នុងនាមជាសហគ្រិន វាជាតព្វកិច្ចរបស់យើងក្នុងការមើលឃើញរាល់បញ្ហាទាំងអស់ជាការប្រឈមព្រោះវាផ្តល់ ឳកាសដើម្បីបង្កើនអជីវកម្មរាល់ការដោះស្រាយបញ្ហាទាំងនោះ។

       ខាងក្រោមនេះជាហេតុផលប្រាំយ៉ាងដែលយើងគួរមានគូប្រជែងសម្រាប់អជីវកម្មរបស់យើង៖

១. ភាពតានតឹង

ដូចគ្នានឹងការប្រកួតប្រជែងដែរ ភាពតានតឹងផ្តល់ផលល្អសម្រាប់អជីវកម្ម។ វានាំមកនូវរឿងជាច្រើនដែលមនុស្សគ្រប់គ្នាមិនចង់យកមកនិយាយ ហើយបង្ខំឲ្យទទួលស្គាល់បញ្ហាដ៏លំបាកទាំងនោះ។ នៅពេលអ្នកប្រឈមនឹងហេតុការណ៍ដ៏ធំ ឬប្រឈមនឹងយុទ្ធនាការទីផ្សារដ៏ជោគជ័យដែលគូប្រជែងរបស់អ្នកទើបចាប់ផ្តើមធ្វើឡើង អ្នកជម្រើសបីគឺ សម្របខ្លួន ផ្លាស់ប្តូរ ឬក៏ស្លាប់។

ភាពតានតឹងត្រួសត្រាយផ្លូវសម្រាប់ការគិតប្រកបដោយការច្ឋៃប្រឌិត ដែលអាចនាំទៅដល់របកគំហើញក្នុងទីផ្សារដ៏ធំ។ ដូច្នេះយើងត្រូវបង្កើតគំនិតចូលចិត្តបង្កភាពតានតឹងនៅក្នុងអជីវកម្មរបស់យើង។ វាបង្កើតនូវផ្នត់គំនិតប្រកួតប្រជែងនៅក្នុងចំណោមសមាជិក្រុម។

២. នវកម្ម

       បើអជីវកម្មរបស់អ្នកមានតែអ្នកម្នាក់គត់នៅក្នុងផ្នែកណាមួយ ឳកាសគឺអ្នកងាយនឹងខ្ចិលមិនចង់គិតពីអ្វីដែលថ្មី។ នៅពេលវាកើតឡើង គំនិតច្នៃប្រឌិតនឹងចុះថយហើយវាអាចបង្កបញ្ហា ឬការដួលរលំនៃអជីវកម្មរបស់អ្នកទៀតផង។

៣. សេវាកម្មអតិថិជន

       ក្រុមហ៊ុន ក និងក្រុមហ៊ុន ខ នាំមកនូវផលិតផលដូចគ្នាបេះបិត និងស្ថិតនៅលើផ្លូវតែមួយ។ ផ្ទុយទៅវិញ ក្រុមហ៊ុន ក មានអតិជនច្រើនជាងគួរឲ្យកត់សម្គាល់ចូលក្នុងក្រុមហ៊ុនរបស់គេ។ តើមកពីហេតុអ្វី? គេអាចយល់បានថាដើម្បីជោគជ័យ ក្រុមហ៊ុននេះត្រូវតែល្អជាងដៃគូប្រជែងរបស់ខ្លួន ដែលរួមទាំងសេវាកម្មអតិថិជនផង។

       សេវាកម្មអតិថិជនល្អអាចជាកត្តាជំរុញដល់អជីវកម្ម ដោយរួមមានទាំងរបៀបស្វាគមន៍អតិថិជននៅពេលពួកគេចូលក្នុងក្រុមហ៊ុនខ្លួនទៅដល់ពីរបៀបនៅពេលដែលអតិថិជនចាកចេញពីក្រុមហ៊ុន។ ចូរប្រឹងប្រែងមិនគ្រាន់តែដើម្បីក្លាយជាក្រុមហ៊ុនអជីវកម្មឈានមុខគេនោះទេ តែក៏ជាក្រុមហ៊ុនមួយដែលផ្តល់សេវាកម្មអតិថិជនឈានមុនគេដែរ។

