[J-TAO Report] ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយថា ប្រទេសវៀតណាមជាប្រទេសមួយដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំងកម្រិតណា ជាពិសេសក្នុងរយៈពេលនេះការផ្ទុះឡើងនូវជំងឺកូវីដ១៩ នេះ វៀតណាមហាក់ឡើងកូដជាខ្លាំងពាក់ព័ន្ធជាមួយការនាំចេញទៅកាន់ប្រទេសក្រៅមានការកើនឡើង មិនតែប៉ុណ្ណោះ មានគម្រោងជាច្រើនបាននាំគ្នាសម្រុកចូលទៅវិនិយោគក្នុងប្រទេសមួយនេះថែមទៀតផង។

តែស្របពេលគ្នានេះដែរ វៀតណាមក៏ទទួលបានការគំរាមកំហែងខ្លះៗទាក់ទងជានឹងការក្ស័យធនផងដែរ នេះក៏ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាហេតុនាំឱ្យការរកស៊ីរបស់ម្ចាស់អាជីវកម្មតូចៗមួយចំនួន ជួបប្រឈមជាមួយនឹងការក្ស័យធន។ព្រោះក្រោយពេលកើតមានរឿងនេះ ភ្ញៀវក៏ស្ងាត់ ចំណែកឯចំណូលក៏ធ្លាក់ នេះជាបញ្ហាមួយសម្រាប់អ្នកដែលជួលទីតាំងគេមករកស៊ី ព្រោះបើចំណូលធ្លាក់ក៏នឹងនាំឱ្យប្រាក់បង់ទីតាំងគេក៏គ្មាន រហូតនាំឱ្យបំណុលកើន គ្មានប្រាក់សម្រាប់បង់ទៅម្ចាស់បំណុលជាដើម។

ជាក់ស្តែង បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា តាមរយៈការស្ទង់មតិបានបង្ហាញថា ប្រសិនបើការរីករាលដាលនៃជំងឺប្រល័យលោកនេះនៅតែបន្តមិនឈប់បែបនេះតែ ៦ ខែទៀត វានឹងធ្វើឱ្យ ក្រុមហ៊ុនរហូតដល់ ៧៣,៨ ភាគរយ ជួបជាមួយការបិទទ្វារ។

យ៉ាងណាមិញ ខណៈពេលដែលបញ្ហាចេះកើតមានជាបន្តបន្ទាប់មិនឈប់ឈរបែបនេះ បានជម្រុញឱ្យប្រជាជនវៀតណាមដែលជាអ្នករកស៊ីអាជីវកម្មតូចៗនានា ស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីរក្សាអាយុនេះការរកស៊ីរបស់ខ្លួនឯង ដោយពួកគេព្យាយាមស្នើសុំឱ្យរាជរដ្ឋាភិបាលផ្តល់ជំនួយទៅដល់ពួកគេ និងម្យ៉ាងវិញទៀត ពានស្នើរឱ្យម្ចាស់បំណុល បន្ធូបន្ថយការយកការប្រាក់ពីពួកគាត់ផងដែរ។

គួរបញ្ជាក់ផងដែរថា នៅមិនអស់ពីការផ្ទុះឡើងនៃជំងឺកូវីដនេះផង ស្រាប់តែការពីពេលថ្មីៗនេះ មានដំណឹងថា វៀតណាមទទួលរងនូវឥទ្ធិពល សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី នឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺ ១០ ឡើងទៅ នៅទីក្រុងហូជីមីញ ទីក្រុងញ៉ាត្រាង ទីក្រុង Can Tho និងទីក្រុង Ca Mau។ ដោយឡែកនៅខេត្ត Thua Thien Hue និងទីក្រុងដាណាង សន្ទស្សន៍នេះនឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺ ៨ឡើងទៅ។ កាំរស្មីវិទ្យុសកម្មយូវីខ្លាំង កើតមានភាគច្រើនមាននៅចន្លោះម៉ោង ១១ ព្រឹក ដល់ម៉ោង១ រសៀ៕


ប្រភព: Business Cambodia 

上一篇:柬埔寨房产投资的9大骗局 下一篇:How To Keep Your Customers Happy