[J-TAO Report] យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asia Nikkei កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនសាជីវកម្មយក្សជប៉ុន Mitsubishi Corp បានសម្រេចថា នឹងធ្វើការដកខ្លួនចេញញពីគម្រោងរោងចក្រផលិតអគ្គិសនី ដើរដោយថាមពលធ្យូងថ្មចំនួន៣គម្រោងចេញពីប្រទេសវៀតណាម។ ហើយគម្រោងទាំងនេះស្ថិតនៅភាគខាងត្បូងនៃប្រទេសវៀតណាម ពោលគឺនៅក្នុងតំបន់អភិវឌ្ឍន៍ Vinh Tan ខេត្ត Binh Thuan។

ប្រភពដដែលបានឱ្យដឹងដែរថា មូលហេតុដែលធ្វើឱ្យក្រុមហ៊ុនសាជីវកម្មជប៉ុនយក្សមួយនេះ សម្រេចចិត្តដកខ្លួនចេញពីគម្រោងផលិតអគ្គិសនីយនៅប្រទេសវៀតណាមដូច្នេះ គឺដោយសារតែ ក្រោយពេលដែលចេញគម្រោងទាំងនេះ ក្រុមហ៊ុន Mitsubishi ត្រូវបានអង្គារជាតិ ក៏ដូចជាអន្ដជាតិ ជាច្រើនបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុពិភពលោក។

ជាមួយគ្នានេះដែរ ក្រោយពីសម្រេចចិត្តថា ដើរចេញពីគម្រោងផលិតអគ្គិសនីយខាងលើនេះ ក្រុមហ៊ុន Mitsubishi បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ក្នុងការអភិវឌ្ឍន៍គម្រោងវិនិយោគក្រោយៗទៀត ខ្លួននឹងធ្វើតែគម្រោងថាមពលឧស្ម័នធម្មតជាតិ ពោលគឺថាមពលដែលអាចកើតឡើងវិញបាន ដូចជាថាមពលដែលដើរដោយសូឡាជាដើម។ ហើយដាច់ខាតនិងមិនធ្វើការអិវឌ្ឍន៍គម្រោងថាមពលណាមួយដែលនាំឱ្យប៉ះពាល់ទៅដល់បរិស្ថាននោះទេ។

គួរបញ្ជាក់ឱ្យដឹងថា គម្រោងផលិតថាពលអគ្គិសនីទាំង៣នៅវៀតណាម ដែល Mitsubishi សម្រេចចិត្តដកខ្លួនចេញនេះ មានតម្លៃប្រមាណជា២ពាន់លានដុល្លារ ហើយក្នុងនោះ Mitsubishi មានភាគហ៊ុនរហូតដល់ទៅ ៤៩% ក្រុមហ៊ុនរដ្ឋវៀតណាមមានភាគហ៊ុន ២៩% ហើយនៅសល់ ២២% ទៀតជាភាគហ៊ុនរបស់ក្រុមហ៊ុនចិន។ ហើយដំបូងឡើយគម្រោងនេះត្រូវបានកំណត់ឱ្យដំណើរការក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។ យ៉ាងណាមិញ ក្រោយពី Mitsubishi ប្រកាសថាខ្លួននឹងដើរចេញពីគម្រោងដូច្នេះ គេមិនទាន់ដឹងនៅឡើយទេថា គម្រោងនៃការដំណើរការកន្លែងផលិតអគ្គិសនីយយក្សមួយនេះនឹងផ្លាស់ប្ដូរទៅជាយ៉ាងណានោះទេ៕


ប្រភព: Business Cambodia 

上一篇:Why Businesses Fail? 下一篇:青年创业小本创业项目,适合上班族创业的13个超低门槛项目