[J-TAO Report] បំណងដ៏ធំបំផុតរបស់អ្នករកស៊ីគឺតែងតែចង់កសាងយីហោមួយឱ្យបានល្បី មានគេស្គាល់ច្រើនជាពិសេសអាចរកស៊ីបានតជំនាន់។តែស្របពេលដែលម្ចាស់អាជីវកម្មចង់បានភាពជោគជ័យទៅដល់ចំណុចនោះ ម្ចាស់អាជីវកម្មគួរតែស្វែងយល់ពីចំណុចស្លាប់រស់នៃអាជីវកម្មប៉ុន្មានចំណុចខាងក្រោមនេះជាមុនសិន៖

១.ធនធានមនុស្ស

ធនធានមនុស្សគឺពិតជារឿងសំខាន់ណាស់ ព្រោះថាធនធានមនុស្សជាអ្នកដើរតួរយ៉ាងសំខាន់់ដែលជួយឲ្យអាជីវកម្មដំណើរការទៅមុខបានលឿនប្រកបដោយសក្តានុពល ហើយធនធានមនុស្សទាំងនោះមិនមែនសំដៅទៅលើតែបុគ្គលិកតែមួយនោះទេ តែធនធានមនុស្សដែលជាដៃគូសហការបណ្តាក់ទុនរកស៊ីជាមួយយើងក៏សំខាន់ដូចគ្នា ដើម្បីជាភាពងាយស្រួលក្នុងការផ្លាស់ប្តូរ ចែករំលែក និងផ្តល់ជាគំនិតល្អៗឲ្យគេទៅវិញទៅមកនៅពេលមានបញ្ហាអ្វីមួយ។ហេតុនេះម្ចាស់អាជីវកម្មគួរតែជ្រើសរើសនិងបែងចែកធនធានមនុស្សឲ្យត្រូវទៅតាមផ្នែកនិងជំនាញរបស់ពួកគេម្នាក់ៗ កាលដែលបែងចែកមនុស្សត្រូវតាមជំនាញរបស់ពួកគេម្នាក់ៗឱកាសដែលអាចទទួលបានជោគជ័យក៏មានច្រើនទៅតាមនោះដែរ។

ទាក់ទងជាមួយចំណុចនេះដែរ ធ្លាប់មានសហគ្រិនខ្មែរយើងជាច្រើនបានលើកឡើងស្រដៀងៗគ្នាថា ការរៀបចំធនធានមនុស្សត្រូវគោលដៅ ត្រូវជំនាញ និងធ្វើឱ្យការរកស៊ីឈានឡើង ប៉ុន្តែផ្ទុយទៅវិញបើយើងមិនចេះរៀបចំទេ ការរកស៊ីអាចនឹងទទួលបានផលអាក្រក់ផងដែរ។

២.ដើមទុន

លោកបានលើកឡើងថា ចំណុចចាប់ផ្តើមដំបូងរបស់អាជីវកម្មអាចជាគំនិត និងការចាប់ផ្តើមដោយទុនបន្តិចបន្តួច ប៉ុន្តែប្រសិនបើយើងកំពុងដំណើរការអាជីវកម្មវិញនោះ រឿងដែលយើងចាំចាប់គឺត្រូវមានលុយត្រៀមឲ្យបានគ្រប់គ្រាន់សម្រាប់បង្វិលឲ្យទាន់តម្រូវការរបស់ក្រុមហ៊ុនឬស្ថាប័ន។រាល់មុខជំនួញមិនអាចខ្វះទុនសម្រាប់បង្វិលបានឡើយ បើយើងគ្មានទុនបង្វិលទាន់ពេលវេលា នោះហានិភ័យក៏កើតមានច្រើនផងដែរ។ហើយដើម្បីឲ្យអាជីវកម្មអាចដំណើរការទៅមុខបានយ៉ាងរលូននោះ គឺម្ចាស់អាជីវកម្មត្រូវតែត្រៀមទុនសម្រាប់បង្វិលឲ្យបានច្រើនតាមដែលអាចធ្វើបានទើបជាការល្អ។

៣.ការធ្វើទីផ្សារ

ឱកាសជោគជ័យលើវិស័យជំនួញវាស្ថិតនៅលើការធ្វើទីផ្សារដូចគ្នា ព្រោះថាអាជីវកម្មអាចដើរទៅមុខបានយ៉ាងឆាប់រហ័ស ពឹងផ្អែកលើការផ្សព្វផ្សាយទៅដល់អតិថិជនគោលដៅរបស់យើង ដើម្បីឲ្យពួកគេដឹងពីសារសំខាន់នៃអាជីវកម្មរបស់យើង ក៏ដូចជាធ្វើឲ្យពួកគេយល់ច្បាស់ពីសេវាកម្មរបស់យើង ដែលជម្រុញឲ្យអតិថិជនទទួលយកបានដោយសេចក្តីទុកចិត្ត ជឿជាក់យ៉ាងរឹងមាំទៅលើសេវាកម្មរបស់យើងដោយពុំមានភាពស្ទាក់ស្ទើរ៕


ប្រភព: Business Cambodia

上一篇:5 Key Charts for Investing in 2021 下一篇:如何赚快钱路子?怎么赚钱?