[J-TAO Report] លោក Daymond John គឺជាអ្នកវិនិយោគ និងជាស្ថាបនិកនៃក្រុមហ៊ុន FUBU ដែលជាក្រុមហ៊ុនសម្លៀកបំបាក់ដ៏ល្បីល្បាញបំផុតមួយនៅអាមេរិក។ ហើយបច្ចុប្បន្ននេះ លោក Daymond John មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរហូតដល់ទៅ ៣០០ លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ យ៉ាងណាមិញ បើយើងក្រឡេងទៅមើលរឿងរ៉ាវពីក្រោយភាពជោគជ័យរបស់លោក John វិញ គឺលោកបានឆ្លងកាត់នូវពេលវេលាលំបាកជាច្រើន ទម្រាំតែលោកអាចឈរជើងនៅចំណុចជោគជ័យដូចសព្វថ្ងៃនេះ។

Image result for Daymond John

ក្រឡេកទៅមើលប្រវត្តិរបស់លោក Daymond John លោកកើតនៅក្នុងឆ្នាំ ១៩៦៩ នៅសហរដ្ឋអាមេរិក។ ហើយនៅក្នុងអាយុ១០ឆ្នាំ គឺឱពុកម្ដាយរបស់លោកបានលែងលះគ្នា ហើយលោកក៏បានទៅរស់នៅជាមួយម្ដាយរបស់លោក។ ចាប់តាំងពីពេលនោះមក លោកក៏បានចាប់ផ្ដើមធ្វើការរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយលោកបានឆ្លៀតធ្វើការជាអ្នកចែកខិតប័ណ្ណ និងបានប្រាក់ចំណូលតែ២ដុល្លារប៉ុណ្ណោះក្នុងមួយម៉ោង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider។

រហូតដល់ឆ្នាំ ១៩៩០ គាត់បានចូលបម្រើការងារជាអ្នករត់តុនៅឯសាខាមួយរបស់ភោជនីយដ្ឋានគ្រឿងសមុទ្រ Red Lobster។ ហើយនៅក្នុងឆ្នាំ១៩៩២ គាត់ក៏បានចាប់ផ្ដើមឆ្លៀតរកស៊ីក្រៅម៉ោងជាលើកដំបូង ដោយគាត់បានទៅទិញក្រណាត់ដែលមានតម្លៃទាប និងដេរជាមួយបានចំនួន ៨០មួយ ហើយគាត់ក៏លក់មួយនោះវិញមួយក្នុងតម្លៃ១០ដុល្លារ។ ហើយក្រោយមកគាត់ក៏អាចលក់មួយនោះអស់ និងរកលុយប្រាក់បាន ៨០០ដុល្លារ ពីការរកស៊ីជាលើកដំបូង។

Image result for daymond john fubu clothing

យ៉ាងណាមិញ ដោយសារតែមើលឃើញថា កូនហាក់ចង់មានគំនិតចង់មានចង់បាន និងមើលទៅលោក John ហាក់មានដុងខាងរកស៊ីផងនោះ ម្ដាយរបស់លោកក៏បានសម្រេចចិត្តដាក់បញ្ចាំផ្ទះបាន ១០ម៉ឺនដុល្លារដើម្បីឱ្យ John ធ្វើជាដើមទុនយកមករកស៊ី។ ហើយក្រោយមកលោក John ក៏បានបង្កើតក្រុមហ៊ុន FUBU ដែលជាក្រុមហ៊ុនឌីហ្សាញនិងចេញម៉ូតសម្លៀកបំពាក់។ 

យុទ្ធសាស្រ្តទីផ្សារមួយដែលធ្វើឱ្យ យីហោ FUBU របស់លោកJohn ទទួលបានជោគជ័យនិងមានភាពល្បីល្បាញនោះ គឺពួកបានយកសម្លៀកបំពាក់របស់ខ្លួនយកទៅឱ្យ តាមចម្លៀងជាច្រើននាក់ពាក់ ហើយក្រោយមកផលិតផលរបស់គេក៏ចាប់ផ្ដើមមានគេស្គាល់យ៉ាងច្រើន ក្រោយពីមានតារាចម្រៀងមួយចំនួនយកសម្លៀកបំពាក់របស់គេ ពាក់ទៅសម្ដែងនៅក្នុងវីដេអូចម្រៀង MV។ បន្ថែមពីនេះទៀតនៅក្នុងឆ្នាំ១៩៩៤ លោក John ក៏បានយកអាវដ៏ស្រស់ស្អាតដែលខ្លួនផលិតបាន ទៅកាន់កន្លែងគេថតចម្រៀង hip hop និងបញ្ចុះបញ្ចូលតារាចម្រៀងល្បីឈ្មោះទាំងនោះថតរូបដោយពាក់អាវរបស់ខ្លួន។ ហើយក្រោយមក John ក៏បានយករូបថតទាំងនោះ ទៅតាំងនៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដសម្លៀកបំពាក់់បុរស ដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើង ពីរដងក្នុងមួយឆ្នាំ នៅក្នុងរដ្ឋ ឡាវេហ្គាស Las Vegas។ ហើយ John ក៏អាចលក់បានលុយសរុបរហូតដល់ទៅ ៣០ម៉ឺនដុល្លារ ក្រោយពីយករូបទៅតាំងនៅក្នុងព្រឹត្តិការណ៍នេះ។

Image result for fubu products

ក្រោយពីមានភាពល្បីល្បាញនៅក្នុងអាមេរិក លោក Daymond John ក៏បានព្យាយាមពង្រីកសក្ដានុពលយីហោ FUBU របស់ខ្លួនទៅកាន់ទីផ្សារពិភពលោក ដោយលោកបានយកផលិតផលសម្លៀកបំពាក់របស់ខ្លួនវាយលុយទៅកាន់ទីផ្សារ អារ៉ាប់ ចិន, កូរ៉េ, និងប្រទេសជប៉ុននិងអាហ្វ្រិកខាងត្បូងជាដើម។ 

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៦ កន្លងទៅក្រុមហ៊ុន FUBU អាចរកចំណូលបានពីការលក់សរុបរហូតដល់ទៅ ៦ពាន់លានដុល្លារអាមេរិកឯណោះ ដែលវាជាតួចលេខខ្ពស់បំផុតមួយរបស់ក្រុមហ៊ុនមួយនេះ។ ដោយឡែកបើយើងក្រឡេកទៅមើលលោក Daymond John បច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបប្រមាណ ៣០០ លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Wealth-X។ បន្ថែមពីនេះទៀតបច្ចុប្បន្ននេះ លោក Daymond John កំពុងតែកាន់កាន់ក្រុមហ៊ុន៣នៅក្នុងដៃផងដែរ ទី១ ក្រុមហ៊ុន FUBU ទី២ ក្រុមហ៊ុនគ្រប់គ្រងការិយាល័យធ្វើការរួម Blueprint + co និងទី៣ ក្រុមហ៊ុនគ្រប់គ្រងយីហោ Shark Group ៕

Image result for daymond john


ប្រភព: Business Cambodia

上一篇:提现到账时间 下一篇:Business Tips You Need To Know As a Small Business Owner