ជារឿងមួយដែលប្លែងខ្លាំងមែនទែន ដែលម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ ជនជាតិវៀតណាម លោក Vu Tien Sy បានកែច្នៃរូងភ្នំធ្វើជាកសិដ្ឋានចិញ្ចឹមមាន់រាប់សិប ម៉ឺនក្បាល និងអាចរកប្រាក់ចំណូលបានរហូតដល់រាប់សិនម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។

ថ្លែងប្រាប់សារព័ត៌មាន PV Dan Viet នៃប្រទេសវៀតណាម លោក Vu Tien Sy បានឲ្យដឹងថា មែនទែនទៅលោកមិនបានមកចិញ្ចឹមមាន់ក្នុងរូងភ្នំនេះ តែម្នាក់ឯងនោះទេ គឺលោកបានចងក្រងអ្នកភូមិប្រមាណ ៩០ នាក់ ដើម្បីបង្កើតសហគមន៍ចិញ្ចឹមមាន់ក្នុងរូងនេះ ដោយក្នុងនោះមានទាំង ចិញ្ចឹមពពែ ជ្រូកព្រៃ ខ្យងភ្នំ និងបណ្ដុះផ្សិតជាដើម។ 

 

 

លោក Vu Tien Sy បានមានប្រសាសន៍ទៀតថា ក្នុងចំណោមសត្វចិញ្ចឹមទាំងអស់ មាន់ជាសត្វមួយដែលមានសក្ដានុពលខ្លាំងជាងគេ ព្រោះកាលពីឆ្នាំ ២០១៩ កន្លងមកសហករណ៍របស់លោកទទួលបានប្រាក់ចំណូលជិត ៧ ពាន់លានដុង (៣០៣៥៧៨. ១០ ដុល្លារ)។ ហើយលោក Tien Sy បានលើកឡើងថា “នេះជាសមិទ្ធិផលដ៏មោទនភាពរបស់យើង”។

ប្រធានសហករណ៍ខាងលើបានសង្កត់ធ្ងន់ថា ទោះយ៉ាងណាក៏ដោយ ផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 គឺនៅប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១នេះ ផលិតកម្មការបង្កាត់ពូជនិងការប្រើប្រាស់ផលិតផលរបស់សហករណ៍ហៃដាំងបានជួបការលំបាកជាច្រើន។ 

 

ម្ចាស់កសិដ្ឋានចិញ្ចឹមកូនពិសេសរកចំណូលបានជិត ៧ ពាន់លាន / ឆ្នាំនិយាយពីអាថ៌កំបាំងដើម្បីក្លាយជាអ្នកមាននៅក្នុងរូងភ្នំងងឹតមួយនៅហ័រប៊ិក - រូបថតទី ២ ។

"ទោះបីជាផលិតផលរបស់សហករណ៍បានផ្សារភ្ជាប់ទៅនឹងហាងលក់អាហារមួយចំនួននៅទីក្រុងហាណូយក៏ដោយ ក៏បរិមាណនេះនៅមានតិចតួច  ព្រោះផលិតផលភាគច្រើនរបស់យើងនៅតែពឹងផ្អែកលើអាជីវករទីផ្សារលក់ដុំ…ដូច្នេះនៅពេលមានជំងឺរាតត្បាតកើតឡើងសមាជិកនៃ សហករណ៍ទាំងអស់ក៏ជួបការលំបាកទាក់ទងនឹងការប្រមូលប្រាក់ពីម៉ូយដុំ ដោយហេតុពួកគាត់លក់មិនដាច់ ដូច្នេះគ្មានប្រាក់ឲ្យថ្លៃផលិតផលយើងឡើយ។  ត្បិតថាកូវីដ១៩ បានយាយីអាជីវកម្មរបស់សហករណ៍យើងក៏ពិតមែន ប៉ុន្ដែប្រាក់ចំណូលរបស់សមាជិកនីមួយៗមិនមានផលប៉ះពាល់នោះទេ ព្រោះថាយើងបានធ្វើកសិកម្មបែបចម្រុះ ដូច្នេះយើងអាចបត់បែនទាន់តាមកាលៈទេសៈបាន"។

 

 

តើកសិករខ្មែរយើងអាចរៀនសូត្រអ្វីបានខ្លះពីអត្ថបទនេះ? ជាការពិតណាស់ ការច្នៃរូងភ្នំយកមកចិញ្ចឹមសត្វនិងបណ្ដុំផ្សិត គឺជាគំនិតថ្មីមួយ សម្រាប់បងប្អូនដែលមិនមានដីដើម្បីធ្វើការដាំដុះនិងចិញ្ចឹមសត្វ គឺយើងអាចកែច្នៃរបស់ដែលមាននៅជិតខ្លួនរបស់យើងដើម្បីបង្កើតឱកាសបង្កើនចំណូលបាន ហើយក៏មិនមែនទាល់តែមានរូងភ្នំដូចគេ ទើបយើងអាចធ្វើបាននោះទេ សម្រាប់បងប្អូនដែលគ្មានដី តែយើងមានកម្លាំង ដូច្នេះយើងអាចចងក្រងគ្នាជាសហគមន៍ជាមួយបងប្អូនផ្សេងដែលមានដី។ ការបង្កើតជាសហគមន៍បែបនេះ យើងមានដើមទុនច្រើន ធនធានមនុស្សច្រើន ផ្ទៃដីធំ និងអាចផលិតផលិតផលផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ ដូច្នេះមិនសូវពិបាករកទីផ្សារនោះទេ៕


ប្រភព: Business Cambodia

上一篇:如何扩大初创企业的规模? 下一篇:Startup Costs: How Much Cash Will You Need?