[J-TAO Report] លោក Bom Kim គឺជាស្ថាបនិកក្រុមហ៊ុន E-Commerce ដ៏ល្បីល្បាញមួយដែលមានឈ្មោះថា “Coupang”ដែលក្រុមហ៊ុនមួយនេះបាននឹងកំពុងតែនាំមុខក្រុមហ៊ុន Amazon របស់សេដ្ឋីលេខ២ Jeff Bezos នៅក្នុងប្រទេសកូរ៉េ។ យ៉ាងណាមិញ បើគិតមកទល់នឹងពេលនេះ លោក Bom Kim មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបប្រមាណ ១ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយជាសេដ្ឋីលេខ ៣១ នៅក្នុងប្រទេសកូរ៉េ។

ក្រឡេកទៅមើលប្រវត្តិរបស់លោក Bom Kim វិញ លោកកើតនៅក្នុងឆ្នាំ១៩៧៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ នៅអាយុ ៧ឆ្នាំគ្រួសារគាត់បានផ្លាស់ទីទៅរស់នៅសហរដ្ឋអាមេរិក។ ហើយក្រោយពេលដែល Kim បញ្ចប់ថ្នាក់វិទ្យាល័យ គាត់ក៏បានប្រលងជាប់ទៅរៀនតនៅសកលវិទ្យាល័យHarvard ដែលជាសកវិទ្យាល័យលំដាប់លេខមួយនៅក្នុងសកលោក។ ប៉ុន្ដែទើបតែរៀនបាន៦ខែ Kimបានសម្រេចចិត្តឈប់រៀន ហើយចេញមករកស៊ីតាមក្តីស្រមៃរបស់ខ្លួនទៅវិញ។

ក្រោយពីបោះបង់សកលវិទ្យាល័យ Kimមានបំណងចង់រកស៊ីមុខរបរដែលទាក់ទងទៅនឹងទស្សនាវដ្តី។ហើយគាត់ក៏បានទៅធ្វើការនៅក្រុមហ៊ុន The New Republic ដែលជាក្រុមហ៊ុនទស្សនាវដ្តីមួយកន្លែងនៅសហរដ្ឋអាមេរិក ។ក្រោយធ្វើការមិនបានយូរប៉ុន្មានគាត់ក៏បានសម្រេចចិត្តលាឈប់ពីការងារនោះមកបើកអាជីវកម្មផ្ទាល់ខ្លួនវិញ ជាមួយប្រាក់សន្សំបន្តិចបន្តួចពីការងារចាស់នោះ ដោយលោកបានបើកក្រុមហ៊ុនទស្សនាវដ្តីមួយដែលមានឈ្មោះថា “Current”។

ក្រោយកិច្ចខិតខំប្រឹងប្រែងអស់ជាយូរ មិនយូរប៉ុន្មានក្រុមហ៊ុន ទស្សនាវដ្តីរបស់ Kim ក៏ចាប់ផ្តើមទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន សិស្ស និស្សិតជាច្រើន។រហូតដល់លោកអាចប្រមូលបានប្រាក់ជាង ៤ លានដុល្លារពីអាជីវកម្មមួយនេះ។ ក្រោយពីជោគជ័យទៅលើអាជីវកម្មទីមួយ Kimមានមហិច្ឆតាចង់បង្កើតអ្វីដែលអស្ចារ្យជាងនេះទៀត។ដោយលោកបានសម្លឹងមើលអាជីវកម្មបច្ចេកវិទ្យា E-Commerceវិញម្តង។

នៅក្នុងឆ្នាំ ២០១០ លោកក៏បានសម្រេចិត្តត្រឡប់ទៅស្រុកកំណើតរបស់លោកនៅឯប្រទេសកូរ៉េវិញ បន្ទាប់មកលោកក៏បានបង្កើតក្រុមហ៊ុនE-Commerceមួយដែលមានឈ្មោះថាCoupang ដែលជាក្រុមហ៊ុន ទិញ លក់ទំនិញ ដែលស្រដៀងគ្នាជាមួយ Amazon ដែរ។ហើយត្រឹមតែរយៈ៣ឆ្នាំដំបូងCoupangអាចរកប្រាក់បានប្រមាណជា ១ពាន់លានដុល្លារពីការលក់នេះ។នៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន E-Commerce មួយនេះគឺ លោក Kim ប្រើក្បួនរកស៊ីតាមគម្រូរបស់ eBay និង Amazon ។

ជាមួយគ្នានេះដែរ កាលពីឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះលោក Kim ប្រមូលទុនសម្រាប់ពង្រីក Coupang បានជាង ៣.៦ពាន់លានដុល្លារ ពី Softbank, Sequoia Capitalនិង BlackRock។ហើយបើគិតមកទល់នឹងពេលនេះ ក្រុមហ៊ុន Coupang បានក្លាយជាក្រុមហ៊ុនលក់ទំនិញអនឡាញដែលធំជាងគេបំផុតនៅទេសកូរ៉េ និងមានតម្លៃជាង៩ពាន់លានដុល្លារ។ ហើយមានប្រជាជនកូរ៉េប្រមាណជា ២៥លាននាក់កំពុងតែប្រើប្រាស់Coupang។ ដោយមានការគាំទ្រយ៉ាងច្រើនដូច្នេះហើយ ជាហេតុធ្វើឱ្យលោក Bom Kim បានក្លាយជាមហាសេដ្ឋីដ៏ល្បីឈ្មោះមួយរូបនៅប្រទេសកូរ៉េ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះលោក Bom Kim បានក្លាយទៅជាមហាសេដ្ឋីលេខទី៤០នៃប្រទេសកូរ៉េ និងមានទ្រព្យសម្បត្តិប្រមាណាជា ១ពាន់លានដុល្លារ៕


ប្រភព: Business Cambodia 

上一篇:销售赚钱排第一,帮人排第二 下一篇:5 Must-Haves To Get Small Business Funding