រូវរៀបចំកន្លែងដែលមានដាក់បន្ទះឬស្សីរាងទេរបន្តិចដើម្បីឲ្យវាឡើងហាលថ្ងៃបាន
  • បាតស្រះត្រូវមានភក់កំរាស់ប្រមាណ ១-២ តឹក រួចដាក់ទឹកបញ្ចូលជិតពេញស្រះ ហើយបាចកំបោរសប្រមាណ ១ គីឡូ ទុកចោលប្រមាណ ២អាទិត្យ រួចយកថ្នាំធ្វើឲ្យទឹកស្អាតយកចាក់ចូលស្រះ ១ អាទិត្យក្រោយទើបអាចលែហកូនបាន
  • យើងអាចរៀបចំជាស្រះស៊ីម៉ងត៍ទៅតាមលទ្ធភាព។

២. ការជ្រើសរើសពូជ

  • យកពូជដែលមាំមួន មានមានទម្ងន់ ១០០ ក្រាម មកចិញ្ចឹម មិនមានរបួស ឬជម្ងឺ ហើយយកប៉ុនៗគ្នា ការដាក់កូនចិញ្ចឹមគឺក្នុងចន្លោះខែ កុម្ភៈ ដល់ឧសភា ទើបល្អ
  • អត្រាចិញ្ចឹមគឺ ៤-៥ ក្បាល ក្នុង ១ ម៉ែត្រការេ ត្រូវលែងកូនកន្ធាយក្នុងសំណាញ់ប្រមាណ ១ អាទិត្យសិនមុននឹងដាក់ក្នុងស្រះ ដើម្បីពិនិត្យមើលកូនណាដែលមិនល្អ គួរយកចេញ។

 

 

តោះមកមើល មេកន្ធាយពូជ សុីចំណី - Softshell Turtle Feeding ! - YouTube

 

 

 

៣. ការឲ្យចំណី

  • នៅពេលយើងដាក់កូនដំបូង យើងអាចស្ងោរដំឡូងជ្វា ផុយល្មមរួចកិនឲ្យបែកតូចៗចាក់នៅលើក្តានៅមាត់ស្រះឲ្យវាស៊ី ១ខែក្រោយយើងចិញ្ច្រាំដំឡូងឆៅល្អិតៗដាក់ឲ្យវា
  • មិនត្រូវផ្លាស់ប្តូរកន្លែងដាក់ចំណីរបស់វាទេ ដើម្បីឲ្យវាចាំកន្លែងមកស៊ីចំណី ត្រូវបំបែកចំណីទៅតាមទំហំមាត់កន្ធាយដែលវាអាចស៊ី
  • ចាប់ពី ៣ ខែក្រោយយើងអាចដាក់ចំណីឲ្យវាស៊ីមានដូចជា សត្វល្អិតរស់ កំពិស ត្រី ជន្លេន លៀស ក្តាម និងកង្កែប ឬផ្លែឈើនិងគ្រាប់រុក្ខជាតិផ្សេងៗ និងចិញ្ចឹមត្រីតូចៗក្នុងស្រះជាដើម
  • ចំណីច្នៃមានដូចជា កន្ទក់ សណ្តែកសៀងកិន ម្សៅត្រីដែលមិនប្រឡាក់ប្រៃ បរិមាណចំណីឲ្យវាស៊ីប្រមាណ ៥-៨% នៃទម្ងន់ខ្លួនកន្ធាយ ឲ្យវាស៊ី ២-៣ ដងក្នុង ១ ថ្ងៃ និងមិនត្រូវដាក់លើស ឬខ្វះ
  • សម្រាប់វដូវវស្សាយើងអាចបើកមាត់ស្រះសងខាងរួចយកសំណាញ់ដាក់ទប់កុំឲ្យកន្ធាយចេញរួច វិធីនេះអាចឲ្យត្រី និងសត្វផ្សេងៗនៅក្នុងទឹកចូលមកក្នុងស្រះដើម្បីជាចំណីរបស់វា។

 

 

ការចិញ្ចឹម សត្វ កន្ធាយ នៅ កម្ពុជា អាចរក ចំណូល បាន ប្រមាណ ១០០លានដុល្លារ ក្នុង មួយឆ្នាំ | Cambodia News Today

 

 

 

 

៤. ការថែទាំ

  • យើងមិនត្រូវដាក់ចំណី ត្រីផ្សេងៗដែលស្អុយឲ្យវាស៊ីនោះទេដែលបណ្តាលឲ្យវាកើតជម្ងឺពោះវៀន
  • ជម្ងឺអ៊ុតស បណ្តាលមកពីទឹកមិនស្អាត យើងត្រូវប៊ូមទឹកចេញពីស្រះ២០% រួចប៊ូមទឹកល្អចូលវិញ ដោយមើលតាមស្ថានភាពទឹកនៅពេលឃើញថាកខ្វក់
  • យើងអាចចាប់វាមកខ្វេះលាងសម្អាតកន្លែងដែលមានជម្ងឺចេញ រួចដាក់ថ្នាំ ទុក ២០ នាទីទើបដាក់ចូលស្រះវិញ
  • ត្រូវប៊ូមទឹកចេញទាំងអស់រួចចាប់កន្ធាយ មកពិនិត្យជម្ងឺ និងលាងសម្អាតវារាល់ ៤ ខែម្តង និងត្រូវដាក់ថ្នាំសម្អាតទឹកផង។
  • កន្ធាយត្រូវការភាពស្ងប់ស្ងាត់ មិនមានការរំខានពីមនុស្ស ឬសត្វផ្សេងៗឡើយ

៥. ការប្រមូលផល

ក្រោយពេលចិញ្ចឹមរយៈពេល ១២ ខែយើងអាចចាប់វាលក់បានដែលមានទម្ងន់ចាប់ពី ៨ ខាំ ទៅ ១ គីឡូក្រាម ដែលវាមានតម្លៃប្រមាណ ១០-១២ ដុល្លា ក្នុងមួយគីឡូ។


ប្រភព: Business Cambodia

上一篇:年轻人何时才能创业 下一篇:7 Guidelines For Successful Start-up Business