ក្រុមសម្ព័ន្ធមិត្ត Quad ដែលរួមមានប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន ៤ គឺ ប្រទេសអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រា្ដលី បានមូលមតិគ្នាធ្វើការរួបរួមបច្ចេកទេសរូបមន្ដ និងលុយចូលគ្នា សម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ចំនួន ១ពាន់លានដូល ដើម្បីចែកទៅកាន់បណ្ដាប្រទេសនៅតំបន់អាស៊ី ឱ្យបានមុនចុងឆ្នាំ ២០២២ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។

Quad leaders to strive for 'free, open, inclusive' Indo-Pacific region unconstrained by 'coercion' | Deccan Herald

ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមក្រុមសម្ព័ន្ធមិត្ត ទាំង៤ខាងលើ គេសង្កេតឃើញថា ឥណ្ឌា គឺជាប្រទេសដែលផលិតវ៉ាក់សាំងធំជាងគេបំផុតលើលោក។ ហើយឥណ្ឌា នឹងដើរតួចនាទីជាអ្នកប្រើកម្លាំងរោងចក្ររបស់ខ្លួន ដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ ដោយប្រើរូមមន្ដវ៉ាក់សាំងរបស់អាមេរិក និងប្រើលុយរបស់អាមេរិក និងជប៉ុន។ ដោយឡែកសម្រាប់ប្រទេសអូស្រ្ដាលីវិញ ដើរតួរនាទីជាអ្នកបណ្ដុះបណ្ដាល និងចែកចាយវ៉ាក់សាំង។

គួរជម្រាបផងដែរថា ការណ៍ដែលក្រុមប្រទេសមហាអំណាចទាំង៤ ខាងលើ បានចេញមុខពួតដៃគ្នាផលិតវ៉ាក់សាំង១ពាន់លានដូស ដើម្បីចែកជូនទៅប្រទេសនៅតំបន់អាស៊ីដូច្នេះ ក្រៅពីដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្ស វាក៏ជាយុទ្ធសាស្រ្ដសម្រាប់ប្រជែងជាមួយប្រទេសចិនផងដែរ ខណៈបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ប្រទេសចិនបាននឹងកំពុងតែព្យាយាមផលិតវ៉ាក់សាំងរបស់ខ្លួនចែកចាយទៅកាន់បណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក។ ជាហេតុធ្វើឱ្យក្រុម Quad កើតមានការព្រួយបារម្ភចំពោះឥទ្ធិពលរបស់ចិន ទាំងនៅក្នុងតំបន់និងពិភពលោក។


ប្រភព: Business Cambodia


上一篇:疫情下,多国企业为何坚守柬埔寨 下一篇:Why Cambodia is a good business destination?