Bom-Kim.jpg

[J-TAO Report] លោក Bom Kim គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Coupang ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញ (E-Commmerce) ដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោក Bom Kim ជាសហគ្រិនមួយរូបដែលច្បាស់លាស់ចំពោះគោលដៅរបស់ខ្លួន និងជាមនុស្សដែលមានឆន្ទៈមោះមុតជាទីបំផុត។ ដោយលោកហ៊ានបោះបង់ចោលសកវិទ្យាល័យ Harvard ហើយងាកមករត់តាមក្ដីស្រមៃរបស់ខ្លួនរហូតក្លាយជាមហាសេដ្ឋីនៅកូរ៉េ។

លោក Bom Kim បានបង្កើតក្រុមហ៊ុន Coupang ក្នុងឆ្នាំ២០១០ នៅឯប្រទេសកូរ៉េខាងត្បូង។ ដោយរកស៊ីត្រឹមតែរយៈពេល៣ឆ្នាំដំបូង លោក Bom Kim ទទួលបានជោគជ័យ៉ាងខ្លាំង ដោយលោកលក់បានប្រាប់សរុបជាង១ពាន់លានដុល្លារ។

ទោះបីជាដំណើរនៃការរកស៊ីនៅក្នុងវិស័យបច្ចេកវិទ្យារយៈ៣ឆ្នាំដំបូងនេះ ទទួលបានជោគជ័យដ៏អស្ចារ្យក៏ដោយ ក៏វានៅតែមិនទាន់អាចបំពេញមហិច្ឆតាដ៏ធំធេងរបស់លោក Bom Kim ដែលចង់ក្ដោបក្ដាប់ទីផ្សារកូរ៉េខាងត្បូងទាំងមូលនោះដែរ។ ដោយសារតែក្រុមហ៊ុនរបស់លោកនៅតែពិបាកក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Amazon របស់មហាសេដ្ឋីលំដាប់លេខ១លំដាប់ពិភពលោក គឺលោក Jeff Bezos។

ក្រោយមកលោកក៏បានរកឃើញយុទ្ធសាស្រ្តសម្លាប់ដ៏អស្ចារ្យមួយ ដែលអាចផ្ដួល Amazon បាន គឺតាមរយៈការបង្កើតសេវាកម្មដឹងជញ្ជូនទូទាំងប្រទេសដែលលឿនជាង Amazon។ ហើយសេវាកម្មមួយនេះមានតម្លៃថោកជាង Amazon។ ដោយអតិថិជនកុម្ម៉ង់ទំនិញនៅពេលយប់ នៅមុនម៉ោង៧ព្រឹកទំនិញនឹងទៅដល់មុខផ្ទះរបស់ពួកគេ។

ចាប់តាំងពីបង្កើតសេវាកម្មនេះមក ប្រជាជនកូរ៉េរាប់លាននាក់បានងាកមកទិញទំនិញតាមរយៈ Coupang វិញម្ដង។ ហើយអតិថិជនភាគច្រើន ពិតជាចូលចិត្តសេវាកម្មកុម្ម៉ង់ទំនិញពេលយប់ហើយចូលដេក បើកភ្នែកបានទំនិញនៅពេលព្រឹកនេះណាស់។

ដោយសារតែរកឃើញយុទ្ធសាស្រ្តសម្លាប់មួយនេះហើយជាហេតុធ្វើឱ្យក្រុហ៊ុន Coupang អាចផ្ដួលក្រុមហ៊ុន Amazon និងដណ្ដើមអតិថិជនបានរាប់លាននាក់ថែមទៀតផង។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ Coupang គឺជាក្រុមហ៊ុនលក់ទំនិញអនឡាញដែលក្ដោបក្ដាប់ទីផ្សារដ៏ធំបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ហើយបច្ចុប្បន្ននេះ មានមនុស្សប្រមាណជា ២៥លាននាក់បាននឹងកំពុងតែប្រើប្រាស់ Coupang ដែលចំនួននេះស្មើនឹងពាក់កណ្ដាលនៃប្រជាជនសរុបនៃកូរ៉េខាងត្បូង៕


ប្រភព: Business Cambodia 

上一篇:创业4大条件 想创业的你符合了吗? 下一篇:巴菲特推荐的3个投资秘诀