លោក Michael Dell គឺជាមហាសេដ្ឋីពាណិជ្ជកម្មមួយរូបសញ្ជាតិអាមេរិក លោកគឺជាស្ថាបនិកក្រុមហ៊ុន និងជានាយកប្រតិបត្តិក្រុមហ៊ុន Dell Inc។ ខាងក្រោមនេះជាគោលការណ៍ទាំង ៩ របស់លោកដើម្បីបង្កើតភាពជោគជ័យឲ្យខ្លួនឯង។

១) ត្រូវយល់ពីចំណុចមួយណារបស់ខ្លួន ដែលជះឥទ្ធិពលក្នុងក្រុមហ៊ុន និង ដល់មហាជនគ្រប់រូប ៖ បើតាមលោក Michael Dell អាជីវកម្មរបស់អ្នកមិនមែនសម្រាប់តម្រូវតែមនុស្សម្នាក់ ឬ មួយក្រោមតូចនោះឡើយ គឺសម្រាប់មនុស្សទូទៅក្នុងលោក ដូច្នេះអ្នកត្រូវចេះស្វែងរកនូវចំណុចពិសេសណាមួយរបស់ខ្លួនដែលជះឥទ្ធិពល ទៅលើគំនិតរបស់ពួកគេដើម្បីទាញការចាប់អារម្មណ៍ងាកមករកផលិតផល ឬ សេវាកម្ម របស់អ្នក។

២) ស្វែងរកការធ្វើពិសោធន៍ ៖ លោក Michael Dell ថ្លែងថាកំហុសដ៏ធំនៃក្រុមហ៊ុននិមួយៗពេលចាប់បើកដំបូងគឺការចង់ផលិតអ្វីមួយប្រកបដោយភាពឥតខ្ចោះ ដោយគ្មានការពិសោធន៍សាកល្បងប៉ុន្តែចំពោះលោកវិញ លោកថាលោកបានធ្វើរឿងជាច្រើនដើម្បីដកពិសោធន៍ថាអ្វីមួយដំណើរការនិង អ្វីមួយមិនដំណើរការ ហើយអ្វីមួយដែលត្រូវចិត្តមនុស្សនិងអ្វីមួយដែលមិនត្រូវតាមចិត្តមនុស្ស។

៣) បង្កើតវប្បធម៌ក្នុងកន្លែងធ្វើការងារ ៖ ក្រុមហ៊ុន អាជីវកម្ម និមួយៗសុទ្ធតែមានគោលការណ៍ចែងរៀងៗខ្លួនក្នុងអង្គភាពរបស់ខ្លួន ដូច្នេះអ្នកគួរចេះបង្កើតវប្បធម៌ក្នុងកន្លែងធ្វើការងារដែលអាចឲ្យបុគ្គលិកទាំងអស់អាចសហការគ្នា និង ជួយដោះស្រាយបញ្ហាគ្នាទៅវិញទៅមក។

៤) ពេលវេលាដែលលំបាកបង្ហាញពីឱកាសថ្មីឲ្យមនុស្ស ៖ លោក Michael Dell ថានៅពេលដែលមនុស្សជួបពេលវេលាមួយដែលលំបាកពួកគេភាគច្រើនគឺមិនអាចធ្វើអ្វីទាំងអស់ហើយមានពេលខ្លះធ្វើឲ្យពួកគេដើរថយក្រោយទៀតផង ដែលនេះលោកយល់ឃើញថាជាកំហុសមួយដ៏ធំ។ លោក Michael Dell ជឿថាពេលវេលាលំបាកគឺជាឱកាសហុចឲ្យមនុស្សដើរទៅរកភាពជោគជ័យ ព្រោះការជោគជ័យមួយដ៏ត្រចះត្រចង់មិនមែនអ្នកណាៗសុទ្ធតែងាយធ្វើបាននោះឡើយ។

៥) មានឆន្ទៈក្នុងការធ្វើពិសោធន៍ ៖ លោក Michael Dell ថាបើចង់ជោគជ័យត្រូវហ៊ានធ្វើការដកពិសោធន៍ និង ហ៊ានទទួលស្គាល់បរាជ័យ ព្រោះបរាជ័យជាវិធីមួយដែលអ្នករកឃើញអ្វីមួយមិនដំណើរការ ក្នុងមធ្យោបាយមួយ។

៦) ត្រូវហ៊ានទទួលយកហានិភ័យ ៖ ដូចធ្លាប់និយាយហើយថាគ្មានការប្រថុយ គឺគ្មានការផ្លាស់ប្តូរនោះឡើយ អ្វីមួយមិនអាចកើតឡើងចេញជារូបរាងបានទេ ដោយគ្រាន់តែអង្គុយគិត មានតែសកម្មភាពធ្វើទេ ទើបអាចបង្កើតអ្វីមួយចេញជារូបរាងបាន។

៧) អភិវឌ្ឍភាពជាដៃគូពាណិជ្ជកម្ម ៖ លោក Michael Dell និយាយថាការអភិវឌ្ឍភាពជាដៃគូពាណិជ្ជកម្ម អាចជួយឲ្យក្រុមហ៊ុន លូតទៅមុខឆាប់រហ័ស បង្កើតអតិថិជនថ្មី ពីគ្រប់កន្លែង និងធ្វើឲ្យផលិតផលឬ សេវាកម្មខ្លួនរីកសាយទៅជុំវិញពិភពលោក។

៨) ធ្វើអ្វីដែលខ្លួនស្រលាញ់ ៖ គ្មាននរណាម្នាក់អាចប្រាប់អ្នកបានថាអ្នកស្រលាញ់អ្វីចូលចិត្តអ្វី ក្រៅពីខ្លួនឯងបានឡើយ នៅពេលដែលអ្នកដឹងថាខ្លួនស្រលាញ់វិស័យណាមួយហើយត្រូវដាក់ចិត្តឲ្យបានខ្លាំងតាមអាចធ្វើទៅបានដើម្បីសម្រេចគោលដៅរបស់អ្នក។

៩) ភាពបរាជ័យគឺជាជំហាននាំទៅរកជោគជ័យ ៖ គ្រប់ភាពបរាជ័យទាំងអស់ មិនមែនជារនាំង បង្អាក់ដំណើរមនុស្សមិនឲ្យទៅរកភាពជោគជ័យនោះឡើយ រាល់ភាពបរាជ័យគឺសុទ្ធតែជាមេរៀនដែលអ្នកគួររៀនសូត្រពីវាដើម្បីដើរទៅរកភាពជោគជ័យ បរាជ័យកាន់តែច្រើនអ្នកអាចរកឃើញវិធីកាន់តែច្រើនដើម្បីទៅរកភាពជោគជ័យ។


ប្រភព: delta-plc

上一篇:乐马专车-“携手并进,共度时艰” 下一篇:Marketing in Cambodia During COVID-19