អ្វីៗក៏ដោយកើតឡើងដោយសារតែការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ មិនមែនកើតឡើងដោយគ្រាន់តែធ្វើលំៗលេងៗហើយអាចទទួលបានផលតាមចិត្តចង់បាននោះទេ និយាយរួមទៅទាំងការងារ ការសិក្សារៀនសូត្រ និងការងារផ្សេងៗទៀតសុទ្ធតែត្រូវការការដាក់ចិត្តដាក់កាយធ្វើឱ្យអស់ពីចិត្តទើបយើងអាចមានឱកាសច្រើន។ហើយបើយើងប្រឹងប្រែង ឱ្យតែចេះច្បាស់ប្រាកដណាស់ថាលុយក៏រត់មកតាមយើងជាក់ជាមិនខាន។

ជាក់ស្តែង ដូចបុរសអ្នកគំនូរម្នាក់នេះ ជាដើមដែលអាចរកចំណូលបានដល់ទៅ ៤៦,០០០ដុល្លារ ដោយប្រើរយៈពេលត្រឹមតែ ៦អាទិត្យប៉ុណ្ណោះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថា លោក Blake Jamieson គឺជាជាងគំនូរម្នាក់ដែលរស់នៅសហរដ្ឋអាមេរិក និងជាមនុស្សម្នាក់ដែលអាចរកប្រាក់បានរាប់ម៉ឺនដុល្លារ តាមរយៈស្នាដៃគំនូររបស់គាត់។

ប្រភពដដែលខាងលើបានបន្តថា គាត់បានចាប់ផ្តើមការងារគំនូរនេះនៅកំឡុងខែកុម្ភៈ ដោយគ្រាន់តែគូរគំនូរច្នៃប្រឌិតនានាដែលគាត់ស្រឡាញ់ចូលចិត្តហើយធ្វើការដាក់បង្ហាញនៅក្នុង NFT ដែលជាបច្ចេកវិទ្យាថ្មីមួយដែលអាចធ្វើការផុសស្នាដៃនានាទៅក្នុងនោះបាន ហើយយើងក៏អាចរកលុយទៅតាមនោះដែរ នៅពេលមានអ្នកមើលនិងពេញចិត្តស្នាដៃណាមួយរបស់អ្នក។

ក្រោយពីរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងរយៈពេលដ៏ខ្លីបែបនេះ Blake Jamieson បាននិយាយថា “ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ខ្ញុំនឹងក្លាយជាមហាសេដ្ឋីក្នុងរយៈពេលត្រឹមតែ ៨ សប្តាហ៍ពីព្រោះខ្ញុំមើលឃើញសក្តានុពលនៃ NFT កំពុងមានអ្នកប្រើប្រាស់ច្រើន ហើយអ្នកដែលចូលចិត្តនិងគាំទ្រស្នាដៃគំនូររបស់ខ្ញុំក៏កាន់តែច្រើនដូចគ្នាដែរ”។


ប្រភព: Business Cambodia

上一篇:IT SECURITYDeveloping an eCommerce Website: 7 Must-Do Privacy Steps 下一篇:当下柬埔寨的10大商机