[J-TAO Report] កាលពីខែធ្នូរឆ្នាំ ២០២០ កន្លងទៅរដ្ឋាភិបាលឥណ្ឌូនេស៊ី ធ្លាប់បានចែរចង់ ឱ្យក្រុមហ៊ុន SpaceX របស់ Elon Musk ធ្វើការដាក់កន្លែងបាញ់បង្ហោះរ៉ុកកែតរបស់ខ្លួននៅលើកោះមួយឈ្មោះថា Biak នាខេត្ត Paqua ដោយកាលណោះប្រធានាធិបតីលោក Joko Widodo។

ជារឿងរីករាយមួយផងដែរសម្រាប់ឥណ្ឌូនេស៊ីដែលមានដំណឹងថា ក្រុមការងារ SpaceX ត្រៀមនឹងចុះទៅឥណ្ឌូនេស៊ីផ្ទាល់ដើម្បីមើលទីតាំង ហើយបើត្រូវគ្នា SpaceX នឹងដាក់ទុនវិនិយោគសង់កន្លែងបង្ហោះរ៉ុកកែតនៅឥណ្ឌូនេស៊ីតែម្ដង។

ត្បិតថាប្រជាជនឥណ្ឌូនេស៊ីទូរទៅរីករាយនឹងគម្រោងនេះក៏ពិតមែនប៉ុន្តែសម្រាប់ប្រជាជននៅខេត្ត Paqua នោះតែម្ដងបានបញ្ចេញអារម្មណ៍មិនពេញចិត្តទៅវិញ ដោយព្រួយបារម្ភថាការបង្ហោះរ៉ុកកែតនៅទីនោះនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។

សម្រាប់អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូនេស៊ីវិញបានថ្លែងប្រាប់ក្រុមអ្នកកាសែតអន្តរជាតិក្នុងខណៈនេះ គម្រោងកសាងកន្លែងបាញ់រ៉ុកកែតស្ថិតក្រោមការសិក្សារ ហើយរដ្ឋាភិបាលក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយនឹងរដ្ឋាភិបាលឥណ្ឌូនេស៊ីដែរ។

បើសិនជា SpaceX សម្រេចចិត្តសាងសង់កន្លែងបាញ់រ៉ុកកែតនៅ ឥណ្ឌូនេស៊ីពិតមែន នោះឥណ្ឌូនេស៊ីជាប្រទេសទីមួយនៅអាស៊ានហើយ ដែល SpaceX ដែលមកដាក់ទីតាំង៕


ប្រភព: Business Cambodia

上一篇:如何在柬埔寨买卖比特币? 下一篇:柬埔寨真的遍地机遇吗?