គ្រប់គ្នាប្រាកដជាបានដឹងកន្លងមកហើយថា ជនជាតិកូរ៉េ ជាជនជាតិមួយដែលត្រូវបានគេរាប់ថាពូកែរកស៊ីមួយ ហើយបច្ចុប្បន្នផលិតផលកូរ៉េកំពុងមានការលេចមុខនៅលើទីផ្សាររបស់ប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះដែរ គេសម្គាល់ឃើញថា ផលិតប្រភេទគ្រឿងសម្អាងគឺមានភាពលេចធ្លោរច្រើនជាងគេ។

ជាក់ស្តែងការពីពេលថ្មីៗកន្លងទៅនេះដែរ ក្នុងកិច្ចសម្ភាសន៍ជាមួយសហគ្រិនមកពីកូរ៉េមួយរូប គឺលោក Cho Sanghyun ជាម្ចាស់ជំនួញផ្នែកគ្រឿងសម្អាងដ៏ល្បីប្រចាំប្រទេសកូរ៉េ Zion global ។តាមរយៈការជួបផ្ទាល់ជាមួយក្រុមការងារ Business Cambodia លោក Cho Sanghyun បានប្រាប់ក្រុមការងារយើងឱ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុនគ្រឿងសម្អាងរបស់លោក បានធ្វើការចែកចាយផលិតផលបានដល់ទៅ ៦ ប្រទេសហើយ ដែលក្នុងនោះរួមមាន ប្រទេស ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ វៀតណាម រួមនិងកម្ពុជាយើងមួយផងដែរ។

ក្នុងនោះលោកក៏បានបង្ហើបឱ្យដឹងផងដែរថា មកទល់នឹងពេលនេះ ក្រុមហ៊ុនលោកទើបតែរកស៊ីបានប្រមាណជា ៤ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីសន្ទុះនៃការរកស៊ីវិញអាចចាត់ទុកថារីកចម្រើនបានរហ័សមិនចាញ់អ្នករកស៊ីរៀមច្បងមុនៗនោះទេ។ជាមួយគ្នានោះដែរ សហគ្រិនកូរ៉េខាងលើបានមានប្រសាសន៍ឱ្យដឹងបន្តថា មូលហេតុដែលធ្វើឱ្យផលិតផលទាំងអស់របស់កូរ៉េទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំង រហូតដល់មានការចែកចាយបានជាច្រើនប្រទេសក្នុងរយៈពេលដ៏ខ្លីបែបនេះ ក៏ព្រោះតែលោកប្រកាន់ភ្ជាប់នូវគោលការណ៍រកស៊ី ៣នេះ ដែលរួមមាន ៖

១.ភាពស្មោះត្រង់

នេះបើតាមការបកប្រែពីជំនួយការផ្ទាល់ខ្លួនរបស់លោក Cho Sanghyun បានរៀបរាប់ឱ្យដឹងថា សម្រាប់ជនជាតិកូរ៉េភាពស្មោះត្រង់គឺជារឿងសំខាន់ មិនថាតែនៅក្នុងជីវិតគ្រួសារ ឬការរកស៊ីនោះទេ ត្រូវតែមានភាពស្មោះត្រង់ជាមួយគ្នា មិនលាក់លៀលរវាងគ្នានិងគ្នា ជាក់ស្តែងដូចដែលខាងក្រុមហ៊ុនលោកមានអ្វីលោកក៏ត្រូវចែករំលែកដោយឥតលាក់កំបាំងនោះទេព្រោះដើម្បីរក្សាបាននូវទំនុកចិត្ត ក៏ដូចជាផ្លូវររកស៊ីវែងឆ្ងាយតទៅមុខទៀតផងដែរ។

២.ទំនុកចិត្ត

មិនខុសគ្នាពី ភាពស្មោះត្រង់ឡើយ ដោយសារតែក្រោយពីមានឈ្មោះត្រង់អ្វីដែលនឹងទទួលបានបន្ទាប់ទៀតគឺការទុកចិត្ត និងគ្មានអ្វីត្រូវសង្ស័យ ពោលគឺដូចដែលក្រុមហ៊ុន Zion Global បានផ្តល់មកឱ្យដៃគូរកស៊ីនៅប្រទេសនានាយ៉ាងដូច្នេះដែរ ដោយការធ្វើជាដៃគូរកស៊ីស្មោះស័្មគ្រ និងចែករំលែករាល់ចំណេះដឹងពាក់ព័ន្ធជាមួយគ្រឿសម្អាងទាំងឡាយផងដែរ។

៣.ការគិតពីអនាគតវែងឆ្ងាយ

ហើយចំណុចសំខាន់មួយទៀតនោះគឺ ការគិតគូពីអនាគតវែងឆ្ងាយ តាមរយៈការផលិតមកនូវជាមួយនឹងផលិតផលដែលមានគុណភាព ដែលត្រូវទៅតាមស្បែកមុខរបស់អតិថិជន ហើយមុនពេលប្រើប្រាស់តែងមានការពិនិត្យស្បែកមុខត្រឹមត្រូវ ទើបផ្តល់ផលិតផលប្រើប្រាស់ជាក្រោយ ។ដែលនេះហើយជាអ្វីដែលជួយឱ្យអនាគតទីផ្សានៃផលិតផលកូរ៉េនៅតែអាចឈរលើទីផ្សារបានយូរអង្វែង៕


ប្រភព: Business Cambodia

上一篇:怎样利用网络赚钱?网络赚钱项目 下一篇:What are business opportunities in cambodia