ដីទិញអស់រាប់ពាន់ រាប់ម៉ឺនដុល្លារ ពិតណាស់ថាមិនមានអ្នកណាចង់ទុកដីនោះឲ្យនៅទំនេរឥតប្រយោជន៍នោះទេ ប៉ុន្ដែអ្វីដែលជាបញ្ហាចោទនោះ គឺថាម្ចាស់ដីភាគច្រើន គឺមិនដឹងថាគួរធ្វើអ្វី ឬដាំដំណាំអ្វីដែលដីរបស់ពួកគាត់អាចដាំបាន។ អាស្រ័យហេតុនេះ Business Cambodia នឹងនាំបងប្អូនទៅស្គាល់ដំណាំទំនើប ៣ ប្រភេទ ដែលអាចដាំលើដីប្រភេទណាក៏បាន និងមានតម្លៃថ្លៃលើទីផ្សារថែម ទៀតផង។ ខាងក្រោមនេះជាដំណាំសម្រាប់បងប្អូនដែលមានដីទំនេរគួរពិចារណា៖

១. ដំណាំមន(Mulberry)

មនជាដំណាំមួយប្រភេទដែលមានអ្នកដាំតិចបំផុតនៅប្រទេសកម្ពុជាយើង ខណៈដំណាំមននេះគឺមានប្រយោជន៍ច្រើនណាស់ គិតតាំងពី ដើម ស្លឹក និងផ្លែ។ ជាក់ស្ដែង អ្នកស្រី ឡឺ ចាន់នី ជាកសិករមួយរូបបានដាំមនអស់រយៈពេលជាង ២ ឆ្នាំមកហើយ។ ម្ចាស់ចំការមនអ្នកខេត្ដបាត់ដំបងរូបនេះ បានបន្ថែមទៀតថា គិតតាំងពីដាំរហូតដល់អាចប្រមូលផលបាន គឺចំណាយពេលប្រមាណ១ឆ្នាំ ហើយដំណាំមននេះបន្ទាប់ពីដាំ វាឲ្យផលរហូត យើងអាចប្រមូលផលបានរាប់ថ្ងៃ គ្រាន់តែតិចនិងច្រើនទៅតាមទំហំដាក់ដាំ។ 

 

Akak Jangan Sedih Sangat, Ini Petua Lebatkan Pokok Mulberi Yang Malas Berbuah! – Rentas Asia

 

រីឯបច្ចេកទេសនៃការដាក់ដាំវិញ មិនពិបាកទេ ជីក៏មិនបាច់ដាក់ដែរ បាញ់តែទឹក ឲ្យបានគ្រប់គ្រាន់ទៅបានហើយ ដំណាំមននេះ ដាក់កន្លែងណាដីនឹងធូរកន្លែងហ្នឹង វាមិនត្រឹមតែជួយដល់សុខភាពមនុស្សទេ វាក៏អាចជួយព្យាបាលដីបានដែរ។ ត្បិតថាបច្ចេកទេសដាំមិនសូវពិបាកក៏ពិតមែន តែអ្វីដែលពិបាកបំផុតសម្រាប់អ្នកដាំមន គឺនៅពេលប្រមូលផល ព្រោះផ្លែវាតូចៗ បើយើងបេះនិងទុកដាក់មិនស្រួលទេ វានិងទក់ខូចអស់ជាមិនខាន។ ចំពោះបច្ចេកទេសថែទាំវិញក៏គ្មានអ្វីពិបាកដែរ គ្រាន់តែតែងមែកឲ្យបានស្អាត មននឹងផ្ដល់ផ្លែផ្កាឲ្យកាន់តែច្រើន។

២. ដំណាំវ៉ាន់នីឡា

លោក សុខ វិជ្ជា ជាកសិករមួយរូបដែលកំពុងដាំដំណាំទំនើប “វ៉ាន់នីឡា” ភូមិរហាល ឃុំត្បែងលិច ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកបានផ្តល់កិច្ចសម្ភាសន៍មកក្រុមការងារ Business Cambodia ថា លោកបានចាប់ផ្តើមស្រាវជ្រាវដាំដំណាំ វ៉ាន់នីឡានេះ អស់រយៈពេល ៥ ឆ្នាំមកហើយទើបទទួលជោគជ័យ ដែលបច្ចុប្បន្ន លោកបានដាំវ៉ាន់នីឡា នៅលើផ្ទៃដីប្រមាណជា ៤០ អា ហើយក៏ទទួលផលបានជាបន្តបន្ទាប់ដែរ។

