maxresdefault.jpg

[J-TAO Report] Li Ziqi គឺជាសេដ្ឋីនីវ័យក្មេងរបស់ប្រទេសចិនតាមរយៈការធ្វើវីដេអូរបស់នាង។ Ziqi កើតនៅក្នុងឆ្នាំ ១៩៩០ ក្នុងគ្រួសារក្រីក្រនៃខេត្តស៊ីឈួនប្រទេសចិន។នាងបានក្លាយជាក្មេងកំព្រាតាំងតែពីក្មេងក្រោយពេលឪពុកម្តាយនាងបានលែងលះគ្នាមក នាងបានមករស់នៅជាមួយជីដូនរហូតមកដល់ពេលនេះ។

Zigi មិនបានសិក្សារៀនសូត្រអ្វីបានខ្ពង់ខ្ពស់នោះទេ ដោយសារគ្រួសាររបស់នាងមានជីវភាពលំបាកខ្លាំងពេក នៅវ័យ១៤ឆ្នាំ នាងបានសម្រេចចិត្តចាកចេញពីស្រុកកំណើតមកកាន់ទីក្រុងដើម្បីរកការងារយកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់នាង។សេដ្ឋីនីវ័យក្មេងបានប្រាប់ឲ្យដឹងថា ព្រោះតែរៀនសូត្រមិនបានខ្ពង់ខ្ពស់ ហេតុនេះការងារដែលនាងទទួលបានគឺនៅពេលថ្ងៃនាងធ្វើជាអ្នកបម្រើនៅតាមហាង ហើយនៅពេលយប់នាងធ្វើការនៅតាមក្លឹបឬបាប៉ុណ្ណោះ។

ព្រោះតែជីវភាពនាងស័្មគ្រចិត្តធ្វើការងារគ្រប់យ៉ាងមិនថាធ្ងន់ស្រាលនោះឡើយ។ជីវិតរស់នៅក្នុងទីក្រុងរបស់ Ziqi ពិតជាមានភាពលំបាកខ្លាំងណាស់ ដោយពេលខ្លះនាងត្រូវគេងនៅតាមផ្លូវនៅក្រោមស្ពានជាដើម។លុះដល់ឆ្នាំ ២០១២ ជីដូនរបស់នាងមានជំងឺ Ziqi ក៏បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញជាមួយប្រាក់សន្សំបន្តិចបន្តួចដែលបានខិតខំធ្វើការអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ក្រោយពេលត្រឡប់មកស្រុកវិញនាងបានចាប់ផ្តើមគំនិតបង្កើតអាជីពថ្មីសម្រាប់ខ្លួនឯងជាមួយជីវិតបែបអ្នកស្រុកស្រែចម្ការវិញម្ដង។

Ziqi បានចាប់ផ្ដើមបង្កើតជាក្លីបវីដេអូមួយបង្ហាញពី ជីវិតរស់នៅរបស់អ្នកស្រុកស្រែ ជាមួយនឹងការធ្វើស្រែចម្ការ ការធ្វើម្ហូបអាហារតាមបែបប្រពៃណី ក៏ដូចជាការរស់នៅ ស្លៀកពាក់បែបជនជាតិចិនបុរាណជាដើម។វីដេអូដែលនាងបានធ្វើមិនត្រឹមតែជាវីដេអូកំសាន្តជាមួយការធ្វើម្ហូប ការធ្វើស្រែប៉ុណ្ណោះទេ វាបានផ្តល់ចំណោះដឹងទៅដល់អ្នកទស្សនាតាមរយៈ របៀបធ្វើម្ហូបអាហារ ឧបករណ៍ប្រើប្រាស់ ការដាំដំណាំតាមបែបបុរាណផងដែរ។

ec45cb30-1b3e-11ea-8971-922fdc94075f_image_hires_142320.jpeg

ការបង្កើតវីដេអូដំបូងៗរបស់នាងមិនសូវជាទទួលបានការចាប់អារម្មន៍ពីអ្នកទស្សនាប៉ុន្មានទេ តែក្រោយមកគេហាក់ឃើញមានចំនួនអ្នកចូលមើលកើនឡើងជាលំដាប់ ហើយបច្ចុប្បន្ននេះចំនួនអ្នកចុច Channel នាងរហូតដល់ទៅ៥៨លាននាក់នៅលើពីភពលោកហើយ Li Ziqi បានក្លាយជាសេដ្ឋីនីពីការបង្កើតវីដេអូរបស់នាងនៅក្នុងវ័យ ២៩ ឆ្នាំ។បើគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ នេះ Li Ziqi មានទឹកប្រាក់ដល់ទៅ ៨.៧ពាន់លានដុល្លារ ព្រមទាំងមានហាងលក់របស់របរប្រើប្រាស់ដែលធ្វើដោយដៃនាងមួយផ្ទាល់ខ្លួនថែមទៀតផង ៕


ប្រភព: Business Cambodia

上一篇:Young Money: How To Fund A Startup 下一篇:Wise Words Before Starting A Business