[J-TAO Report] អ្នកប្រហែលជាធ្លាប់បានស្គាល់រួចមកហើយនូវក្រុមហ៊ុន LGElectronic ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដៃនិងគ្រឿងអេឡិចត្រូនិចដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក។ ប៉ុន្ដែកាលពេលថ្មីៗនេះ បែរជាលិចឮដំណឹងពីមេធំរបស់ក្រុមហ៊ុន LG Electronic ថា នឹងដើរចេញពីវិស័យស្មាតហ្វូនទៅវិញ។ នេះបើយោងតាមការដកស្រង់និងចុះផ្សាយរបស់កាសែតកូរ៉េ koreaherald កាលពីពេលថ្មីៗនេះ។

ប្រភបដដែលបានឱ្យដឹងទៀតថា មូលហេតុធ្វើការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន LG រយៈពេល៥ឆ្នាំចុងក្រោយនេះមានការធ្លាក់ចុះជាខ្លាំង ដែលធ្វើអោយក្រុមហ៊ុនបានខាតបង់ប្រាក់ចំណូលប្រមាណជា ៤,៥ពាន់លានដុល្លារ ហើយមូលហេតុដែលធ្វើឱ្យការលក់មានការធ្លាក់ចុះដូច្នេះគឺដោយសារតែមានដៃគូរប្រគួតប្រជែងខ្លាំៗ ដែលកំពុងតែច្បាមយកទីផ្សារជាប់មិនលែងនៅក្នុងពេលបច្ចុប្បន្ននេះ។

លោក Kwon Bong-seok ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន LG Electronic កាលពីថ្ងៃពុធសប្ដាហ៍មុន ក៏បានធ្វើការជូនដំណឹងមួយដល់បុគ្គលិករបស់ខ្លួនឱ្យដឹងមុនយ៉ាងដូច្នេះថា នៅពេលខាងមុខនេះ ផ្នែកផលិតស្មាតហ្វូននៅក្នុងក្រុមហ៊ុន LG និងមានការផ្លាស់ប្ដូរទ្រង់ទ្រាយធំមួយ។


LG seeks rebound with 5G smartphone

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន LG Electronic បានចូលប្រឡូកក្នុងវិស័យផលិតទូរស័ព្ទដៃនៅក្នុងឆ្នាំ២០១០។ ហើយមូលហេតុដែល LG សម្រេចថានឹងដើរចេញពីវិស័យផលិតស្មាតហ្វូននេះ គឺដោយសារតែខ្លួនបានជួបការខាតបង់៥ឆ្នាំជាប់ៗគ្នា ដែលការខាតបង់នេះគឺបណ្ដាលមកពីការលក់ធ្លាក់ចុះ ខណៈដៃគូរប្រគួតប្រជែងរបស់ខ្លួនកំពុងតែឡើងសាច់ដុំកាន់តែខ្លាំង។ បន្ថែមពីនេះទៀត ក៏មានលិចឮដំណឹងថាបច្ចុប្បន្ននេះក្រុមហ៊ុន LG កំពុងតែចរចាលក់ក្រុមហ៊ុនទូរស័ព្ទរបស់ខ្លួនទៅឱ្យក្រុមហ៊ុនយក្សមួយនៅក្នុងប្រទេសវៀតណាមផងដែរ៕

LG has obtained a proposal from a Vietnamese firm for its smartphone terminal division


ប្រភព៖ Business Cambodia 

上一篇:他只用了8年的时间实行全面改革,引领Mastercard超越Visa! 下一篇:Why Your Company Needs a Succession Plan