 

Vanilla Farm = Big $ | French polynesia, Farm, Polynesia

 

 

បច្ចុប្បន្ននៅក្នុងចំការរបស់លោក គឺកំពុងដាំវ៉ាន់នីឡាពូជ tahitensis ហើយលោកក៏មានលក់ពូជ វ៉ាន់នីឡា នេះផងដែរ។ លោក សុខ វិជ្ជា បានបញ្ជាក់បន្ថែមទៀតថា វ៉ាន់នីឡា មិនមែនជាដំណាំដែលរើសដីទេ ព្រោះនៅពេលដែលយើងដាំ យើងមិនមែនដាំនៅលើដីផ្ទាល់ទេ គឺយើងដាំនៅលើស្រកីដូងជំនួសដី។ ហើយចំពោះបងប្អូនណាដែលរស់នៅខេត្តដែលមានអាកាសធាតុក្តៅក៏អាចដាំបានដែរ គឺគ្រាន់តែបងប្អូនធ្វើរោងដាំ គ្របស្បៃពីលើ ហើយបងប្អូនអាចដាំដើមឈើធំៗនៅក្បែររោងដែលដាំវ៉ាន់នីឡាទៅបានហើយ។ ចំពោះរយៈពេលនៃការដាំ វ៉ាន់នីឡា គឺចាប់តាំងពីពេលដាំរហូតដល់ប្រមូលផលគឺមានរយៈពេលចន្លោះពី ១ ឆ្នាំ ទៅ ២ ឆ្នាំ។

៣. ដំណាំទំពាំងបារាំង

ដំណាំទំពាំងបារាំង គឺជាបន្លែដែលកំពុងពេញនិយម មានតម្រូវការខ្ពស់នៅលើទីផ្សារ តម្លៃថ្លៃ មួយវិញទៀតនោះវាត្រូវបានគេចាត់ទុកថាគឺជាបន្លែស្អាត គ្មានជាតិគីមី ពីព្រោះក្នុងមួយយប់វាលូតបានដល់ទៅ ១៥សង់ទីម៉ែត្រ ។ ដំណាំនេះប្រើរយៈពេលដាំដុះ និងថែទាំត្រឹមតែ ៤ខែប៉ុណ្ណោះ គឺអាចប្រមូលបានជារៀងរាល់ថ្ងៃ គ្រប់រដូវ ( ពេញមួយឆ្នាំ ) និងអាចប្រមូលផលបានរយៈពេល ចន្លោះពី ២០ ទៅ ២៥ឆ្នាំ និយាយជារួមដាំតែម្ដង អាចចិញ្ចឹមគ្រួសារបានជាង ២០ឆ្នាំឯណោះ។

 

Asparagus - health benefits and therapeutic value, fiber and minerals

 

លោកសាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានប្រាប់ឱ្យដឹងថា« ទំពាំងបារាំងជាដំណាំមួយប្រភេទងាយស្រួលដាំ មានទីផ្សារល្អ ដោយសារការដាំដុះមិនប្រើប្រាស់ថ្នាំពុលឬសារធាតុគីមីឡើយ ចំណាយដើមទុនតិចទទួលផលបានខ្ពស់ មិនរើសដីនិងមានរយៈពេលយូក្នុងការទទួលផល ទើបប្រជាកសិករបាននាំគ្នាងាកមកដាំដំណាំប្រភេទនេះច្រើន ហើយការនិយមរបស់ទីផ្សារក៏ច្រើន ជាពិសេសមានអ្នកចាំទទួលទិញដល់កន្លែងតែម្តង ដែលពួកគាត់បានចុះកិច្ចសន្យាទិញលក់ និងមានទីផ្សារទំនើបនៅទីក្រុងភ្នំពេញបើគេត្រូវការយើងបោះដុំឲ្យគេ ហេតុដូចនេះប្រជាកសិករមើលឃើញថាមានទីផ្សារគាត់ក៏នាំគ្នានាំជាបណ្តើរៗ »


ប្រភព: Business Cambodia


上一篇:柬淘网广告合作洽谈 下一篇:Can foreigners buy property in Cambodia?