គោលបំណងក្នុងការបើកអាជីវកម្ម និងការរៀបយុទ្ធសាស្រ្តទីផ្សារឱ្យឈរជើងបានយូរអង្វែងនរណាក៏ធ្លាប់គិត ប៉ុន្តែការអនុវត្តន៍ជាក់ស្ដែង តែងជួបឧបស្គគ។ ហេតុដូចនេះម្ចាស់អាជីវកម្មដែលខ្លាំងត្រូវតែមានតិចនិក យកបេះដូងអតិថិជន និងធ្វើឱ្យអតិថិជនណែនាំភ្ញៀវបន្ត ក្នុងនោះវេជ្ជបណ្ឌិត ឯក ម៉េងលី ជាអ្នកមានបទពិសោធន៍ជិត១៥ឆ្នាំក្នុងវិស័យវេជ្ជសាស្ត្រ និងជាម្ចាស់មន្ទីរពេទ្យអឃីតកោះពេជ្យ បានបង្ហាញ៦គន្លឹះធ្វើឱ្យអាជីវកម្មអាចឈរជើងប្រកួតប្រជែងក្នុងទីផ្សារបានយូរអង្វែង និងរឹងមាំនៅក្នុងកម្មវិធី  ធ្វើឱ្យជីវិតកាន់តែជោគជ័យ។

1)  ដាក់បេះដូងធ្វើ (ដាក់ជីវិតធ្វើ)

        ដើម្បីធ្វើឱ្យអាជីវកម្មមួយអាចឈរជើងបានយូរអង្វែងទាំងការប្រតិបត្តិ និងចិត្តរួមទាំងការស្រលាញ់ដាក់ចិត្តដាក់កាយ។ រាល់សកម្មភាពដែលបានគ្រោងអាជីវកម្ម យើងត្រូវតែគិតវាជាចំណុចសំខាន់ដើម្បីធ្វើឱ្យអាជីវកម្មនោះមានដំណើរការរលូនរួមទាំងគិតពីយុទ្ធសាស្ត្រនៃការចាប់ផ្ដើម។ បន្ទាប់មក អាជីវកម្មដើរហើយ អ្នកក៏ត្រូវតែផ្ដោត និងយកចិត្តទុកដាក់ជាមួយអតិថិជន ដើម្បីឱ្យពួកគាត់មានភាពជឿជាក់កាន់តែខ្លាំងឡើងចំពោះផលិតផល។

2)  ចំណេះដឹងផ្នែកអាជីវកម្ម

         ពាក្យថា ម្ចាស់អាជីវកម្ម ភាគច្រើនមានភាពមមាញឹកខ្លាំង តែទោះជាយ៉ាងណា ម្ចាស់អាជីវកម្មត្រូវតែសិក្សាទៅលើផ្នែកគ្រប់គ្រង ឬបច្ចេកទេសដើម្បីឱ្យដឹងថាប្រព័ន្ធនៃផ្នែកគ្រប់គ្រងគេត្រូវធ្វើបែបណាសម្រាប់ម្ចាស់អាជីវកម្ម ដើម្បីប្រាកដថាត្រូវតែទទួលបាននូវអ្វីដែលថ្មីទៅតាមសម័យកាល។ មិនថាមានភាពមមាញឹកបែបណាទេត្រូវតែឆ្លៀតចូលរួមកម្មសិក្សាវគ្គបង្វឹកម្ចាស់អជីវកម្ម ដើម្បីយកមកអភិវឌ្ឍន៍បន្ថែម។

ហើយសេវាកម្មបស់យើងមានអ្វីខ្លះនាពេលបច្ចុប្បន្ន គេដើរដល់ណាហើយផ្នែកបច្ចេកទេស ដូច្នេះម្ចាស់អាជីវកម្មត្រូវតែមានគំនិតច្នៃប្រឌិតធ្វើការងារដោយភាពវៃឆ្លាត ត្រូវចេះបទបែនតាមកាល:ទេស:។ អ្វីដែលកាន់តែសំខាន់ ក៏ត្រូវមានការតាំងចិត្ត  ការអត់ធ្មត់  និងត្រៀមយុទ្ធសាស្រ្តធ្វើអ្វីថ្មីៗជាបន្តបន្ទាប់ចូលកុំធ្វើជាអ្នកទោសអាជីវកម្ម

