Jaysse Lopez គឺជាស្ថាបនិកនៃក្រុមហ៊ុន Urban Necessities ដែលជាក្រុមហ៊ុនលក់ស្បែកជើងប៉ាតានិងលក់សម្លៀកបំពាក់មួយដ៏ធំនៅសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនលោកមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារឯណោះ។ យ៉ាងណាមិញ ទម្រាំតែមានថ្ងៃនេះ លោកធ្លាប់បានឆ្លងកាត់នូវរឿងព្យុះភ្លៀងជាច្រើននៅក្នុងជីវិត ដោយលោកធ្លាប់ជាមនុស្សគ្មានផ្ទះសម្បែង ហើយមានពេលមួយនោះលោកត្រូវបង្ខំចិត្តលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនដើម្បីរកប្រាក់ចិញ្ចឹមជីវិត។

យោងតាមការចុះផ្សាយរបស់សាព័ត៌មាន Business Insider បានឲ្យដឹងថាលោកJaysse Lopez មានដើមកំណើតមកពីរដ្ឋ New Jersey ប៉ុន្តែគាត់បានមកដល់ Las Vegas រដ្ឋ Nevada ក្នុងឆ្នាំ ២០០០។ ក្រោយមកដល់ទីនោះលោកបានប្រើជីវិតប្រៀបបីដូចជាជនអនាថាគ្មានទីជម្រកសម្រាប់ស្នាក់នៅ ដោយត្រូវរស់នៅក្នុងឧទ្យានមួយនៅរដ្ឋ Maryland អស់រយៈពេលជាង៦ខែ។ ប៉ុន្តែបើទោះជាលោកមិនមានស្គាល់អ្នកណា មិនមានផ្ទះស្នាក់នៅទីនោះក៏ពិតមែនតែលោកព្យាយាមស្វែងរកការងារធ្វើ តស៊ូរស់យ៉ាងលំបាកទំរាំលោកអាចឈរជើងរឹងមាំដូចជាពេលនេះបាន។

ស្ថាបនិកក្រុមហ៊ុនស្បែកជើងអាមេរិក Urban Necessities រូបនេះ បានបង្ហើបឱ្យដឹងក្នុងការចុះផ្សាយខាងលើថា លោកធ្លាប់បានធ្វើការនៅហាងនំមួយកន្លែង និងបានរស់នៅជាមួយមិត្តរបស់លោកព្រោះពេលនោះលោកមិនទាន់មានផ្ទះនៅនោះទេ។ រហូតដល់ឆ្នាំនៅក្នុងឆ្នាំ២០១៣ លោក Jaysse  បានចំណាយទុនប្រមាណ ៤០ដុល្លារ ទៅទិញស្បែកជើងយកមកលក់នៅលើអនឡាញ  ដោយបានទិញស្បែកជើង ១៨ ការលក់ចេះតែដំណើរការទៅមុខបន្តិចម្តងៗរហូតធ្វើឲ្យចំណូលពីការលក់ចេះតែកើនឡើងជាលំដាប់ រហូតអាចបើកជាហាងតូចមួយផ្ទាល់ខ្លួន ហើយកាលពីឆ្នាំមុនលោកអាចរកចំណូលបានជិត ២១ លានដុល្លារពីការលក់នៅក្នុងហាងនិងតាមវេបផ្សាយរបស់លោក។ 


លោក Jaysse បានបន្ថែមទៀតថា លោកបានធ្វើការបញ្ជាទិញជាមុនសម្រាប់ការចេញផ្សាយស្បែកជើងប៉ាតាដែលមានការចាប់អារម្មណ៍និងទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងហាងផ្សេងៗគ្នាដើម្បីទិញស្បែកជើងហើយលក់វាក្នុងតម្លៃប្រហែល ៦០ ដុល្លារលើតម្លៃលក់រាយជាមធ្យម។នៅក្នុងពិព័រណ៍ពាណិជ្ជកម្មនេះនៅរដូវក្តៅឆ្នាំ ២០១៤ ឡូប៉េសបានលក់ស្បែកជើងប្រហែល ៤០០ គូហើយចាប់តាំងពីពរលនោះមកការលក់ហាក់មានសន្ទុះកើនឡើងដោយសារមានដៃគូសហការច្រើនឡើងរហូត ក្រោយមកលោកក៏បានជួបអ្នកតំណាង Boulevard Mall ដែលបានបញ្ចុះបញ្ចូលគាត់ឱ្យបើកហាងមួយ។

នៅខែកញ្ញាឆ្នាំ ២០១៤ ហើយអាជីវកម្មបានចាប់ផ្តើមចេញជារូបរាងឡើង លោក Lopez បាននិយាយថាពីមួយឆ្នាំទៅមួយឆ្នាំតម្រូវការកាន់តែច្រើនជាហេតុធ្វើឲ្យការលក់ក៏កើនឡើង ពី ៤ លានដុល្លារក្នុងឆ្នាំ ២០១៥ ដល់ជិត ២១ លានដុល្លារក្នុងឆ្នាំ ២០១៩ ។ លោកLopez បាននិយាយថាលោកសង្ឃឹមថានឹងអាចរកចំណូលបាន ៥០០ លានដុល្លារបន្ថែមទៀតក្រៅពីស្បែកជើងប៉ាតា ដោយបន្ថែមការលក់ទំនិញផ្សេងៗទៀតរួមទាំងសំលៀកបំពាក់និងគ្រឿងបន្លាស់តាមរយៈទីតាំងជាក់ស្តែងចំនួន ២ និងហាងលក់តាមអ៊ីនធឺណិតផងដែរ៕


ប្រភព: Business Cambodia

上一篇:柬埔寨成世界投资焦点 即将进入高铁时代 下一篇:Key Considerations When Applying For A Merchant Account