[J-TAO Report] ស្ថិតក្នុងយុគសម័យទំនើប គំនិតរកស៊ីថ្មីៗចេះតែកើនឡើងជានិច្ចជាកាល ស្របពេលដែលអាជីវកម្មថ្មីៗកាន់តែបន្តរីកចម្រើន និងលេចមុនជាហូហែរនេះផងដែរ ក៏មានក្រុមហ៊ុន ឬអាជីវកម្មចាស់ៗពីមុនត្រូវបានបាត់មុខទៅវិញជាបណ្តើៗដូចគ្នាដែរ។នេះដោយសារតែកំហុសមួយចំនួន ដែកម្ចាស់អាជីវកម្មបានធ្វើដោយមិនដឹងខ្លួន ដូចជាមិនបានតាមដានពីភាពរីកចម្រើនរបស់សង្គម ឬមិនបានសិក្សាអំពីតម្រូវការរបស់អតិថិជនជាដើម។

download.jpeg

ជាក់ស្តែងជាមួយគ្នានេះដែរ បើយើងក្រឡេកទៅមើលអាជីវកម្មលក់សម្លៀកបំពាក់តាមហាងឯណេះវិញ បច្ចុប្បន្នឃើញថា មានចំនួនច្រើនមែនទែន ព្រោះតែបច្ចុប្បន្នមនុស្សចូលចិត្តការតុបតែងខ្លួនឱ្យបានសមរម្យដូច្នេះការជ្រើសរើសសម្លៀកបំពាក់មកពាក់ក៏ជារឿងមួយដែលសំខាន់ដូចគ្នាដែរ។តែទន្ទឹមនឹងនោះ យើងហាក់ឃើញថា ហាងដែលមនុស្សនិយមទៅច្រើនតែជាហាងដែលទើបលេចមុខថ្មីៗ ចំណែកឯហាងដែលបើកមុនឬស៊េរីចាស់ច្រើនតែស្ងាត់បើទោះបីជាមានការបញ្ចុះតម្លៃយ៉ាងណាក៏នៅតែស្ងាត់គ្មានភ្ញៀវដដែល។ បញ្ហាទាំងនេះ អាចបណ្តាមកពីកំហុសទាំងនេះក៏ថាបាន ដែលរួមមាន ៖

១.មិនកែប្រែសោភ័ណភាពហាងម្តងទៀត

ចំណុចនេះវាពិតជារឿងដែលសំខាន់ ព្រោះថាបើហាងយើងចាស់ មើលទៅបុរាណពេកគ្មានអ្នកណាគេហ៊ានចូលទិញឡើយ ព្រោះភ្ញៀវច្រើនតែវាយតម្លៃថា ហាងចាស់ច្រើនតែមិនទាន់សម័យជាដើម។ហេតុនេះសម្រាប់ហាងដែលរកស៊ីវិស័យនេះពីមុនៗមកគួរតែគិតគួរទៅលើចំណុចនេះឡើងវិញ ដូចជា ការតុបតែងលាបពណ៌ក្នុងនិងក្រៅហាង និងមួយទៀតគួរតុបតែងភ្លើងឱ្យភ្លឺបន្ថែម ហើយមួយវិញទៀតគួរតែរៀបចំសម្លៀកបំពាក់ដាក់តាំងឱ្យមើលទៅទូលាយៗជាដើម។

២.កុំប្រើក្បួនហៅភ្ញៀវទៀតអី

បើតាមការសង្កេតដោយផ្ទាល់របស់ខ្ញុំ ឃើញថាហាងចាស់ៗមួយចំនួនចូលចិត្តប្រើក្បួនហៅភ្ញៀវឱ្យចូលទិញនៅហាងរបស់ខ្លួន ប៉ុន្តែបើមែនទែនក្បួននេះមិនអាចធ្វើឱ្យការលក់ដាច់នោះទេ តែវាធ្វើឱ្យភ្ញៀវមានអារម្មណ៍មិនល្អទៅវិញ ។អ្វីដែលសំខាន់អ្នកគ្រាន់តែជួលសន្តិសុខសម្រាប់មើលការខុសត្រូវនៅមុខហាងម្នាក់គឺវាជាការស្រេចទៅហើយ ព្រោះភ្ញៀវចូលចិត្តកន្លែងដែលមានសុវត្ថិភាព ដែលមើលទៅមិនរញ៉េរញ៉ៃដូចជាការបក់ដៃហៅភ្ញៀវឱ្យចូលទិញនោះទេ។

៣.មិនមានផលិតផលថ្មីៗសម្រាប់តាំង

ចំណុចនេះក៏ជារឿងដែលសំខាន់ដូចគ្នាដែរ ព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំផលិតផលថ្មីៗមានច្រើនណាស់ ដូច្នេះបើហាងអ្នកមិនទាន់បានគិតគូរដល់ចំណុចនេះគួរតែសាកល្បងបាន ម្យ៉ាងទៀតគួរកម្មង់ទំនិញពីក្រៅមកខ្លះព្រោះវាធូរថ្លៃហើយបានម៉ូតស្អាតត្រូវជាមួយយុវជនថែមទៀតផង ហើយបើអាចធ្វើលក់បញ្ចុះតម្លៃខ្លះក៏ជារឿងល្អ ឬមធ្យោបាយមួយទៀតគឺប្រើអនឡាញជាកន្លែងលក់ វាអាចជួយបានមួយកម្រិត ព្រោះសម័យនេះគេនិយមទិញតាមអនឡាញជាជាងទៅហាងផ្ទាល់៕


ប្រភព: Business Cambodia

上一篇:外国人买柬埔寨房产要交税吗?交多少 下一篇:How to Improve Employee Development