[J-TAO Report] ភាពមានបានមិនមែនកើតឡើងដោយងាយៗនោះទេ  ប៉ុន្តែវាត្រូវបានកើតឡើងដោយសារទង្វើតិចតួចរាល់ថ្ងៃរបស់អ្នក ទើបអាចសម្រេចគោលដៅធំបាន។ ទាក់ទិននឹងទម្លាប់ប្រចាំថ្ងៃនេះដែរ មហាសេដ្ឋី Elon Musk បានចែករំលែកនូវរឿង ៥យ៉ាងដែលអ្នកគួរធ្វើរាល់ថ្ងៃ ប្រសិនបើអ្នកចង់ជោគជ័យធំ ហើយបើអ្នកធ្វើបាន ទោះបីជាអ្នកចង់ក្រក៏ពិបាកដែរ។ 

១.អានសៀវភៅ

ការអានសៀវភៅគឺជារឿងមួយដែលល្អសម្រាប់បង្កើនការយល់ដឹងរបស់អ្នកបន្ថែមទៀត ជាពិសេសអ្នកអាចទទួលបានទស្សនៈមួយផ្សេងទៀតដើម្បីពង្រឹងសមត្ថភាពរបស់អ្នកក្លាយជាអ្នកដឹកនាំម្នាក់ប្រកបដោយប្រសិទ្ធិភាព។លោក Elon Musk បាននិយាយថា“ខ្ញុំធំឡើងជាមួយសៀវភៅ សៀវភៅជាឪពុកទីពីររបស់ខ្ញុំ”។

២.ចំណាយពេលជាមួយមនុស្សពូកែជាងខ្លួន

ប្រសិនបើអ្នកមិនចូលចិត្តការនិយាយនៅតាមទីសាធារណៈឬកន្លែងដែលមានមនុស្សច្រើនក៏ដោយ ប៉ុន្តែយ៉ាងណាអ្នកត្រូវតែមានទំនាក់ទំនងល្អជាមួយមនុស្សដែលពូកែជាងខ្លួនឱ្យបានច្រើន ព្រោះនៅពេលអ្នកនៅក្បែរមនុស្សដែលមានសមត្ថភាព គេនឹងបង្រៀនអ្នកឱ្យមានវិន័យល្អ និងការវិជ្ជមានជាដើម។ 

៣.ទំលាក់ទូរស័ព្ទរួចចេញក្រៅស្វែងរកអ្វីថ្មី

អ្នករាល់គ្នាចំណាយពេលប៉ុន្មានទៅលើទូរស័ព្ទរបស់អ្នកហើយអ្នកទទួលបានផលប្រយោជន៍អ្វីពីវាខ្លះ។ដល់ពេលដែលអ្នកត្រូវទុកទូរស័ព្ទរបស់អ្នកសិនហើយដើរមកមើលពិភពខាងក្រៅផ្ទាល់វិញហើយពេលនោះអ្នកប្រាកដជាទទួលបានគំនិតច្នៃប្រឌិតថ្មីនិងជួយបង្កើនជំនាញក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលអ្នកទទួលបានពីពិភពខាងក្រៅរបស់អ្នក។

៤.មានទំនុកចិត្ត

ការទុកចិត្តទៅលើខ្លួនឯងជារឿងមួយដែលមនុស្សគ្រប់គ្នាត្រូវតែមានសម្រាប់ខ្លួនឯង។ទំនុកចិត្តលើខ្លួនឯងគឺជាថាមពលដែលជួយរុញច្រានខ្លួនឯងទៅរកភាពជោគជ័យ។

៥. ចេះយកលុយទៅបង្កើតលុយ

រឿងមួយប្រហែលជាអ្នកទាំងអស់គ្នាបានដឹងរួចមកហើយនោះគឺ មហាសេដ្ឋី Elon Musk ធ្លាប់លក់ក្រុមហ៊ុន Paypal របស់ខ្លួន បានតម្លៃជាង ១០០លានដុល្លារអាមេរិក ប៉ុន្តែរូបគាត់បែរជានៅផ្ទះជួលដដែល ដើម្បីទុកលុយយកទៅបង្កើតក្រុមហ៊ុនថ្មីៗរបស់ខ្លួន។ ដែលនេះបង្ហាញថា គាត់មានភាពឆ្លាតមែនទែន ទៅលើជំនាញបង្កើតលុយ ពីព្រោះបើសិនជាមនុស្សធម្មតាគេនឹងយកលុយនោះ ទៅទិញឡានទំនើប ឬក៏យកទៅចាយហ៊ឺហាមិនខានឡើយ ៕ 


ប្រភព: Business Cambodia 

上一篇:How To Protect Your Business Brand Overseas 下一篇:5 Steps You Can Take To Become A Successful Business Leader