[J-TAO Report] ដោយសារតែប្រទេសយើង កាន់តែរីកចម្រើនស្ទើរតែគ្រប់ផ្នែកវិស័យ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារជាងមុន ហើយក៏អាចឱ្យពួកគាត់មានលទ្ធភាពទិញយាន្តជំនិះកាន់តែច្រើនផងដែរ។ ជាមួយគ្នានេះផងដែរ ការកើនឡើងនៃយានយន្ដនេះ ក៏បានធ្វើឱ្យផលិតផលសាំងមានតម្រូវការយ៉ាងខ្លាំងជារៀងរាល់ថ្ងៃផងដែរ។ ហើយយើងក៏សង្កេតឃើញថា មានអាជីវករជាច្រើនបានបើកហ្គារាសាំងព្រោងព្រាតផងដែរ។ 

ទន្ទឹមនឹងនេះ សំណួរដែលមិត្តអ្នកអាចតែងតែសួរមកកាន់ Business Cambodia នោះគឺ ថាតើចង់បើកហ្គារាសាំងមួយ តើត្រូវចំណាយដើមទុនប៉ុន្មាន? តើត្រូវគិតលើចំណុចពិសេសអ្វីខ្លះទើបបើកហ្គារាសសាំងមួយឱ្យដើរនិងមិនប្រឈមនឹងការបរាជ័យ?

ជុំវិញការបើកហ្គារាសសាំងនេះផងដែរ Business Cambodia បានខលសម្ភាសន៍ជាមួយនឹងលោក ងួន រដ្ឋា ស្ថាបនិក Meter Petroleum Station ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មសាងសល់ហ្គារាសាំងបានឱ្យដឹងថា ជាទូទៅសម្រាប់ថ្លៃការចំណាយទៅលើការសាងសង់កន្លែងចាក់សាំង ត្រូវគិតទៅតាមទំហំជាក់ស្ដែងដែរនឹងសាងសង់។ យ៉ាងណាមិញ ខាងក្រោយនេះ គឺជាតម្លៃនៃការសាងសង់ហ្គារាសាំង ទៅតាមទំហំនីមួយ៖

ស្ថានីយ៍ទំហំ 4m x 8m ចំណាយប្រមាណ 16,500$ , 4 x 8 តម្លៃ 17000$ , 5m x 10m ត្រូវចំណាយ 18,000$, ទំហំ 6m x 12m ចំណាយប្រមាណ 22,000$, ស្ថានីយ៍ទំហំ 8mx 16m ចំណាយប្រមាណ 27,500$, ទំហំ 12m x 18m ត្រូវចំណាយ ប្រមាណ 34,500$ , ទំហំ 8m x 22m ត្រូវចំណាយប្រមាណ 53,500$។ បញ្ជាក់តម្លៃដែលបានរៀបរាប់នេះគិតតែថ្លៃសាងសង់ប៉ុណ្ណោះ មិនបានគិតរួមបញ្ជូលថ្លៃយីហោសាំងដែលយើងទិញយមកលក់នោះទេ។

លោក ងួន រដ្ឋា បានឱ្យដឹងទៀតថា ទីតាំងគឺជាចំណុចស្លាប់រស់មួយដែលធ្វើឱ្យអាជីវកម្មហ្គារាសសាំងមួយជោគជ័យឬបរាជ័យ។ បន្ថែមពីនេះ ចំណុចសំខាន់ៗផ្សេងៗទៀត គឺត្រូវរៀបចំដេគ័យកន្លែងចាក់សាំងឱ្យមានភាពទាក់ទាញ បុគ្គលិករួសរាយរាក់ទាក់ និងស្មោះត្រង់ជាដើម។

គួរបញ្ជាក់ផងដែរថា បើទោះបីជាមើលទៅសាំងគឺមានតម្រូវការខ្លាំងជាប្រចាំក៏ពិតមែន ប៉ុន្ដែអាជីវកម្មមួយនេះមានគេបើករកស៊ីច្រើនហើយ លើសពីនេះទៅទៀត ប៉ុន្មានឆ្នាំទៅមុខទៀត រថយន្ដអគ្គិសនីក៏នឹងអាចចូលមកក្នុងស្រុកខ្មែរយើងដែរ ហេតុនេះមុននឹងសម្រេចចិត្តបើកហ្គារាសសាំងសូមធ្វើការគិតពិចារណាឱ្យបានច្បាស់លាស់។ យ៉ាងណាមិញ បើអ្នកសល់លុយច្រើនរាប់ម៉ឺនដុល្លារ ហើយគិតថាស្រលាញ់ខ្លាំងចង់បើហ្គារាសាំងមែនអ្នកអាចពិចារណាបាន ប៉ុន្ដែសម្រាប់អ្នកដែលមានដើមទុនល្មមៗឬគិតចង់យកកម្ចីមកបើកហ្គារាសាំង សូមគិតពិចារណាឱ្យបានច្រើនដងនិងច្បាស់លាស់មុននឹងសម្រេចចិត្តបើក ដើម្បីការពារការខាតបង់ដោយប្រកាណាមួយ៕


ប្រភព: Business Cambodia 

上一篇:How To Manage A Business In 4 Simple Steps 下一篇:Entrepreneur Personality Traits & Characteristics to be Successful