3)  កំណត់អតិថិជនគោលដៅ

         ចំណុចនេះ អ្នកត្រូវស្គាល់ថា នរណាជាអតិថិជនគោលដៅដែលពាក់ពន្ធ នឹងការបើកអាជីវកម្ម ដោយសារតែប្រជាជនយើងមាន៣កម្រិតគឺ ទាប មធ្យម និងខ្ពស់ បន្ទាប់មកត្រូវសិក្សាពីពួកគេ ដូចជា កម្រិតជីវភាព ចំណង់ចំណូលចិត្ត និងអត្តចរិតនៃការប្រើប្រាស់រួមទាំងពេលវេលា។ បន្ទាប់មក ប្រើប្រាស់ធនធានដើម្បីធ្វើទីផ្សារឱ្យចំគោលដៅ និងកែរាល់ចំណុចខ្វះខាតឱ្យកាន់តែល្អប្រសើរជាងមុន។ បន្ថែមពីនេះ បើអតិថិជនកម្រិតមធ្យមយើងត្រូវរើសទីតាំងនៅកន្លែងណា?  រៀបចំបែបណា? ហើយសេវាកម្ម និងតម្លៃយើងត្រូវយកបែបណា?  ចំពោះម្ចាស់អាជីវកម្មត្រូវតែជ្រើសរើសសេវាកម្មមួយដ៏ល្អក្នុងការគ្រប់គ្រង ជាពិសេសត្រូវប្រកាន់ភ្ជាប់ក្រមសិលធម៌ និងភាពស្មោះត្រង់។

4)  ធានាគុណភាពផលិតផល

          ទោះបីជា អាជីវកម្មយើងបែបណាក៏ដោយ  មិនថាតូចឬធំ ត្រូវតែសិក្សាពីគុណភាពរបស់ផលិតផលជាចាំបាច់ ដើម្បីការពារកុំឱ្យមានផលប៉ះពាល់ដល់អតិថិជន និងមានការធានាសុវត្ថិភាព។ ម្ចាស់អាជីវកម្មត្រូវតែមានចំណុចពិសេសមួយមកបង្ហាញឱ្យអតិថិជនយើងបានដឹងគុណតម្លៃផលិតផល ដើម្បីបង្កើតនូវភាពជឿជាក់ដល់អតិថិជន។

5)  ធ្វើឱ្យអាជីវកម្មលេចធ្លោរជានិច្ច

         អាជីវកម្មតែងតែមានការប្រកួតប្រជែង ដូច្នេះក្នុងនាមជាម្ចាស់ ត្រូវតែចេះស្វែងរកចំណុចខ្វះខាតនៅក្នុងក្រុមហ៊ុនដើម្បីកែតម្រូវឡើងវិញ និងតាំងចិត្តឱ្យមុតមាំក្នុងការដឹកនាំអាជីវកម្មឱ្យដើរក្នុងមារគ៌ារជោគជ័យ។ ហើយក៏ត្រូវសិក្សានូវអ្វីដែលថ្មី ដើម្បីអភិវឌ្ឍន៍អាជីវកម្មឱ្យមានការលេចធ្លោរជានិច្ច ត្រូវមានចំណុចសំខាន់ក្នុងការបង្ហាញដូចជាការប្រមូតសិន សេវាឱ្យមានតម្លៃសមរម្យទៅតាមទំនិញនៃផលិតផលរបស់យើង ។

6)  ហ៊ានប្រឈមមុខនឹងហានិភ័យ

         ការគិតមុនគូ  ម្ចាស់អាជីវកម្មត្រូវតែយល់ដឹងបន្ថែម ដើម្បីត្រូវត្រៀមយុទ្ធសាស្រ្តពាក់ព័ន្ធ នឹងការខាតបង់ ការគ្រប់គ្រង ជាពិសេសម្ចាស់អាជីវកម្មត្រូវដឹងថាមិនសូវមានពេលទំនេរ ហើយអ្វីដែលសំខាន់យើងត្រូវហ៊ានប្រឈមមុខ ព្រោះយើងមិនដឹងថាថ្ងៃខាងមុខត្រូវជួបអ្វីខ្លះ។ នៅពីក្រោយអ្នកជោគជ័យគ្រប់រូបក៏មានភាពបរាជ័យ តែអ្វីដែលសំខាន់យើងមិនបាននៅជាមួយភាពបរាជ័យ តែយើងយកភាពបរាជ័យមកធ្វើជាបទពិសោធន៍ក្នុងការដោះស្រាយនាពេលអនាគត។


ប្រភព: ceomasterclub

上一篇:刚开始小资本怎么创业?小资本创业技巧 下一篇:Business Ownership in the Kingdom of Wonder