Screenshot 2021-03-15 075201.png

អ្នកឧកញ៉ា ចេន ហ្ស៊ី បច្ចុប្បន្នគឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប(Prince Holding Group)។ លោកត្រូវបានមហាជនស្គាល់ថាជាអ្នកជំនួញដ៏លេចធ្លោមួយរូបដែលកំពុងប្រឡូកយ៉ាងសកម្មក្នុងវិស័យដ៏លេចធ្លោធំៗចំនួន ២គឺ វិស័យធនាគារ និងអចលនទ្រព្យ។ 

មិនត្រឹមតែមានភាពសកម្មក្នុងការដឹកនាំអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែគេក៏សង្កេតឃើញថា ទាំងអ្នកឧកញ៉ាផ្ទាល់ រួមទាំងក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប(Prince Holding Group)គឺតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗជាច្រើនក្នុងប្រទេសកម្ពុជាផងដែរ។ ជាក់ស្ដែកកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនព្រីនស៍ ក៏បានធ្វើការបរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិកជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែរីករាលដាលគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសកម្ពុជា។ 

ដោយឡែក ក្រៅពីវិស័យធនាគារ និងអចលនទ្រព្យ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏ដូចជា ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប(Prince Holding Group)ទាំងមូល ក៏កំពុងតែក្ដោបក្ដាប់ជំនួញជាច្រើនទៀតក្នុងវិស័យធំៗមិនតិចជាង ៧ វិស័យទៀតនោះទេ ដែលវិស័យទាំងអស់នោះរួមមាន៖ វិស័យហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងវិស័យផ្សេងៗមួយចំនួនទៀតផង ដែលវិស័យទាំងអស់នោះសុទ្ធសឹងតែជាវិស័យដែលកំពុងតែមានសក្ដានុពលខ្ពស់។

ក្រឡេកមកមើលវិស័យអចលនទ្រព្យដែលជាវិស័យដែលកំពុងមានសក្ដានុពលមួយនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏កំពុងតែធ្វើការវិនិយោគយ៉ាងសកម្មផងដែរទាំងនៅភ្នំពេញផង ខេត្តព្រះសីហនុ និងខេត្តសៀបរាប។ 

បើតាមប្រសាសន៍របស់លោក Steven ដែលជានាយកប្រតិបត្តិក្រុមហ៊ុនព្រីន រៀលអ៊ីស្ទេតគ្រុប បានបញ្ជាក់ថា លោកបានរើសយកប្រទេសកម្ពុជា ជាប្រទេសំខាន់ក្នុងយុទ្ធសាស្ត្រការវិនិយោគ របស់ក្រុមហ៊ុន ព្រីន រៀលអ៊ីស្ទេតគ្រុប ដើម្បីអភិវឌ្ឍន៍ខ្លួន និងបានយកទីក្រុងភ្នំពេញជាទីតាំងស្នូល បន្ទាប់មកខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយនាពេលកន្លងមកក្រុមហ៊ុនបានបង្កើតផ្សារទំនើប Prince Supermarket នៅខេត្តព្រះសីហនុ, មជ្ឍមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ Prince Manor, គម្រោង Prince International Plaza ជាដើមផងដែរ។ 

លោកបានបញ្ជាក់ទៀតថា សមទ្ធិផលរបស់ក្រុមហ៊ុន ព្រីន រៀលអ៊ីស្ទេតគ្រុប បានបង្កើតឡើងសម្រាប់បម្រើដល់តម្រូវការ របស់អតិថិជនរបស់ខ្លួន នោះមានដូចជា សណ្ឋាគារលំដាប់ផ្ដាយ៥, រមណីដ្ឋាន, ផ្សារទំនើប, ការគ្រប់គ្រងទ្រព្យសម្បត្តិ, អាហារដ្ឋាន និងភេសជ្ជៈ, និងមានវិស័យជាច្រើនទៀតផងដែរ៕


ប្រភព: Business Cambodia

上一篇:CAMBODIA REAL ESTATE SECTOR OVERVIEW 下一篇:Buying land with these 5 locations will be difficult to make a profit