បច្ចុប្បន្នប្រទេសឥណ្ឌាត្រូវបានគេមើលឃើញថា មានការប្រើប្រាស់ផ្កាច្រើនជាងគេមួយនៅលើពិភពលោក នេះដោយសារតែជារៀងរាល់ថ្ងៃប្រជាជនរបស់ប្រទេសមួយនេះត្រូវការជាចាំបាច់ក្នុងការប្រើប្រាស់ផ្កាសម្រាប់ការគោរពបូជាដល់សាសនារបស់ពួកគេ ហេតុដូច្នេះហើយទើបធ្វើឱ្យកាកសំណស់ផ្កាក្នុងប្រទេសនេះ ក៏កាន់តែមានការកើនឡើងជាលំដាប់ រហូតសឹងក្លាយទៅជាការបំពុលបរិស្ថានទៅហើយ។ព្រោះក្នុងមួយថ្ងៃៗ កាកសំណល់ផ្កាក្នុងប្រទេសឥណ្ឌាមានដល់ទៅ ១ពាន់តោនឯណោះ។

 

Temple flower waste collection | innovative Design - YouTube

ដោយមើលឃើញពីបញ្ហាកាកសំណល់របស់ផ្កាកាន់តែមានចំនួនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ ជម្រុញឱ្យសហគ្រិនវ័យក្មេងឥណ្ឌាមួយរូប ព្យាយាមស្វែងរកគំនិតច្នៃប្រឌិតថ្មីមួយ ធ្វើយ៉ាងណាដើម្បីច្នៃរបស់ទាំងនោះ ឱ្យក្លាយជារបស់ដែលអាចប្រើប្រាស់ឡើងវិញបាន ដែលអាចចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន ក៏ដូចជារួមចំណែកបង្កើនឱកាសការងារនៅក្នុងស្រុកបន្ថែមផងដែរ។ក្នុងនោះបុរសជនជាតិឥណ្ឌាម្នាក់នេះបានយកកាកសំណល់ផ្កាទៅផលិតជាធូបសម្រាប់យកទៅអុជគោរពបូជាវិញ។

បុរសដែលមានគំនិតច្នៃប្រឌិតម្នាក់នោះគឺ លោក Ankit Agarwal ជាស្ថាបនិកនៃសិប្បកម្មផលិតធូបរបស់ Phool ។ផ្អែកតាមសម្តីរបស់លោក ដែលបាននិយាយក្នុងវីដេអូសារព័ត៌មាន Business Insider បានឱ្យដឹងថា “ខ្ញុំបានឃើញថា មនុស្សគ្រប់គ្នាមានការចោលផ្កាទៅក្នុងទឹកកាន់តែច្រើនឡើងៗ ហើយគ្មានរណាម្នាក់ចាប់អារម្មណ៍ទៅលើបញ្ហានេះទេ ដូច្នេះខ្ញុំក៏បង្កើតគំនិតច្នៃប្រឌិតនេះឡើង”។

 

DBS Live More

 

ប្រភពដដែលខាងលើក៏បានរៀបរាប់ទៀតថា ជារៀងរាល់ថ្ងៃក្រុមហ៊ុន Phool បានជួលបុគ្គលិកជាច្រើននាក់ដើម្បីដើរប្រមូលផ្កាដែលមាននៅតាមទីកន្លែងបូជា សម្រាប់យកមករោងចក្រ ដើម្បីសម្អាតយកមកច្នៃធ្វើធូប។នៅពេលដែលយកមកដល់គេត្រូវរើសកាកសំណល់ប្លាស្ទិកចេញរួចទើបយកទៅដាក់ហាលឱ្យស្ងួតជាមុនសិន ក្រោយមកទើបយកកិនឱ្យម៉តនិងលាយជាមួយល្បាយផ្សេងៗទៀត។រាល់សកម្មភាពផលិតសឹងតែទាំងអស់គឺត្រូវធ្វើដោយដៃ ដូច្នេះវាកាន់តែត្រូវចំណាយកម្លាំងពលកម្មរបស់មនុស្សក៏ច្រើនដែរ។ហើយជាទូទៅក្នុងមួយម៉ោងៗ កម្មករម្នាក់អាចផលិតធូបបាន ៤០០ ដើមប៉ុណ្ណោះ។

លោក Ankit Agarwal បានបញ្ជាក់បន្ថែមផងដែរថា “បច្ចុប្បន្នទំហំនៃការផលិតនៅមានកម្រិតតិចតួចណាស់ ហើយវាមិនទាន់អាចជួយកាត់បន្ថយកាកសំណល់ផ្កាបានច្រើនតាមអ្វីដែលខ្ញុំចង់បាននោះទេ តែខ្ញុំនឹងវាបន្តិចម្តងៗដើម្បីប្រទេសខ្ញុំ” លោកបន្តថា ពេលនេះរោងចក្រលោកអាចជួយកាត់បន្ថយកាកសំណស់ផ្កាបាន ៥០ តោនក្នុងមួយថ្ងៃ និងមានកម្មករប្រមាណជា ១០០០នាក់កំពុងធ្វើការនៅទីនេះ។តែយ៉ាងណា ក៏ដោយបច្ចុប្បន្នលោកក៏កំពុងតែព្យាយាមយកសមាធាត់ផ្កាទៅធ្វើការស្រាវជ្រាវដើម្បីមានសមត្ថភាពអាចបង្កើតអ្វីដែលថ្មីបន្តទៀតបានផងដែរ។

 

PHOOL Is Upcycling Waste Flowers From Temples Into Incense Sticks - Homegrown

 

គួរបញ្ជាក់ផងដែរថា សម្រាប់អ្វីដែល Business Cambodia រៀបរាប់ខាងលើ គឺចង់បំផុសគំនិតឱ្យគ្រប់គ្នាអាចយកបញ្ហាមកបង្កើតជាអ្វីមួយដែលថ្មី ដែលអាចបម្រើជាប្រយោជន៍ដល់ប្រទេសរបស់ខ្លួន ជាក់ស្តែងដូចសហគ្រិនខាងលើដូច្នោះដែរ ដែលគាត់សុខចិត្តឈប់ពីការងារ ហើយងាកមកចាប់ផ្តើមជាមួយអ្វីមួយដែលថ្មី ដែលគ្រប់គ្នាគេនឹកស្មានមិនដល់ ហើយថ្វីបើបច្ចុប្បន្នទំហំសិប្បកម្មនេះនៅមានកម្រិតតែថ្ងៃមុខវានឹងក្លាយជាអាជីវកម្មមួយដែលលេចធ្លោ និងមានគេទទួលស្គាល់កាន់តែច្រើនជាក់ជាមិនខានឡើយ៕


ប្រភព: Business Cambodia

上一篇:2021,为什么要抓紧去柬埔寨买房! 下一篇:What are the benefit of foreign investment?