[J-TAO Report] ពិតណាស់ កាលណាដែលយើងអាចទិញទំនិញបាននៅក្នុងតម្លៃទាប យើងក៏ចំណាយតិច ហើយក៏អាចយកមកលក់ចំណេញច្រើនថែមទៀតផង។ ហើយថ្ងៃនេះផងដែរ Business Cambodia នឹងធ្វើការប្រភពទំនិញ២កន្លែង ដែលអ្នកបើកម៉ាតលក់ទំនិញ និងអ្នករកស៊ីភាគច្រើនគេទៅទិញ។ ដោយប្រភពទំនិញទាំង២នោះមានដូចខាងក្រោម៖

១.ទិញពីក្រុមហ៊ុននាំចូលផ្ដាច់មុខ៖ ដើម្បីរកបានទំនិញធូរថ្លៃដែលអាចលក់ចំណេញបានច្រើននោះ អ្នកទាំងអស់គ្នាគួរតែទៅទិញពីក្រុមហ៊ុននាំចូលផ្ដាច់មុខផ្ទាល់ ដោយអ្នកមិនគួរទៅទិញពីដេប៉ូចែកចាយនៅតាមផ្សារនោះទេ ព្រោះថាបើអ្នកទៅទិញពីអ្នកលក់នៅដេប៉ូតូចៗនោះ ទំនិញដែលអ្នកទិញមកវាអាចជាទំនិញដៃទី២ ឬដៃទី៣ទៅហើយ មានន័យថាទំនិញដែលគេលក់នោះគេគិតថ្លៃចំណេញតៗគ្នារួចមកហើយ ជាហេតុធ្វើឱ្យតម្លៃទំនិញដែលទិញនៅតដេប៉ូនៅផ្សារមានតម្លៃខ្ពសង់ជាងការទាក់ទងទិញផ្ទាល់ពីក្រុមហ៊ុននាំចូលទំនិញផ្ដាចមុខ។ សរុបមកទៅទិញពីក្រុមហ៊ុននាំចូលផ្ដាច់មុខទំនិញណាមួយ តែកុំទៅទិញពីដេប៉ូ។

២.នាំចូលទំនិញពីក្រៅប្រទេស៖ ក្រៅពីទៅទិញទំនិញពីក្រុមហ៊ុននាំចូលផ្ដាច់មុខ ដើម្បីបានទិញបានទំនិញដែលមានតម្លៃទាប អ្នកអាចធ្វើការកុម្ម៉ង់ទិញទំនិញពីរោងចក្រក្រៅប្រទេសផ្ទាល់តែម្ដង។ ដោយការទិញពីរោងចក្រផ្ទាល់ទំនិញមានតម្លៃទាប ឬគេហៅថាតម្លៃដើម ពោលគឺវាជាទំនិញដែលមិនត្រូវបានគេបន្ថែមតម្លៃយកចំណេញ ដូចទំនិញដៃទីពីរ ឬដៃទីបីនោះទេ។ 

យ៉ាងណាមិញ បើទោះបីជាការនាំចូលទំនិញពីរោងចក្រក្រៅប្រទេសផ្ទាល់មានតម្លៃទាបក៏ពិតមែន ប៉ុន្ដែអ្នកក៏ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ការពារការចាញ់បោកគេ ឬយើងមិនចេះពីដំណើរការនាំចចូល ជាហេតុធ្វើឱ្យដំណើរការនៃការនាំចូលម្ដងៗត្រូវចំណាយច្រើន ដែលជាហេតុធ្វើឱ្យថ្លៃដើមនៃទំនិញនោះឡើងថ្លៃទៅវិញ។ ដូច្នេះមុននឹងនាំចូលអ្នកគួរតែព្យាយាមអ្នកសិក្សាឱ្យបានច្បាស់ ឬពឹងខាងក្រុមហ៊ុនដឹកជញ្ជូនក៏ដូចជាភ្នាក់ងារឱ្យជួយទិញក៏បាន។

សរុបមកដើម្បីទិញបានទំនិញដែលមានតម្លៃទាបបំផុត យកមកដាក់លក់នៅក្នុងម៉ាតឱ្យចំណេញច្រើន អ្នកគួរតែទៅទិញពីក្រុមហ៊ុននាំចូលផ្ដាច់មុខ និងធ្វើការទិញពីរោងចក្រក្រៅប្រទេសផ្ទាល់តែម្ដង៕


ប្រភព: Business Cambodia

上一篇:在柬埔寨投资注册企业需要办哪些手续 下一篇:防疫措施不到位的场所将面临停业整顿