bezosmusk120112v1.jpg

[J-TAO Report] កូវីដជាគ្រោះសម្រាប់អាជីវកម្មភាគច្រើនដោយហេតុថាមនុស្សខ្លាចរអារមិនចង់ចេញក្រៅ មិនចង់ចាយលុយដូចពីពេលមុនទៀត យ៉ាងណាក៏ដោយសម្រាប់អ្នករកស៊ីលើវិស័យមួយចំនួន បែទៅជាលាភទៅវិញ តួរយ៉ាងដូចជាសេដ្ឋីរកស៊ីផ្នែកបច្ចេកវិទ្យា ៤រូបនេះ៖

១. Pony Ma

បើតាមសារពត៌មាន Forbes បានចុះផ្សាយថា CEO ក្រុមហ៊ុន Tencent លោក Ma Huateng ឬ Pony Ma នោះបានកើនទ្រព្យខ្ទង់ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំចុងក្រោយនេះ ក្រោយពីសេដ្ឋីរូបនេះប្រកាសបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាសុខភាពមួយក្នុងដើម្បីពិនិត្យ និង ស្រាវជ្រាវរកវ៉ាក់សាំងវីរុសកូរ៉ូណា។

ជាមួយគ្នានេះដែរ ទ្រព្យកើនយ៉ាងដូច្នេះត្រូវបានអ្នកវិភាគមើលឃើញថា ដោយសារតែប្រជាជននៅផ្ទះច្រើនហេតុនេះពួកគាត់ត្រូវប្រើប្រាស់អ៊ីនធឺណេតច្រើនជាងមុន ហើយប្រជាជនចិននឹងប្រើសេវាកម្មរបស់លោក Pony Ma ច្រើនជាងគេ តួរយ៉ាងដូចជា WeChat ជាដើម។

២. មេ Zoom លោក

នរណាក៏ប្រើ Zoom ដើម្បីប្រជុំ ឬរៀនអនឡាញដែរក្នុងដំណាក់កាលកូវីដមិនទាន់ផុតរលត់ពីផែនដីនេះ ហេតុនេះហើយមិនចម្លែកចិត្តទេដែលតាំងពីផ្ទុះរោគឆ្លងនេះដំបូងនៅចិន រហូតមកទល់ពេលនេះ គាត់កើនទ្រព្យមិនក្រោម ១២ពាន់លានដុល្លារនោះទេ។

៣. សេដ្ឋី Elon Musk

លែងជាការភ្ជាក់ផ្អើលទៀតហើយសេដ្ឋីពូកែសំណេរ Twitter រូបនេះកើនភាគហ៊ុនកប់ក្ដោងមួយពព្រិចភ្នែក ក្លាយជាសេដ្ឋីមានជាងគេបំផុតលេខមួយលើលោក ហើយទើបតែធ្លាក់តំណែងប៉ុន្មានថ្ងៃមុននេះទេ។

៤. សេដ្ឋី Jeff Bezos

សេដ្ឋី Jeff Bezos ជាស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon។ កាលដើមឆ្នាំ ២០២០ គាត់ឈរជាសេដ្ឋីលេខមួយក្នុងលោក។ ក្នុងឆ្នាំ ២០២០នេះគាត់បន្ថែមទ្រព្យចំនួន៧២ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសរុបគាត់ឡើងដល់ប្រមាណ ១៨៧ពាន់លានដុល្លារឈរជាសេដ្ឋីលេខមួយដដែល។ ឆ្នាំនេះ សេដ្ឋីរូបនេះរកស៊ីកាក់កបខ្លាំងដោយសារបញ្ហាកូវីដ១៩ ជាមួយមនុស្សជាច្រើនងាកមកទិញទំនិញតាមអនឡាញ។

៥. Colin Huang

សេដ្ឋី Colin Huang ស្ថាបនិក Pinduoduo បានបន្ថែមទ្រព្យចំនួន៣៣ពាន់លានដុល្លារទៅក្នុងទ្រព្យដែលមានស្រាប់ ដែលធ្វើឲ្យទ្រព្យគាត់សរុបឡើងដល់ ៥៣ពាន់លានដុល្លារអាមេរិក៕


ប្រភព: Business Cambodia

上一篇:Nearly 100 new cases: February 20 incident infections soar in just one day 下一篇:中国投资如何改变柬埔寨?