កម្មវិធី Telegram នាសម័យបច្ចុប្បន្នបានក្លាយជាទៅជាបណ្ដាញទំនាក់ទំនងដ៏ប្រសើរមួយទៅដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។ យ៉ាងណាមិញភ្ជាប់ជាមួយនឹង កម្មវិធីដែលល្បីមួយនេះ បែរជាមិនសូវមានអ្នកដឹងពីអ្នកបង្កើតវាថាជានរណាទៅវិញ។ ហើយក្នុងអត្ថបទមួយនេះនឹងបង្ហាញពីបុគ្គលម្នាក់នោះទៅកាន់បងប្អូនប្រិយមិត្តអ្នកអានគ្រប់រូបអំពីរឿងពិសេស ៣យ៉ាងដែលគេមិនសូវដឹងពីគាត់។

បើយោងទៅតាមការចុះផ្សាយរបស់គេហទំព័រ insider និង CNBC បានបង្ហាញឱ្យឃើញថា លោកPavel Durov ជាស្ថាបនិកវ័យក្មេងរូបស្រស់សង្ហារដែលមានឈ្មោះបោះសំឡេងល្បីល្បាញមិនធម្មតាប្រចាំប្រទេសរុស្ស៊ី។ បើនិយាយពីសាវតារបស់ស្ថានិករូបនេះវិញ លោក Pavel Durov កើតនៅខែតុលា ឆ្នាំ១៩៨៤ ហើយមកទល់នាពេលបច្ចុប្បន្នទើបតែមានអាយុ៣៦ឆ្នាំទេ តែមានទ្រព្យសម្បត្តិសរុបរហូតទៅដល់១៧,២ពាន់លានដុល្លារឯណោះ។ ជាមួយនឹងដំណើរជីវិតជោគជ័យអាចឈានជើងចូលក្នុងចំណោមមហាសេដ្ឋីលំដាប់ពិភពលោកបាន មានរឿងរ៉ាវសំខាន់៣ដែលជនប្រុសស្រីនៅទូទាំងសកលអាចជាមិនសូវចាប់អារម្មណ៍ពីភាពលេចធ្លោរបស់ Pavel Durov ៖

១. អាយុ២២ឆ្នាំ CEO ក្រុមហ៊ុនកម្មវិធី VK

កម្មវិធី VK ដែលលោក Pavel Durov បានបង្កើតឡើងជាមួយក្រុមរបស់លោកនោះ គឺចាប់ផ្តើមទាំងពេលអំឡុងលោកសិក្សានៅថ្នាក់សកលវិទ្យាល័យមកម្លេះ ដោយការរកឃើញនេះ គឺត្រូវបានជះឥទ្ធិពលមកពីហ្វេសប៊ុក។ តែសន្ទុះនៃការគាំទ្រកម្មវិធីនេះបានផ្ទុះឡើងខ្លាំងចាប់ពីឆ្នាំ២០០៦ ដែលជាពេលលោកPavel Durovបានបញ្ចប់ការសិក្សាតែម្តង ហើយភាគហ៊ុនបានហក់ឡើងខ្លាំងដល់៣ពាន់លានដុល្លារ ជាមួយនឹងចំនួនអ្នកប្រើប្រាស់ប្រមាណជាង ៣៥០លាននាក់។

២. អាយុ២៩ឆ្នាំ បង្កើតបានកម្មវិធី Telegram

នៅក្នុងឆ្នាំ២០១៣ Pavel Durov បានរកឃើញនូវកម្មវិធីថ្មីមួយផ្សេងទៀតដែលមនុស្សកំពុងតែត្រូវការ។ លោកបានបង្កើតបានកម្មវិធីដ៏ពេញនិយមប្រើនាពេលបច្ចុប្បន្ននេះមានឈ្មោះថា Telegram។ ដោយកម្មវិធីផ្តោតសំខាន់ទៅលើការលេងសារទំនាក់ទំនងទៅមកដោយប្រព័ន្ធដំណើរការបច្ចេកវិទ្យាលឿនរហ័សខុសប្លែកពីកម្មវិធីដទៃ។ ហើយអ្វីដែលកាន់តែគួរឱ្យកតត់សម្គាល់ជាពិសេសទៀតនោះ ក្នុងសម័យកូវីដនេះផ្ទាល់ Telegram មានចំនួនអ្នកប្រើប្រាស់អត្រាកើនឡើងទៅជាង៥០០នាក់ដែលជាចំនួនដ៏ច្រើនមហាសាលមួយ។

៣. ជាប់ឈ្មោះជាសហគ្រិនវ័យក្មេងដែលលេចធ្លោខ្លាំងជាងគេ

បន្ទាប់ពីសន្ទុះគាំទ្រចាប់ផ្តើមពីឆ្នាំ២០១៣ នៃបង្កើតកម្មវិធីTelegram នេះ ក្នុងឆ្នាំ២០១៤ លោក Pavel Durov ត្រូវបានប្រជាជនក្នុងប្រទេសបានប្រៀបប្រដូចលោកថាជា Mark Zuckerberg នៃប្រទេសរុស្ស៊ី។ លើសពីនេះទៅទៀតនៅក្នុងឆ្នាំ២០១៨ លោកបានជាប់ឈ្មោះជាសហគ្រិនក្មេងវ័យអាយុក្រោម៤០ ដែលមានអាជីវកម្មមានសក្តានុពលខ្លាំងក្លាជាងគេក្នុងប្រទេស។

គួរបកស្រាយបន្ថែមផងដែរថា កត្តាដែលធ្វើឱ្យ Telegram កំពុងតែមានសន្ទុះពេញនិយមសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្នគឺបណ្ដាលមកពីលក្ខណៈពិសេសធំៗចំនួន៣៖

១. មានភាពសាមញ្ញ មិនសាំញ៉ាំ ងាយបង្កើតគ្រាន់តែដាក់លេខទូរស័ព្ទអាចបង្កើតបានប្រើតែម្តង

២. មានសុវត្ថិភាពខ្ពស់ មិនងាយមានអ្នកអាចលួចចូលក្នុងគណនីប្រើប្រាស់បានផ្តេសផ្តាស

៣. អាចផ្ញើរឯកសារ រូបភាព សម្លេង វីដេអូ ក្នុងទំហំមេធំបាន ...ដោយមិនចាំបាច់ឱ្យអ្នកប្រើប្រាស់ព្រួយបារម្ភបញ្ហាផ្ញើរបាត់ឯកសារ កម្រងរូបភាពមិនច្បាស់ វីដេអូត្រូវកាត់ខ្លីនោះឡើយ៕


ប្រភព: Business Cambodia

上一篇:融资计划书的书写需要注意什么? 下一篇:How do I dissolve a Business in Cambodia