[J-TAO Report] របៀបរបបនៃការធ្វើអាជីវកម្មរបស់ជនជាតិចិនមិនថាជាតិសាសន៍ណានោះទេ តែងតែកោតសរសើរពីគោលគំនិត ជានឹងភាពវ័យឆ្លាតពូកែខាងយុទ្ធសាស្ត្ររកស៊ីដែលគួរឱ្យរៀនសូត្រតាម។ ជាក់ស្តែងបើក្រឡេកទៅមើលពីអាជីវកម្មរបស់ជនជាតិចិននៅក្នុងស្រុកខ្មែរវិញ យើងនឹងសង្កេតឃើញមានចំណុចពិសេសជាច្រើន ពិសេសទាក់ទិនទៅនឹងឥរិយាបទរបស់ជាតិសាសន៍នេះតែងប្រកាន់ភ្ជាប់ជានិច្ច រហូតក្លាយជាទម្លាប់នៅក្នុងការរកស៊ីរបស់ពួកគេ។

ហើយខាងក្រោមនេះផងដែរ ជាគោលការណ៍៣ប្រភេទបង្ហាញពីអត្តចរិករកស៊ីរបស់ជនជាតិចិនដែលអាចធ្វើឱ្យអាជីវកម្មមិនងាយបរាជ័យនោះឡើយ ហើយបើទោះជាបរាជ័យក៏មិនធ្ងន់ធ្ងរដែរ៖

១. មិនមើលងាយលុយ៖ ជនជាតិចិនរកស៊ីខ្លាំងដោយសារឱ្យតម្លៃទៅលើលុយដែលពួកគេរកបាន ទោះមួយកាក់មួយសេនក៏ជាលុយដែរ សន្សំយូរៗគង់តែកើនទ្រព្យឱ្យតែចេះទុកដាក់វាបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះជាមួយនឹងទម្លាប់សន្សំសំចៃបន្តិចម្តងនេះ ប្រែក្លាយជាទម្លាប់មួយដែលជួយឱ្យការរកស៊ីរបស់ពួកគេរីកចម្រើនប្រៀបដូចទស្សនៈរបស់ខ្មែរបានលើកឡើងថា «តក់ៗពេញបំពង់» នោះឯង។ បន្ថែមពីនេះទៅនោះ ជនជាតិចិនរកស៊ីអត់ធ្មត់ណាស់ ហើយក៏រហ័សរហួនថែមទៀតផង មិនខ្ជះខ្ជាយពេលវេលាចោលឥតប្រយោជន៍នោះទេ។

២. ហ៊ានចេញរកស៊ី៖ ជនជាតិចិនហ៊ានចេញរកស៊ីដោយមិនមានភាពអៀនខ្មាសនោះឡើយ បើទោះជារបរនោះតូចតាចយ៉ាងណាក្ដី។ ការចាប់ផ្តើមរកស៊ីចេញពីរបរតូចតាចទៅជារឿងដែលអាចឱ្យកក្រុមជនជាតិនេះអាចសម្រេចគោលដៅចាប់យកអាជីវកម្មធំបាន។ ចំណុចនេះដោយសារតែគេចេះសម្លឹងមើលពីទិសដៅនៃការរកស៊ីនាពេលខាងមុខទោះជាផ្តើមចេញពីរបរកំប៉ិកកំប៉ុក តែអាចពង្រីកខ្លួនបានធំនៅពេលបន្ទាប់។ ហើយការរៀនសូត្រពីអាជីវកម្មដោយចេញពីរបរតូចតាចនេះ អាចបង្រៀនឱ្យម្ចាស់អាជីវកម្មស្គាល់ច្បាស់ពីអ្វីដែលធ្វើឱ្យគួរធ្វើនឹងមិនគួរ និងមិនសូវព្រួយបារម្ភអំពីហានិភ័យឬភាពបរាជ័យនោទេ។

៣. ពូកែប្រើភាសាបេះដូង៖ ស្មាមញញឹមកដូចជាសម្តីសម្តៅពិរោះនិយាយរាក់ទាក់ទៅកាន់អ្នកទិញ គួបផ្សំជាមួយនឹងរូបសម្រស់សស្រស់ស្អាតបែបជនជាតិចិនទៀតនោះ វាហាក់ដូចជាទ្រព្យដែលមានតម្លៃដែលជួយឱ្យការរកស៊ីកាន់តែដាច់ខ្លាំងឡើង។ ជាក់ស្តែងបើយើងក្រឡេកទៅមើលចិនលក់ចាប់ហួយនៅក្នុងប្រទេសផ្ទាល់ មិនកូនប្រុសឬស្រីរបស់ម្ចាស់របររកស៊ីនេះទេ ក៏បានក្លាយជាហេតុផលមួយដែលធ្វើឱ្យអតិថិជនចូលមកទិញរាល់ថ្ងៃដែរ។


ប្រភព: Business Cambodia

上一篇:犹太人的12个赚钱法则 下一篇:2021: The Year to Catch Up on Your Business Finances