នៅក្នុងសម័យកូវីដ១៩នេះ មានប្រជាជនយើងមួយចំនួន ត្រូវបានកាត់បន្ថយម៉ោងធ្វើការងារ ខ្លះត្រូវបានក្រុមហ៊ុនព្យួរឈ្មោះ ឬខ្លះបញ្ឍប់ពីការងារជាដើម។ ហើយក៏ទំនងជាពិបាក នៅក្នុងការរកការងារធ្វើ ឬក៏ប្រកបរបរអាជីវកម្មផ្សេងៗផងដែរ។ អាស្រ័យហេតុនេះ Business Cambodia សូមលើកយកជំនាញសំខាន់ៗ៤ ដែលអាចឱ្យអ្នកទាំងអស់គ្នា រកចំណូលបានច្រើនគួរសម បើទោះបីជានៅតែផ្ទះ ហើយនិងសម្បូរប្រភពក្នុងការរៀនសូត្រថែមទៀតផង។ ដោយជំនាញទាំង៤នោះមានដូចខាងក្រោម៖

១. ជំនាញកាន់ Facebook Page៖ បច្ចុប្បន្ននេះ ការធ្វើទីផ្សារគឺមិនពិបាកដូចសម័យមុនឡើយ ពោលគឺគេគ្រាន់តែចាយលុយផ្សព្វផ្សាយនៅលើ Facebook គឺអាចធ្វើឱ្យមនុស្សឃើញរាប់ម៉ឺននាក់ស្គាល់យីហោរបស់យើង។ យ៉ាងណាមិញ សម្រាប់អ្នកដែលចេះជំនាញកាន់ផេកនេះ គឺមានឱកាសអាចរកចំណូលបានច្រើន ពីព្រោះមានក្រុមហ៊ុនច្រើនណាស់ ដែលត្រូវការអ្នកកាន់ផេកឱ្យ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។ ហើយការងារកាន់ផេកនេះ ពុំចាំបាច់អ្នក នៅអង្គុយអូហ្វីសដូចគេឡើយ ពោលគឺឱ្យតែមានកុំព្យូទ័រនិង អ៊ឺនធឺណិតគឺធ្វើបានហើយ។ ដោយឡែកសម្រាប់ការរៀនជំនាញនេះ អ្នកអាចទៅស្រាវជ្រាវរៀនវគ្គបង្រៀនមិនគិតថ្លៃជាច្រើននៅលើអ៊ីនធ័រណិត ឬអាចទិញវគ្គសិក្សាខ្លីរៀនក៏បាន។  

How to Use the Facebook Page Manager App - FPTraffic

២. ជំនាញកាត់តវីដេអូ៖ ជំនាញមួយប្រភេទនេះ គឺជាជំនាញត្រូវប៉ាន់ទាំងក្នុងពេលបច្ចុប្បន្ន និងនៅពេលអនាគត។ ហើយជំនាញនេះ មិនពិបាករៀនពេកនោះទេ ប្រសិនបើអ្នកចំណាយពេល ២ ទៅ ៣ ម៉ោងក្នុងមួយថ្ងៃ ដើម្បីអង្គុយរៀនតាមយូធូប ឬទិញវគ្គសិក្សាខ្លីផ្សេងៗ។ ហើយនៅពេលដែលអ្នកចេះកាត់តវីដេអូហើយ អ្នកអាចរកការងារធ្វើ នៅលើអ៊ីនធឺណិតបាន ព្រោះមិនខ្វះទេ អ្នកដែលត្រូវការជំនាញនេះ។ បន្ថែមពីនេះទៀត យើងក៏អាចប្រើជំនាញនេះ កាត់វីដេអូដាក់ចូល Youtube ដើម្បីរកចំណូលបានដូចគ្នា។ 

AnyTask

៣. ជំនាញឌីហ្សាញ៖ ជំនាញមួយនេះ ក៏មិនខុសពីជំនាញកាត់តវីដេអូដែរ ពោលគឺសុទ្ធតែជាជំនាញត្រូវប៉ាន់ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ហើយការងារក៏អាចធ្វើនៅតែផ្ទះបានថែមទៀត សំខាន់អ្នកត្រូវចេះបង្ហាញខ្លួនឱ្យគេស្គាល់ នៅលើហ្វេសប៊ុកអាខោន ឬក៏នៅលើយូធូបផ្សេងៗ ជាដើម។ 

We are Looking for a Graphic Designer (InDesign, FrameMaker) (M/F)! - Ciklopea

៤.ជំនាញសរសេរកូវវេបសាយ៖ ជំនាញសរសេរកូដវេបសាយនេះ គឺជាជំនាញដែលចាំបាច់ និងមានបំផុតមួយនៅក្នុងទីផ្សារបច្ចេកវិទ្យា ទាំងក្នុងពេលចប្ចុប្បន្ននិងអនាគត។ ដោយជាទូទៅយើងសង្កេតឃើញថា អ្នកកចេះជំនាញនេះធ្វើការប្រាក់ខែមិនក្រោម ៣០០ដុល្លារនោះទេ។ ហើយប្រសិនបើយើងចេះជំនាញនេះ យើងក៏អាចធ្វើជា អ្នកសរសេរវេបសាយ Freelance ឬអាចទទួលគម្រោងផ្សេងៗបានផងដែរ។ យ៉ាងណាមិញ សម្រាប់ជំនាញនេះ មានវគ្គបង្រៀនដោយមិនគិតថ្លៃជាច្រើននៅលើ Internet ដែលអ្នកអាចទៅរៀនសូត្របាន។

គួរបញ្ជាក់ផងដែរថា សម្រាប់ជំនាញទាំង៤ដែលបានរៀបរាប់ខាងលើនេះ ប្រសិនបើយើងចេះច្បាស់ប្រាកដជាមិនខ្វះការងារធ្វើនោះទេ ហើយថែមទាំងអាចធ្វើការពីផ្ទះទៅបានថែមទៀតផង ដោយគ្រាន់តែមានកុំព្យូរទ័រនិងអ៊ីនធ័រណិតតែប៉ុណ្ណោះ។អ្វីដែលពិសេសជាងនេះទៀតនោះ ជំនាញខាងលើនេះសម្បូរប្រភពក្នុងការសិក្សារៀនសូត្រ និងចំណាយពេលចន្លោះពី ៣ខែ ទៅ ១២ខែ លើការខិតខំប្រឹងប្រែងរបស់អ្នក។ យ៉ាងណាមិញ ជំនាញទាំងអស់នេះមិនស្រួលរៀនប៉ុន្មានោះទេ ប៉ុន្ដែវាក៏មិនពិបាករហូតដល់ថ្នាក់យើងរៀនមិនចេះឬធ្វើមិនកើតនោះដែរ តែអ្វីដែលសំខាន់គឺស្ថិតលើការស្រលាញ់ជំនាញមួយនោះ ហើយតាំងចិត្តខំប្រឹងរៀនសូត្រជាប្រចាំ៕

The beginner's guide to become a web developer: Tips, prospects and resources - Education Today News


ប្រភព: Business Cambodia

上一篇:如何写创业企划书? 下一篇:Types of Business Investment