លោក Seo Jung-jin គឺជាស្ថាបនិកនៃក្រុមហ៊ុន Celltrion ដែលជាក្រុមហ៊ុនឱសថដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកូរ៉េ។ ហើយបច្ចុប្បន្ននេះ លោក Seo Jung-jin គឺជាមហាសេដ្ឋីដែលមានបំផុតទី២ នៅក្នុងប្រទេសកូរ៉េ ដោយលោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរហូតដល់ទៅ ១៦.២ ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes។

យ៉ាងណាមិញ បើយើងក្រឡេកទៅមើលប្រវត្តិរបស់សេដ្ឋីលេខ២ កូរ៉េរូបនេះវិញ គឺលក កើតនៅក្នុងឆ្នាំ ១៩៥៣ នៅក្នុងប្រទេសកូរ៉េ។ លោកបានរៀនចប់ថ្នាក់បរិញ្ញាបត្រជំនាញវិស្វ័ករនៅសាកលវិទ្យាល័យKonkuk University នៅក្នុងឆ្នាំ ១៩៨៣។ 

ដោយឡែកបើយើងក្រឡេកទៅមើល ប្រវត្តិការងាររបស់ Seo Jung-jin វិញ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០លោកធ្លាប់ធ្វើការនៅក្នុងរោងចក្រផលិតគ្រឿងបន្លាស់អេឡិចត្រូនិចរបស់ក្រុមហ៊ុន Samsung ។ ក្រោយមកលោកក៏បានឈប់ពីរោងចក្រ Samsung ហើយប្ដូរទៅធ្វើការនៅក្នុងរោងចក្រផលិតរថយន្តកូរ៉េ  Daewoo Motor វិញ ហើយក្រោយពីធ្វើការនៅក្នុងក្រុមហ៊ុនថ្មីនេះ លោកបានប្រឹងធ្វើការរហូតក្លាយជានាយកប្រតិបត្តិជាន់ខ្ពស់នៃរោងចក្រផលិតរថយន្តកូរ៉េ  Daewoo Motor។ យ៉ាងណាមិញ ដោយសារតែកើតមានវិបត្តិហិរញ្ញវត្ថុនៅក្នុងឆ្នាំ១៩៩៨ លោកក៏បានបាត់បង់ការងារនៅក្រុមហ៊ុន Daewoo Motor។
ក្រោយពីបាត់បង់ការងារនៅក្រុមហ៊ុន Daewoo លោកក៏បានជិះយន្ដហោះទៅទីក្រុង San Francisco នៅឯសហរដ្ឋអាមេរិក ទៅមើលការរកស៊ីនៅទីនោះ ដើម្បីបានគំនិតល្អៗយកមករកស៊ីនៅកូរ៉េវិញ។ លោកបានទៅស្នាក់នៅក្នុងសដ្ឋាការមួយដែលមានតម្លៃ៧០ដុល្លារក្នុងមួយយប់ ហើយសណ្ឋាគារមួយនេះគឺជាកន្លែងដែលផ្លាស់ប្ដូរជីវិតរបស់លោកទាំងស្រុង ដោយនៅក្នុងយប់ដំបូងលោកបានទៅជួបក្រុមមនុស្សមួយក្រុមដែលជជែកគ្នាពី ជីវឱស្ម័ន (biosimilars) ពោលគឺទាក់ទងនឹងការផលិតឱសថនឹងឯង ដែលពេលនោះលោក Seo ហាក់ចាប់អារម្មណ៍យ៉ាងខ្លាំង និងសម្រេចចិត្តថានឹងបង្កើតក្រុមហ៊ុនផលិតឱសថមួយឱបាន។ 
នៅក្នុងឆ្នាំ ២០០២ លោក Seo និងមិត្តភក្ដិមួយចំនួននៅឯក្រុមហ៊ុន Daewoo ក៏បានសហការគ្នាបង្កើតក្រុមហ៊ុនឱសថមួយដែលមានឈ្មោះថា Celltrion ហើយក្រោយមកក៏មានការចូលរួមហសការនិងបណ្ដាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Vax Gen ផងដែរ។ ហើយនៅក្នុងឆ្នាំ២០០៨ លោក Seo បាននាំក្រុមហ៊ុនរបស់លោក ឡើងផ្សារហ៊ុននៅក្នុងប្រទេសកូរ៉េបានយ៉ាងជោគជ័យ។ ហើយក្រោយពីឡើងផ្សារហ៊ុនបាន២ឆ្នាំ ទីផ្សារហ៊ុនរបស់ក្រុមហ៊ុនមួយនេះបានកើនឡើងដល់ទៅ ២៧.៧ លានវ៉ុន (២២.៨ពាន់លានដុល្លារអាមេរិក)។

យ៉ាងណាមិញ នៅក្នុងអំឡុងពេលដែលមានការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩នេះ គេសង្កេតឃើញថាតម្លៃមូលបត្រភាគហ៊ុននៃក្រុមហ៊ុន Celltrion របស់លោក Seo Jung-jin បានហត់ឡើយយ៉ាងខ្លាំងរហូតដល់ទៅ ៣៧.៦% ឯណោះ។ ហើយមូលហេតុដែលធ្វើឱ្យភាគហ៊ុនមួយនេះកើនឡើងខ្លាំងដូច្នេះគឺដោយសារតែ តម្រូវការថ្នាំមានការកើនឡើងខ្លាំង នៅក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ លោក Seo Jung-jinមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរហូតដល់ទៅ ១៦.២ ពាន់លានដុល្លារ។ ហើយបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Seo Jung-jin កើនឡើងខ្លាំងនៅក្នុងអំឡុងកូវីដ១៩៕


ប្រភព: Business Cambodia

上一篇:只是盲目为钱工作?怎么样能够享受工作带来的乐趣! 下一篇:how many choice are there for buying land in Cambodia?