បច្ចុប្បន្ននេះ យើងមើលឃើញថា ការនាំចូលផលិតផលពីក្រៅប្រទេសយកមករកស៊ី ហាក់ដូចជាមានការពេញនិយមយ៉ាងខ្លាំងក្នុងពិភពជំនួញនៅប្រទេសកម្ពុជា។ ហើយក៏មានអ្នកជំនួញជាច្រើនទទួលបាននៅភាពជៅគជ័យកើបលុយបានរាប់ម៉ឺនដុល្លារតាមរយៈរបរនាំចូលមួយនេះ។ យ៉ាងណាមិញ ក៏មានអ្នកជំនួញមិនតិចនោះដែរ ដែលធ្វើការនាំចូលផលិតផលពីក្រៅប្រទេសហើយ តែបែរយំលែងចេញ ដោយសារតែលក់មិនចេញ សល់ទំនិញពេញឃ្លាំង។

ដើម្បីជាដំណោះស្រាយចំពោះបញ្ហាដ៏ស្មុកស្មាញមួយនេះ Business Cambodia នឹងលើកយកនូវវិធីសាស្រ្ដ៤យ៉ាង ដែលអាចជួយឱ្យអ្នកចេះជ្រើរើសផលិតផលដែលត្រឹមត្រូវយកមករកស៊ី ដើម្បីកុំឱ្យផលិតផលស្ទះពេញស្ដុកទៀត។ ដោយវិធីទាំង៤នោះមានដូចជា៖

១.សិក្សាពីទីផ្សារ៖ មុននឹងនាំចូលផលិតផលអ្វីមួយយកមកលក់ ដាច់ខាតអ្នកត្រូវតែធ្វើការសិក្សាទីផ្សារជាមុនសិន ថាតើផលិតផលដែលអ្នកចង់នាំចូលយកមកលក់នោះ មានតម្រូវការទីផ្សារដែរទេ? តើនរណាជាអតិថិជនគោលដៅសម្រាប់ផលិតផលរបស់អ្នក? តើនរណាជាដៃគូរប្រគួរប្រជែងរបស់អ្នកជាដើម។ សរុបមកអ្នកត្រូវតែសិក្សាឱ្យឃើញថា ផលិតផលដែលអ្នកចង់យកមករកស៊ីនោះមានមានន្លោះប្រហោងទីផ្សារឬឱកាសដែលអ្នកអាចកើបលុយបាន។ ត្រូវចាំថា ប្រសិនបើផលិតផលគ្មានទីផ្សារ ទោះបីជាផលិតផលមកពីឋានទេវតាក៏លក់មិនចេញដែរ។
២.លិតផលមានគុណភាពខ្ពស់និងតម្លៃថោក៖ ប្រសិនបើអ្នកមិនចង់ឱ្យផលិតផលដែលអ្នកនាំចូលមកលក់ដាច់ អ្នកត្រូវតែជ្រើសរើសផលិតផលណា ដែលមានគុណភាពខ្ពស់និងតម្លៃថោក។ ដោយហេតុថាអតិថិជននឹងមិនខ្លាចក្នុងការចំណាយទៅលើផលិតផលដែលមានគុណភាពខ្ពស់នោះទេ។ ប្រសិនបើអ្នកអាចរកផលិតផលដែលមានគុណភាពខ្ពស់និងតម្លៃថោកបាន នោះអ្នកនឹងមិនពិបាកក្នុងការលក់ ហើយអាចលក់យកចំណេញច្រើនថែមទៀតផង។

៣.បំពេញតម្រូវការនិងដោះស្រាយបញ្ហា៖ ផលិតផលដែលអ្នកបាននាំចូលមកនឹងមិនពិបាកលក់នោះទេ ប្រសិនបើវាជាផលិតផលដែលអាចបំពេញតម្រូវការ ឬដោះស្រាយបញ្ហាណាមួយឱ្យអតិថិជនបាន។ ត្រូវចាំថាមិនមែននៅសុខៗអតិថិជនមកទិញផលិផលរបស់អ្នកនោះទេ តែអតិថិជនទិញផលិតផលរបស់អ្នកដោយសារតែវាមានគុណតម្លៃឬបង្កើតជាប្រយោជន៍អ្វីមួយដល់ពួកគេ។ ពោលគឺគុណតម្លៃរបស់ផលិតផលមួយ វាស្ថិតនៅត្រង់ការជួយស្រាយបញ្ហាឬក៏បំពេញតម្រូវការណាមួយឱ្យអតិថិជនហ្នឹងឯង។ ដូច្នេះមុននឹងនាំចូលផលិតផលណាមួយយកមលក់អ្នកមិនត្រូវភ្លេចចំណុចពីរនេះទេ។

៤.ផលិតផលដែលពិបាកនឹងស្វែងរកទិញនៅលើទីផ្សារ៖ ប្រសិនបើអ្នកចង់ឱ្យផលិតផលដែលអ្នកនាំមចូលមក  អាចលក់ដាច់ខ្លាំង អ្នកត្រូវតែព្យាយាមរកផលិតផលដែលមានតម្រូវការខ្ពស់ ហើយជាពិសេសគឺពិបាកក្នុងការស្វែងរកទិញផលិតផលនោះនៅក្នុងទីផ្សារដែលអ្នកកំពុងតែរកស៊ីនោះតែម្ដង។ ប្រសិនបើអ្នកអាចរកផលិតផលបែបនេះបាន អ្នកនឹងអាចលក់កើបលុយបានយ៉ាងងាយស្រួល ដោយសារតែអតិថិជនគ្មានជម្រើសក្នុងការទៅរកទិញនៅកន្លែងផ្សេងក្រៅពីអ្នកនោះទេ៕


ប្រភព: Business Cambodia 

上一篇:Three Major Types of Forex Market Analysis 下一篇:为什么要投资柬埔寨?柬埔寨投资守则“收藏版”