[J-TAO Report] ក្នុងការសាងគ្រឹះរកស៊ីនីមួយៗមិនសំដៅថា ទាល់តែមានដើមទុនច្រើនទើបអាចចាប់ផ្តើមបាន ឬទើបអាចធ្វើឱ្យការរកស៊ីមានលំនឹង និងរីកចម្រើនបានទៅមុខជានិច្ចនោះទេ តែផ្ទុយទៅវិញការដែលមានដើមទុនតិចក្នុងការរកស៊ីក៏អាចសាងភាពរឹងមាំ ក៏ដូចជាការរីកលាស់បានដូចគ្នាដែរ។ ព្រោះថាបើមានតែដើមទុនច្រើន តែសមីខ្លួនគ្មានសម្លាំងចិត្តក្នុងការតស៊ូពុះពារក៏ពិបាកដូចតែគ្នាទេ ជាក់ស្តែងដូចកន្លងៗមកមានអ្នករកស៊ីមួយចំនួន សុខចិត្តលក់ផ្ទះ បញ្ចាំរបស់ ខ្ចីលុយគេ មករកស៊ី ប៉ុន្តែបែរជាអាចទទួលបានជោគជ័យមិនចាញ់អ្នកមានដើមទុនស្រាប់នោះទេ នេះសបញ្ជាក់ឱ្យឃើញថា គ្រប់យ៉ាងបានមកពីករតស៊ូខិតខំប្រឹងប្រែង ជម្នះរាល់ឧបសគ្គរបស់បុគ្គលទាំងនោះឯង។

ជាក់ស្តែងដូចជាមហាសេដ្ឋីប្រចាំប្រទេសវៀតណាមមួយរូបនេះ ផ្តើមរកស៊ីពីការខ្ចីលុយមិត្តភក្តិ និងគ្រួសារមករកស៊ីតែបែរជាអាចជោគជ័យ រហូតក្លាយជាមហាសេដ្ឋីលំដាប់ទីមួយប្រចាំប្រទេសវៀតណាម ដែលមានទ្រព្យរាប់ពាន់លានដុល្លារ និងជំនួញពេញដៃថែមទៀតផង។ បើតាមការឱ្យដឹងពីWikipedia បានឱ្យដឹងថា លោក Pham Nhat Vuong គឺជាមហាសេដ្ឋីលេខមួយនៅវៀតណាម និងជាម្ចាស់ក្រុមហ៊ុន Ving Group ដែលជាក្រុមហ៊ុនបណ្តុំទៅដោយអាជីវកម្មចម្រុះ ក្នុងនោះរួមមានទាំងវិស័យអចនទ្រព្យ ការលក់រាយគ្រប់មុខទំនិញ និងរួមមានទាំងសេវាកម្មផ្សេងៗទៀតផងដែរ។

ប៉ុន្តែនៅពីក្រោយភាពជោគជ័យនេះ អ្នកណាទៅដឹងថា លោក Pham Nhat Vuong ធ្លាប់ជាមនុស្សដែលកើតនៅក្នុងត្រកូលអ្នកមានជីវភាពមធ្យមម្នាក់ ដែលរស់នៅឯជាយក្រុង ដែលមានឱពុកបម្រើការនៅក្នុងជួលកងទ័ព និងម្តាយមានហាងតែមួយនៅផ្ទះប៉ុណ្ណោះ។ថ្វីបើកើតនៅក្នុងគ្រួសារដែលមិនសូវធូរធាក៏ពិតមែន ប៉ុន្តែលោកត្រូវគ្រួសាបញ្ជូនឱ្យទៅសិក្សាដល់សកលវិទ្យាល័យធំមួយនៅវៀតណាម ដោយសារតែកើតក្នុងត្រកូលមិនសូវធូរធាបែបនេះហើយ ទើបជម្រុញឱ្យលោក ចេះប្រឹងប្រែងតស៊ូលើការងាររៀនសូត្រជាខ្លាំង រហូតលោកមានឱកាសបានទទួលអាហាររូបករណ៍ទៅរៀននៅឯប្រទេសរុស្ស៊ីថែមទៀតផង។

ក្រោយរៀនចប់ចុងចប់ដើម លោក Pham Nhat Vuong បានបោះជំហានចូលប្រឡូកនៅក្នុងការរកស៊ីតែម្តង ដែលអាជីវកម្មដំបូងបំផុតនោះគឺបើកភោជនីយដ្ឋានមួយនៅអ៊ុយក្រែន ហើយលុយដែលបានយកមកប្រើនោះទៀតសោតគឺជាលុយដែលលោកបានខ្ចីពីគ្រួសារខ្លះ និងមិត្តភក្តិរបស់លោកខ្លះ នេះបើតាមការឱ្យដឹងពីប្រភពខាងលើ។លុះក្រោយមកនៅកំឡុងឆ្នាំ ១៩៩៣ លោកបានងាកទៅចាប់យកអាជីវកម្មមួយទៀតគឺ ការបង្កើតក្រុមហ៊ុន Technocom ។តែក្រោយរកស៊ីបានប៉ុន្មានឆ្នាំ លោកបានលក់ក្រុមហ៊ុននេះទៅឱ្យក្រុមហ៊ុន Nestle ក្នុងតម្លៃ ១៥ ម៉ឺនដុល្លារ ហើយយកលុយវិលត្រឡប់មករកស៊ីនៅវៀតណាមវិញ ដែលក្រុមហ៊ុននៅវៀតណាមនេះមានឈ្មោះដើមថា Vinpearl Resort Nha Trang តែក្រោយមកបានប្តូរឈ្មោះជា Vincom ដែលបានប្រើមកដល់បច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក Pham Nhat Vuong បានក្លាយជាមហាសេដ្ឋីលេខមួយប្រចាំប្រទេសវៀតណាមដែលមានទ្រព្យសម្បត្តិ ប្រមាណជា ៨ពាន់លានដុល្លារ និងមានជំនួញធំៗក្នុងដៃជាច្រើន៕

ប្រភព: Business Cambodia 

上一篇:合伙人,合的不是钱,而是人品、格局和规则 下一篇:人口增加城区扩大,柬埔寨投资机遇等你来探!