៤. ភាពអាចទុកចិត្តបាន

                បើអ្នកជាក្រុមហ៊ុនតែមួយគត់នៅក្នុងទីផ្សារ តើអ្នកពិតជាកំពុងដោះស្រាយបញ្ហា ឬក៏អ្នកកំពុងតែត្អូញត្អែរ? វាគឺជាសំណួរដ៏ល្អដែលខ្ញុំចង់ឲ្យក្រុមហ៊ុនថ្មីថ្មោងសួរខ្លួនឯង។ ដៃគូប្រជែងកាន់តែច្រើននៅក្នុងឧស្សាហកម្មរបស់អ្នក អតិថិជនអាចជ្រើសរើសផលិតផលទាំងមូលបានកាន់តែប្រសើរ។

៥. ការយកចិត្តទុកដាក់

       ជាមួយអតិថិជនដែលមានសក្តានុពលពីរាប់រយទៅរាប់លានអ្នក ដៃគូប្រជែងនៅក្នុងឧស្សាហកម្មធ្វើឲ្យអ្នកផ្តោតលើអតិថិជនត្រឹមត្រូវសម្រាប់អជីវកម្មរបស់អ្នក។ សូមគិតពីវាបែបនេះ៖

       កាលពីមុនខ្ញុំតែងតែពិនិត្យមើលអ៊ីម៉េល ហើយតែងតែមានខ័ណ្ឌប័ណ្ណពីកន្ទបកូនក្មេងនិងអាហារឆ្កែជាច្រើន។ នៅពេលនោះខ្ញុំមិនមានចៅ ប៉ុន្តែខ្ញុំមានសេះ មិនមែនឆ្កែនោះទេ។ ក្រុមហ៊ុនទាំងនោះចំណាយរាប់ពាន់ដុល្លារលើយុទ្ធនាការផ្ញើរសារបែបនេះ ដែលមិនគ្រាន់តែរំខានខ្ញុំទេ ប៉ុន្តែថែមទាំងធ្វើឲ្យខ្ញុំបាត់បង់ការចាប់អារម្មណ៍លើផលិតផលទាំងនោះទាំងស្រុង។ ពួកគេបានបាត់បង់អតិថិជនដែលមានសក្តានុពលមួយរូបដោយថែមទាំងមិនដឹងខ្លួន។

       ជាជាងចំណាយថវិការដ៏ច្រើននៅក្នុងការធ្វើទីផ្សារដើម្បីទៅដល់អតិថិជន ដែលភាគច្រើនក្នុងចំណោមពួកគេប្រហែលមិនមានតម្រូវការលើផលិតផលរបស់អ្នកនោះ អ្នកអាចផ្តោតការផ្ញើរសាររបស់អ្នកលើតែអតិថិនត្រូវនឹងគោលដៅ។ ការយល់ពីអ្នកណាជាអតិថិជនរបស់អ្នក និងការបង្កើតសារសម្រាប់ពួកគេជាវិធីមួយដែលអាចបង្កើតភាពស្មោះត្រង់លើផ្លាកសញ្ញាផលិតផលអ្នក។

       អ្នកគួរតែមានគូប្រជែងដែលអាក្រក់និងធំបំផុតដែលមិនធ្លាប់មាននៅក្នុងអជីវកម្មរបស់អ្នក ពីព្រោះអ្នកចង់ក្លាយខ្លួនជាអ្នកអាក្រក់និងធំបំផុតនៅក្នុងអជីវកម្មនេះដែរ។ នៅពេលហេតុការណ៍បែបនេះកើតឡើង សូមកុំច្រឡោតឬធ្វើការសងសឹកវិញជាពិសេសនៅពេលទាក់ទងនឹងគូប្រជែងរបស់អ្នក។


ប្រភព៖ Entrepreneur

上一篇:Top 10 Stock Market Themes for 2021 and Beyond 下一篇:柬埔寨投资的金融环境分析