ការវិភាគទីផ្សារឡើងវិញ៖ ទិន្នផលរតនាគារសហរដ្ឋអាមេរិកបានបន្តកើនឡើងនៅថ្ងៃអង្គារនេះ ការរីករាលដាលនៃវីរុសកូវីត១៩នៅទ្វីបអ៊ឺរ៉ុបហាក់ដូចជាមានប្រតិកម្មតបទៅនឹងហានិភ័យភូមិសាស្ត្រនយោបាយ និងកត្តាផ្សេងៗទៀតដែលជះឥទ្ធិពលដល់សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកក្នុងការបំបែកកម្រិតតម្លៃ ៩៣ កាលពីថ្ងៃអង្គារ និងបន្តមានស្ថេរភាពនៅកម្រិតតម្លៃ ៩៣,២២៧។ ទិសដៅរឹងមាំរបស់ប្រាក់ដុល្លារ បានផ្ដល់សម្ពាធដល់រូបិយប័ណ្ណផ្សេង និងផលិតផលមិនមែនរូបិយប័ណ្ណរបស់អាមេរិក។

ការវិភាគមូលដ្ឋានគ្រឹះ៖ នៅថ្ងៃពុធប្រធានាធិបតីអាមេរិក ចូ បៃដិននឹងប្រកាសផែនការហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់៣-៤ពាន់ពាន់លានដុល្លារដែលធ្វើឱ្យទីផ្សារមានសុទិដ្ឋិនិយមអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនាពេលអនាគត។ ផែនការបង្កើនពន្ធរបស់លោកប្រធានាធិបតីត្រូវបានរារាំង ឯព័ត៌មានបានបង្ហាញថារដ្ឋបាលរបស់លោក ចូ បៃដិនកំពុងពិចារណាលើការតម្លើងពន្ធដល់ទៅ ៣ ពាន់ពាន់លានដុល្លារ។ វិធានការទាំងនេះត្រូវបានគេរិះគន់យ៉ាងខ្លាំងពីសំណាក់គណបក្សសាធារណរដ្ឋនៅក្នុងសភា។ ក្រុមសាធារណរដ្ឋនិយាយថាការដំឡើងពន្ធសាជីវកម្មនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក ក៏នឹងបណ្តាលឱ្យសហរដ្ឋអាមេរិកបាត់បង់សកម្មភាពសេដ្ឋកិច្ចសំខាន់ៗនៅពេលដែលកំពុងព្យាយាមងើបឡើងវិញពីការរីករាលដាលនៃវីរុស។

នៅពេលអត្រានៃការចាក់វ៉ាក់សាំងជាសកលកើនឡើង និងការរីករាលដាលនៃជំងឺសកលកំពុងស្ថិតក្រោមការគ្រប់គ្រង ការព្យាកររបស់ IMF នឹងបង្កើនការព្យាករណ៍អំពីផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកសម្រាប់ឆ្នាំ២០២១។ ប្រធានIMF លោកស្រី Kristalina Georgievaបាននិយាយថា កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះនឹងខ្ពស់ជាងការព្យាករណ៍របស់ IMF ចំនួន ៥.៥ ភាគរយនៅក្នុងខែមករាហើយការពង្រីកនៅឆ្នាំ២០២២ ក៏នឹងខ្ពស់ជាងការព្យាករណ៍ពីមុន ៤,២ ភាគរយផងដែរ។ វិធីសាស្រ្តប្រុងប្រយ័ត្នគឺត្រូវយកចិត្តទុកដាក់លើហានិភ័យហិរញ្ញវត្ថុរួមទាំងការវាយតម្លៃទ្រព្យសម្បត្តិហួសប្រមាណដើម្បីការពារការប្រែប្រួលខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ ការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិកលឿនជាងមុនអាចនាំឱ្យមានអត្រាការប្រាក់ខ្ពស់លក្ខខណ្ឌហិរញ្ញវត្ថុតឹងតែង និងលំហូរមូលធនយ៉ាងច្រើនពីសេដ្ឋកិច្ចកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍ។

បើនិយាយពីតម្លៃមាសវិញ នៅពេលទិន្នផលរតនាគារអាមេរិកនៅតែបន្តកើនឡើង ហានិភ័យភូមិសាស្ត្រនយោបាយបានថយចុះដោយជំរុញឱ្យប្រាក់ដុល្លារអាចបំបែកនៅលើកម្រិតតម្លៃ៩៣ ឯមាសបានធ្លាក់ចុះក្រោមចំណុចទម្រថ្មីចំនួន ៤ គឺ ១៧១០, ១៧០០, ១៦៩០, និង១៦៨០ រួចទីបំផុតបានបិទក្នុងតម្លៃ ១៦៨៤,៧៥ ដុល្លារធ្លាក់ចុះប្រមាណ១,៥៩% ។

ការវិភាគតាមបច្ចេកទេស មាសនៅតែរក្សាទិសដៅធ្លាក់ចុះនៅលើក្រាបប្រចាំថ្ងៃបន្ទាប់ពីបានបំបែកកម្រិតតម្លៃ ១៧០០/១៦៩០ ជាបន្តបន្ទាប់ដោយពេលនេះមាសកំពុងតែជួញដូរនៅជិតតម្លៃ ១៦៨០ ។ យើងគួរយកចិត្តទុកដាក់នៅចំណុចរបាំងនៅតម្លៃ១៦៨៧/១៦៩៣/១៧០០ ចំនុចទម្រនៅតម្លៃ ១៦៧៦/៦៧០/១៦៦០។ អនុសាសន៍ក្នុងការជួញដូរមាសនៅថ្ងៃនេះការលក់នៅតម្លៃខ្ពស់មួយបន្ទាត់ពីការត្រលប់ទៅកម្រិតតម្លៃ ១៦៨៦-១៦៩៣ ដោយគ្រប់់គ្រងហានិភ័យនៅតម្លៃ ១៦៩៧ និងកំណត់គោលដៅនៅតម្លៃ១៦៧៧-១៦៧០-១៦៦០

សូមមេត្តាជ្រាបថា ខាងលើនេះគ្រាន់តែជាការចែករំលែកអំពីចំណេះដឹង និងការវិភាគតែប៉ុណ្ណោះ មិនមែនជាការតម្រូវឲ្យជួញដូរទេ


ប្រភព:Business Cambodia

上一篇:What are the benefits of foreign investments in Cambodia 下一篇:只是盲目为钱工作?怎么样能够享受工作带来的乐趣!