[J-TAO Report] លោក Zhong Shanshan ជាម្ចាស់ក្រុមហ៊ុន Nongfu Spring ដែលរកស៊ីធំ លើជំនួញផលិតទឹកសុទ្ធចែកចាយពេញប្រទេសចិន ដែលស្ទើរគ្រប់ផ្សារទំនើប និងតូបលក់ចាប់ហួយទាំងអស់ទៅហើយ សុទ្ធតែមានលក់ទឹកសុទ្ធ Nongfu Spring ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ លោក Zhong Shanshan បានឡើងកូដក្លាយជាមហាសេដ្ឋីទី៦ នៅលើលោក ដោយក្រោយពីទ្រព្យសម្បត្តិរបស់លោកកើនឡើងជាង ៥,៤ ពាន់លានដុល្លារ ត្រឹមរយៈពេលតែមួយថ្ងៃ ខណៈបច្ចុប្បន្ននេះ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរបស់លោកមានរហូតដល់ទៅ ៩២.១ ពាន់លានដុល្លារឯណោះ។ នេះបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes។

ប្រភពបដែលបានឱ្យដឹងទៀតថា មូលហេតុដែលធ្វើឱ្យលោក Zhong Shanshan កើនឡើងទ្រព្យសម្បត្តិរហូតដល់ទៅ ៥ពាន់លានដុល្លារ ក្នុងមួយថ្ងៃដូច្នេះ គឺដោយសារតែភាគហ៊ុននៃក្រុមហ៊ុនរបស់លោក បានកើនឡើងរហូតដល់ទៅ ៦.៥%។ ហើយបច្ចុប្បន្ននេះ លោក Zhong Shanshan មានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់ខ្លួនរហូតដល់ទៅ ៨៤,១% ឯណោះ ដែលជាហេតុធ្វើឱ្យលោកទទួលបានភាគលាភច្រើនសន្ធឹកសន្ធាប់ដូច្នេះ។ 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nongfu Spring ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ហើយបានឡើង IPO កាលពីខែ កញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។ ហើយបច្ចុប្បន្ននេះ លោក Zhong Shanshan បាននឹងកំពុងតែដាក់ទិសរកស៊ីផ្ដោតទៅលើរឿង២ គឺទី១ផលិតទឹកសុទ្ធចែកចាយទូទាំងប្រទេសចិន និងទី២ គឺផលិតវ៉ាក់សាំងកូវីដ១៩ ដែលបច្ចុប្បន្ននេះ ទឹកសុទ្ធនិងវ៉ាក់សាំងកូវីដ១៩ កំពុងតែមានតម្រូវការខ្លាំងនៅក្នុងប្រទេសចិន នាពេលបច្ចុប្បន្ននេះ៕

Image result for zhong shanshan net worth

ប្រភព: Business Cambodia 

上一篇:投资柬埔寨必读,这些法律你必须要了解 下一篇:Top Tools to Help Logistic Professionals