ពីមួយឆ្នាំទៅមួយឆ្នាំយើងតែងតែសង្កេតឃើញថា ការផ្សព្វផ្សាយនិងការធ្វើទីផ្សារអន្ដរជាតិតែងតែមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សជានិច្ច ដូចច្នេះបើសិនជាយើងចង់ឲ្យអាជីវកម្មរបស់យើងមានការរីកចម្រើនយើងត្រូវតែចេះវិវត្តខ្លួនយើងឲ្យទាន់ពេលបច្ចុប្បន្ននឹងថ្ងៃអនាគត។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះមានមនុស្សច្រើនណាស់ដែលចង់ររៀចេះធ្វើទីផ្សារប៉ុន្តែពួកគេមិនដឹងថារៀនជំនាញអ្វីដើម្បីយកទៅប្រើប្រាស់នៅលើទីផ្សារ។ ដូច្នេះបើសិនជាយើងមិនទាន់ចេះធ្វើទីផ្សារបានច្បាស់លាស់លើប្រព័ន្ធបច្ចេកវិទ្យាទេយើងអាចក្រឡេកទៅមើលជំនាញទាំង៤នេះដែលយើងអាចរៀនបាន ដើម្បីយកទៅធ្វើទីផ្សារនៅក្នុងពេលបច្ចុប្បន្ន៖

១.ជំនាញវិទ្យាសាស្រ្ដទិន្នន័យនិងវិភាគទិន្និន័យ(Data Science & Data Analysis)៖ បើសិនជាយើងមានសមត្ថភាពនិងជំនាញក្នុងការវិភាគទិន្និន័យពីភ្ញៀវរបស់យើងឬការស្រង់មតិពីភ្ញៀវនោះ វាអាចជួយដល់អាជីវកម្មយើងច្រើនណាស់ ពីព្រោះវាអាចជួយឲ្យយើងយល់ពីអ្វីដែលដំណើរការនិងអ្វីដែលមិនដំណើរការ ហើយជំនាញមួយនេះអាចធ្វើឲ្យយើងដឹងថាអ្វីដែលយើងត្រូវផ្លាស់ប្ដូរនិងអ្វីដែលយើងមិនគួរផ្លាស់ប្ដូរ។ ការិភាគទិន្និន័យអាចឲ្យយើងដឹងអំពីអត្តចរិតរបស់ភ្ញៀវ និង មាតិកា(Content) ដែលភ្ញៀវរបស់យើងចូលចិត្ត។

២.ជំនាញរចនាក្រាហ្វិច៖ រូបភាពនិងក្រាហ្វិចគឺជាចំណាប់អារម្មណ៍ដំបូងបំផុតរបស់ភ្ញៀវ ។ ពេលខ្លះភ្ញៀវមិនបានចាំឈ្មោះរបស់អាជីវកម្មយើងទេប៉ុន្តែភ្ញៀវអាចចំណាំស្លាកសញ្ញារបស់យើងបាន។ ហេតុនេះហើយបានជាក្រុមហ៊ុនធំៗភាគច្រើនតែងតែចំណាយលុយរាប់ពាន់លានដុល្លារ ដើម្បីរចនាស្លាកយីហោរបស់ខ្លួនព្រោះស្លាកសញ្ញារបស់ក្រុមហ៊ុនគឺសំខាន់ខ្លាំងណាស់នៅក្នុងអាជីវកម្មនីមួយៗ ។ ពេលខ្លះភ្ញៀវអាចទិញផលិតផលរបស់យើងដោយសារតែផ្លាកយីហោរបស់យើងតែមួយមុខក៏អាចថាបានដែរ។ ការរចនាក្រាហ្វិចដើម្បីធ្វើទីផ្សារវាមិនតម្រូវឲ្យយើងមានជំនាញខ្លាំងនៅលើការរចនាទេ ប៉ុន្តែវាតម្រូវឲ្យយើងមានមូលដ្ឋានគ្រឹះមួយចំនួនដើម្បីរចនារូបភាពយកទៅផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់យើង។ កម្មវិធីរចនាក្រាហ្វិចដែលយើងគួរតែរៀននោះគឺមានដូចជា Adobe Photoshop និង Adobe Illustrator ជាដើម។
៣.ជំនាញសរសេរកូដ ៖មនុស្សយើងសព្វថ្ងៃតែងតែនិយមប្រើរបស់ Digital ណាស់ ដូច្នេះបើសិនជាយើងមិនទាន់មានជំនាញសរសេរកូដទេ អាជីវកម្មរបស់យើងដើរមិនទាន់គេឡើយ។ ព្រោះនៅក្នុងឆ្នាំ២០២០នេះអាជីវកម្មភាគច្រើនចាប់ផ្ដើមបង្កើត Website និង App របស់ខ្លួនបណ្ដើរៗហើយ។ ដូចច្នេះបើសិនជាយើងអាចរៀនជំនាញនេះបាននោះអាជីវកម្មរបស់អ្នកនឹងជួបសំណាងច្រើនជាងអាជីវកម្មដ៏ទៃ។ ព្រោះអាជីវកម្មមួយចំនួនមិនទាន់មាន Website ផ្ទាល់ខ្លួននូវឡើយទេ។

៤.ជំនាញផលិតវីដេអូ៖នៅក្នុងពេលបច្ចុប្បន្ន មានមនុស្សជាង៥០០លាននាក់តែងតែចូលមើលវីដេអូជារៀងរាល់ថ្ងៃ ហើយបើនិយាយពី Facebook វិញ សព្វថ្ងៃមានចំនួនអ្នកប្រើប្រាស់ប្រមាណជាង២.២ពាន់លាននាក់ជាប្រចាំ។ ដូច្នេះការផលិតវិដេអូគឺសំខាន់ណាស់ក្នុងការធ្វើទីផ្សាររបស់អាជីវកម្មនីមួយៗ ។ ការផលិតវីដេអូមិនត្រឹមតែអាចឲ្យយើងធ្វើទីផ្សារបានឆាប់រហ័សនោះទេ ប៉ុន្តែវាព្រមទាំងធ្វើឲ្យយើងអាចរកចំណូលបានបន្ថែមទៀតផងបើសិនជាយើងធ្វើវីដេអូលក់ឲ្យគេឬបានលុយពីការឧបត្ថម្ភជាដើម។ កម្មវិធីដែលយើងអាចរៀនដើម្បីយកទៅប្រើប្រាស់ក្នុងការផលិតវីដេអូនោះមានដូចជា Adobe Premiere Pro និង Adobe After Effect ជាដើម។


ប្រភព: Business Cambodia

上一篇:How To Build Your Client List In 2021 下一篇:去柬埔寨投资前,你需要了解的几件事